ទស្សនាខេត្តYen Bai ប៉ែកពាយព្យវៀតណាម

22 កុម្ភៈ 2017 - 14:45:00

        VOVWORLD_ខេត្តYen Baiស្ថិតនៅតំបន់ព្រៃភ្នំប៉ែកពាយព្យវៀតណាម។
ដោយមាន​ទេសភាព​ស្រស់ត្រកាលនិងអាកាសធាតុបរិសុទ្ធនោះ Yen Baiបាន
ក្លាយទៅ​ជាកន្លែង​ទាក់ទាញភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេសមកទស្សនា
ជាច្រើនកុះករ។នាបច្ចុប្បន្ននេះ ខេត្តYen Baiកំពុងវិនិយោគកសាងផ្លូវថ្នល់
និងត្រៀមរៀបចំហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ពង្រីកវិស័យទេសចរណ៍។

        ខេត្តYen Baiមានចំងាយ២០០គីឡូម៉ែត្រពីរដ្ឋធានីហាណូយ។ក្នុងខេត្តនេះ​
មាន​ជនជាតិជាច្រើនរួមរស់ជាមួយគ្នាដោយបង្កើតឡើងអត្តសញ្ញាណវប្បធម៌
ដ៏សម្បូរបែប។រមណីយដ្ឋានល្បីឈ្មោះបំផុតនៅYen Baiគឺវាលស្រែកាំជណ្ដើរចំណុះ
ស្រុកMu Cang Chai​។នៅពេលស្រូវទុំ បណ្ដាវាលស្រែកាំជណ្ដើរនៅជើងជួរភ្នំHoang
 Lien Son រំលេច​ពណ៌មាសដ៏ស្រស់ស្អាត។ស្របពេលនេះ មានភ្ញៀវទេសចរនិង
ជាងថតរូបជាច្រើនហូរមកទីកន្លែងនេះដើម្បីគយគន់ទេសភាពនិងថតរូប
ស្រែកាំជណ្ដើរ។La Pan Tan និងChe Cu Nha ជាឃុំជនជាតិ H’mong២ដែលមាន
ស្រែកាំជណ្ដើរស្អាតបំផុតនៅក្នុងស្រុកMu Cang Chai។តាមលោកGiang My
Phu ជាជនរួមជាតិជនជាតិ H’mong មួយរូបនៅស្រុក​Mu Cang Chaiបាន
ឲ្យដឹងថា

        “​ខ្ញុំមិនបានទៅទស្សនាច្រើនកន្លែងទេប៉ុន្តែចំពោះរូបខ្ញុំស្រែកាំជណ្ដើរ
នៅស្រុក​កំណើតរបស់ខ្ញុំគឺស្រស់ស្អាតបំផុត។ការដាំស្រូវនៅលើវាលស្រែគឺ
លំបាកណាស់។ពេលអាកាសធាតុឡើងកំដៅគឺទឹកក្នុងស្រែនឹងរីងខាស់ដែល
ធ្វើឲ្យដំណាំស្រូវលូតលាស់មិនបាន”។

        នាខែកញ្ញា រដូវក្ដៅនឹងកន្លងផុតទៅ រដូវស្លឹកឈើជ្រុះរួមជាមួយ
អាកាសធាតុត្រជាក់ស្រួល មកដល់នោះស្របពេលស្រូវទុំ។ឃុំ Tu Le ស្ថិត
នៅក្នុងជ្រលងភ្នំ​មួយចំណុះ​ស្រុក Van Chan ខេត្ត Yen Baiមានរបរធ្វើអំបុក
ជាប្រពៃណីតាំងពីយូរមកហើយ។​ពីស្រូវ​ដំណើបនៅវាលស្រែអ្នកភូមិបាន
ច្រូតកាត់ បោកបែនហាល​សម្ងួត​និងធ្វើ​ឡើង​អំបុក​មួយ​ប្រភេទឈ្ងុយ
ឆ្ងាញ់អស្ចារ្យ។តាមលោក Lo Van Oaជាពលរដ្ឋមួយរូបនៅភូមិ Lim Mon
g ឃុំTu Leបានចែករំលែកថា

       “​ភូមិខ្ញុំមានរបរធ្វើអំបុកតាំងពីយូរយាណាស់មកហើយ។នៅតាមផ្លូវ​
ចូល​ភូមិ​គ្រួសារណាក៏ធ្វើអំបុកដែរ។បងប្អួនក្នុងភូមិធ្វើ​អំបុកជារៀង​រាល់
ឆ្នាំ​ពិសេស​គឺនៅ​រដូវនេះដោយសារមានភ្ញៀវទេសចរជាច្រើនមករកទិញ
អំបុក”។

