ឈ្មោះផ្សារនៅវៀតណាម

11 មករា 2017 - 14:45:37

VOVWORLD_ផ្សារនៅវៀតណាមបើកទ្វារពេញមួយឆ្នាំ។ផ្សារធំគឺនៅតាម
ទីក្រុងរីឯផ្សារតូចនៅតាមខេត្ត ស្រុក ឃុំ ភូមិ។ផ្សារក្រុងមានអាជីវករនិងអតិ
ថិជនច្រើនហើយទិញលក់ទំនិញគ្រប់ប្រភេទ។ផ្សារខេត្ត ស្រុកទោះបីមានការលក់
ដូរតិចជាងក្ដីតែទំនិញចាំបាច់ក៏មានគ្រប់ដែរ។ផ្សារនីមួយៗសុទ្ធតែមានឈ្មោះ
ដាច់ដោយឡែកដែលឆ្លុះបញ្ចាំងនូវវប្បធម៌វៀតណាម។

        នៅប្រទេសវៀតណាម នៅតាមភូមិឃុំ ខេត្តក្រុងសុទ្ធតែមានផ្សារលក់ដូរ
ដែលផ្សាភ្ជាប់ជាមួយជីវភាពរស់នៅរបស់សហគមន៍ប្រជាជន។គ្មាននរណាដឹង
ច្បាស់ថាមានផ្សារប៉ុន្មានកន្លែងទេ។ប៉ុន្តែផ្សារណាក៏មានឈ្មោះដែរ។ស្ដីពីឈ្មោះ
ផ្សារនៅវៀតណាមលោកHo Dai Phuoc ជាអ្នកថតរូបផ្សារនៅតាមខេត្តក្រុង
ទាំង៦៣របស់វៀតណាម​អស់រយៈ​ពេល​២០​ឆ្នាំកន្លងទៅបានឲ្យដឹងថា

    “ ឈ្មោះផ្សាររមែងជាឈ្មោះនៃឃុំសង្កាត់នៅទីនោះ។ផ្សារភាគច្រើនគឺយក​
ឈ្មោះ​តាមឃុំនិងទីរួមស្រុក។ផ្សារខ្លះយកឈ្មោះតាមស្រុក។ដោយសារវាមាន​
ទំនាក់ទំនង​ដូច្នេះ​បានជាមើលស្លាកសញ្ញាផ្សារគឺខ្ញុំអាចស្មានដឹងបានថាវា
នៅឯណា”។

        ផ្សារនៅក្រុងបើករហូតដល់យប់។នៅជនបទឬតំបន់ឆ្នេរសមុទ្រផ្សារ
បើកក្នុងរយៈពេលដ៏ខ្លីនាពេលព្រឹកព្រលឹមឬពេលល្ងាចដែលគេហៅថា”ផ្សារ
ព្រឹក”និង”ផ្សារល្ងាច”។នៅតំបន់ព្រៃភ្នំមានការ”ប្រជុំ”ផ្សារតាមការណាត់ជួប
យូរៗម្ដង។មានផ្សារខ្លះដាក់ឈ្មោះដ៏កំប្លែងដូចជាផ្សារ Chồm hổm (ចោងហោង)
ដោយសារនៅទីនោះទាំងអាជីវករនិង​អតិថិជន​តែង​តែអង្គុយច្រហោង
នៅពេលទិញលក់ទំនិញ។​ស្រេចទៅ​តាមទំនៀម​ទំ​លាប់​នៃការរស់នៅរបស់
ប្រជាពលរដ្ឋនៅតំបន់នីមួយៗ មានផ្សារមួយចំនួ​នបើក​ចាប់ពី​ម៉ោង១យប់
ដល់ម៉ោង៥ព្រឹក។ហើយមានផ្សារខ្លះទៀតដែលប្រជុំក្នុងពន្លឺចង្កៀងប្រេងកាត
នៅវេលាម៉ោង៦-៧យប់ដែលគេហៅថាផ្សារឋាននរក។

          នៅបណ្ដាខេត្តក្រុងប៉ែកខាងលិចភាគខាងត្បូងវៀតណាមដូចជាCan
Tho  Phung Hiep  Long Xuyenនោះមានទន្លេបឹងបួច្រើនបានជាការធ្វើដំណើរ
និងដឹកទំនិញ​របស់​ប្រជាពលរដ្ឋសំខាន់គឺដោយទូកនិងកប៉ាល់ហើយគេតែង
តែទិញលក់ទំនិញលើនោះតែម្ដងដែលហៅថាផ្សារបណ្ដែត។ផ្សារខ្លះនៅទីក្រុង
ដាក់ឈ្មោះលោកយាយណាមួយនោះមានជាអាទិ៍ផ្សារ យាយChieu  ផ្សារយាយ
Diem ​ផ្សារយាយ​Hat ឬផ្សារយាយHom។

ឈមោះផសារនៅវៀតណាម hinh 0
ផ្សារស្នេហ៍ Khau Vai


      នៅប្រទេសវៀតណាម ផ្សារមានឈ្មោះសំបូរបែប។ផ្សារដែលភាគច្រើនលក់
បន្លែគេហៅផ្សារខៀវ ផ្សារលក់ជលផលហៅថាផ្សារនាគ។តាមក្រុមអ្នកស្រាវជ្រាវគឺ
ឈ្មោះផ្សារឆ្លុះបញ្ចាំងអំពីអរិយធម៌កសិកម្មរបស់ជនជាតិវៀតណាម។ហើយកត្តា
វប្បធម៌បានបង្ហាញតាមរយៈឈ្មោះផ្សារដូចជាផ្សារមស្នេហ៍ Sa Pa   Khau Vai
និង Bac Ha នៅតំបន់​ព្រៃភ្នំប៉ែកពាយព្យវៀតណាម។តាមលោក​Pham Gia
 Khanh នៅក្រុងហា​ណូយ​បានចែក​រំលែកនូវចំណាប់អារម្មណ៍របស់ខ្លួនបន្ទាប់ពី
ទស្សនាផ្សារស្នេហ៍ Khau Vaiថា

   “ អ្នកផងមកផ្សារនេះមិនមែនដើម្បីទិញលក់ឥវ៉ែឥវ៉ាន់ទេ។មកទស្សនាផ្សារ
នេះ​ខ្ញុំឃើញកំឡោះក្រមុំជនជាតិ​ H’mong និងThai ផ្លុំខែន​ ខ្លុយនិង​ច្រៀងរាំ​ 
សាសង​ជា​មួយ​គ្នាតែប៉ុណ្ណោះ”។

        រួមជាមួយផ្សារស្នេហ៍នៅតំបន់ព្រៃភ្នំប៉ែកពាយព្យនៅមានផ្សារ Dong
Xuanនៅ​រដ្ឋធានីហាណូយ ផ្សារ Ben Thanhនៅក្រុងហូជីមិញ  ផ្សារHanនៅ Da
 Nang ផ្សារBuon Meនៅ Tay Nguyen ផ្សារ Dam នៅNha Trang និងផ្សារDong
Baនៅ​អតីត​រាជធានី​ហ្វេ​ទៀត​ផង។ ឈ្មោះផ្សារទាំងនោះបានបង្ហាញឲ្យឃើញនូវ
វប្បធម៌ដ៏សំបូរបែបនៅតាម​តំបន់ពីភូមិភាគខាងជើងដល់ភាគខាងត្បូង
វៀតណាម៕

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

(VOVworld)-នារសៀលថ្ងៃទី២៤មេសានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយលោក Masagos Zulkifli

អានបន្ថែម