ទសសនាខេតតyen bai បែកពាយពយវៀតណាម hinh 0
រមណីយដ្ឋានល្បីឈ្មោះបំផុតនៅYen Baiគឺវាលស្រែកាំជណ្ដើរចំណុះស្រុកMu Cang Chai


        រមណីយដ្ឋានមួយកន្លែងទៀតនៅខេត្ត Yen Baiដែលភ្ញៀវទេសចរចូល​
ចិត្ត​មក​ទស្សនានោះគឺផ្លូវឆ្លងកាត់ភ្នំKhau Pha។ផ្លូវនេះមានប្រវែង៣០
គីឡូម៉ែត្រដែលតភ្ជាប់​ស្រុក​Van Chanជាមួយស្រុក Mu Cang Chai។ជ្រលង
ភ្នំKhau Phaខ្វាត់ខ្វែង ​ចំណោត​ហើយនៅសង្ខាងជាព្រៃស្រោង កំពូលភ្នំ
Khau Phaមានកំពស់១២០០ម៉ែត្រពីនីវ៉ូសមុទ្រ។​អាកាសធាតុនៅទីនេះ
ត្រជាក់ស្រួលនិងគ្របដណ្ដប់ដោយអ័ព្ទពេញមួយឆ្នាំ។តាមអ្នកស្រីHoang
My Hanh ជាភ្ញៀវទេសចរមួយអ្នកមកពីក្រុងហាណូយបានឲ្យដឹងថា

  “ខ្ញុំមានចំណាប់អារម្មណ៍យ៉ាងខ្លាំងពេលមកទស្សនាKhau Pha។ខ្ញុំ
ឃើញ​មាន​ជួរភ្នំខ្ពស់ៗរួមជាមួយផ្ទះនៅរបស់ប្រជាជនស្ថិតក្នុងព្រៃឈើគ្រប
ដោយពពក។ជាពិសេសខ្ញុំបានគយគន់វាលស្រែកាំជណ្ដើរពណ៌មាសដ៏ស្រស់
ត្រកាលលាតត្រដាងលើចង្កេះភ្នំ។ខ្យល់អាកាសនៅតំបន់នេះបរិសុទ្ធណាស់
ដែលធ្វើឲ្យខ្ញុំពេញចិត្តក្នុងដំណើរទស្សនាទឹកដីYen Bai”។

        នៅខេត្ត Yen Bai មានជនជាតិចំនួន៣០រួមរស់ជាមួយគ្នា។ជារៀង
រាល់ឆ្នាំប្រជាជន​គ្រប់ជន​ជាតិតែងតែប្រារព្វបណ្ដាពិធីបុណ្យពោរពេញ
ទៅដោយអត្តសញ្ញាណវប្បធម៌​ជាតិខ្លួន។ក្នុងនោះមានបុណ្យស្រែកាំជណ្ដើរ
Mu Cang Chai បុណ្យព្រះវិហារ Mau Thac Ba បុណ្យផ្កា បុណ្យយោលទោង
និងបុណ្យសុំទឹកភ្លៀងជាដើម។នាឆ្នាំ​២០១៦​កន្លង​ទៅ ខេត្ត Yen Baiបាន
ទទួលភ្ញៀវទេសចរចំនួនជាង៥សែននាក់ក្នុងនោះទេសចរបរទេ​សមាន
ចំនួនជាង២ហ្មឺននាក់។ក្នុងគោលបំណងអភិវឌ្ឍន៍វិស័យទេសចរណ៍ 
ខេត្តកំពុងជំរុញខ្លាំងនូវការងារផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្ស 
វិនិយោគកសាងផ្លូវថ្នល់និងហេដ្ឋរចនាសម្ព័ន្ធព្រមទាំងបង្កើតឡើង
ផលិតផលទេសចរណ៍ថ្មីៗជាច្រើនថែមទៀត៕

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

(VOV)_ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាភាសាខ្មែរនៃវិទ្យុ សម្លេងវៀត ​​ណាម​ទទួលបានសំបុត្រជាង២០០​មក ពីប្រទេសចំនួន៤២​លើទូទាំង ពិភព លោក។ ​​សូមអគុណមិត្តអ្នកស្តាប់ដែល បាន ផ្ញើសំបុត្រមកកម្មវិធីរបស់យើង ខ្ញុំ។ក្នុងនាទីប្រ​អប់​សំបុត្រមិត្តអ្នក ស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការ ឧទ្ទេសនាមអំពី​” Ba Na Hills”នៅទី ក្រុងដាណាំង (ភូមិភាគកណ្ដាលវៀតណាម)

អានបន្ថែម