ទស្សនាច្រកភ្នំO Quy Hoនៅប៉ែកពាយព្យវៀតណាម

29 មិនា 2017 - 15:20:51

VOVWORLD_ O Quy Hoជាច្រកភ្នំមួយដ៏វែងនិងប្រកបដោយគ្រោះថ្នាក់​
ស្ថិតនៅ​ប៉ែកពាយព្យ​ប្រទេស​វៀតណាម។​រួមជាមួយច្រកភ្នំ៣ផ្សេងទៀតដែលទាក់
ទាញ​ភ្ញៀវ​ទេចរជាច្រើនកុះករមកទស្សនាគឺMa Pi Lengនៅខេត្ត Ha Giang  
 Khau Pha នៅ​ខេត្តYen Bai និងច្រកភ្នំPha Dinនៅខេត្ត Son La និងDien
 Bienនោះ O Quy Hoក៏ជាច្រកភ្នំមួយ​ដែលបានចូលរឿងព្រេងដែរ។

        ស្ថិតនៅលើផ្លូវជាតិលេខ៤Dឆ្លងកាត់ជួរភ្នំHoang Lien Son នោះច្រកភ្នំ
O Quy Ho ឬហៅថាច្រកភ្នំ Hoang Lien Son ច្រកភ្នំMay មានប្រវែងជិត៥០
គីឡូម៉ែត្រដោយតភ្ជាប់​ខេត្ត Lai Chauជាមួយខេត្តLao Cai។ពេលមកទស្សនា
កន្លែងនេះម្ដងៗ ភ្ញៀវទេសចរ​ឃើញទេសភាពធម្មជាតិដ៏ស្រស់ស្អាតដែលគ្រប
ដណ្ដប់ដោយពពកពេញមួយឆ្នាំ។តាមលោកVu Truong Giang ជាពលរដ្ឋមួយ
រូបនៅទីរួមស្រុកSapaបានឲ្យដឹងថានាថ្ងៃអាកាស​ធាតុល្អពីកំពូលច្រកភ្នំនេះ
 ភ្ញៀវទេសចរ​អាចគយគន់ទេសភាពធម្មជាតិនៅកំពូលភ្នំ Phan Xi Pang
រួមជាមួយផ្លូវបត់​បែន​ខ្វាត់ខ្វែង​តាមជ្រលងភ្នំទៀតផង។លោកVu Truong
 Giangបានថ្លែងថា

  “កំពូលច្រកភ្នំ O Quy Ho ឬហៅថាច្រកទ្វារមេឃ​Sapaនោះមានទីតាំង
នៅជិតប៉ុស​ត្រួត​ពិនិត្យ​ព្រៃឈើ​ Tram Ton ជាកំណាត់ផ្លូវគោកខ្ពស់បំផុត
នៅវៀតណាមដែលមាន​កំពស់​២០០០​ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ពីកំពូលច្រក
ភ្នំមើលទៅខេត្ត Lai Chauនឹងឃើញ​ភ្នំតូច​ធំ ជ្រលងភ្នំនិងផ្លូវបត់បែនតាម
ចង្កេះភ្នំ។ច្រកភ្នំខាងខេត្ត Lao Cai តែងតែគ្រប​ដណ្ដប់ដោយពពកក្នុង
ពេលដែលខាងខេត្តLai Chau បែរជាមានពន្លឺអាទិត្យ​ចែង​ចាំង​ទៅវិញ”។

          អាកាសធាតុជាចំណុចពិសេសនៅ O Quy Hoហើយរួមជាមួយទេសភាព
ធម្មជាតិ​ដ៏ស្រស់ត្រកាលនោះបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកទស្សនា។
តាមអ្នកស្រី Hong Anh ប្រកបការងារនៅក្រុមហ៊ុនទេសចរណ៍Sao Viet(តារា
វៀតណាម)បានឲ្យដឹង​ថា

 “យើងខ្ញុំតែងតែបើកទួរទេសចរណ៍ទៅទស្សនាច្រកភ្នំ O Quy Hoក្នុង
នោះ​មាន​កន្លែង​ទេសចរណ៍មួយចំនួនដូចជា Thac Bac ជាល្បាក់ទឹកមួយ
ក្នុងចំណោមទឹក​ធ្លាក់​ចំនួន១០ស្អាតបំផុតនៅខេត្ត Lao Caiដែលទាក់ទាញ
អ្នកទេសចរយ៉ាងខ្លាំង។ មុននេះ​ការធ្វើដំណើរនៅច្រកភ្នំ O Quy Hoគឺគ្រោះ
ថ្នាក់ណាស់ប៉ុន្តែឥឡូវផ្លូវនេះ​ត្រូវបានកសាង​និងជួសជុលយ៉ាងល្អបានជា
ការចរាចរមានភាពអ៊ូអរដោយមានរថយន្តទៅវិញទៅមកជាច្រើន។ភ្ញៀវ
ចូលចិត្តចេញដំណើរពី Sapaទៅមើលល្បាក់ទឹក Thac Bacរួចធ្វើដំណើរ​ប្រមាណ
១២គីឡូម៉ែត្រទៀតគឺទៅដល់ច្រកភ្នំ O Quy Ho។ឈរនៅកំពូលភ្នំដែលមាន​
កំពស់​២០០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រនេះគឺភ្ញៀវទេសចរអាចគយគន់ពពក
និងទេសភាព​ដ៏ស្រស់ស្អាត”។

ទសសនាចរកភនo quy hoនៅបែកពាយពយវៀតណាម hinh 0
ច្រកភ្នំ O Quy Ho


        ចំពោះអ្នកទេសចរដែលនិយមចូលចិត្តធ្វើដំណើរទៅទស្សនាទេសភាព
ធម្មជាតិនោះគឺច្រកភ្នំ O Quy Hoជាអាសយដ្ឋានគួរឲ្យមកដល់។អ្នកស្រី Minh
Trang ជាភ្ញៀវ​ទេសចរ​មួយ​រូបពីទីក្រុងហាណូយបានសំណេះសំណាលថា

“ខ្ញុំធ្លាប់ជិះម៉ូតូឆ្លងកាត់ច្រកភ្នំ O Quy Ho២លើកហើយ។លើកទីមួយនៅ
​ពេល​ថ្ងៃហើយ​លើកទីពីរនៅពេលយប់ដោយមានពន្លឺព្រះចន្ទពេញវង់។ការធ្វើ
ដំណើរ​ទាំងពីរ​លើនេះនាំមកឲ្យខ្ញុំនូវបទពិសោធន៍និងចំណាប់អារម្មណ៍ខុសៗ
គ្នាដ៏អស្ចារ្យ”។

        ច្រកភ្នំ O Quy Hoជាកាដូ មិនអាចកាត់ថ្លៃដែលធម្មជាតិប្រទានជូន
តំបន់ប៉ែក​ពាយព្យ​វៀតណាម។ច្រកភ្នំវែងបំផុតនៅវៀតណាមមួយនេះជា
កន្លែងមកដល់ដ៏គួរ​ឲ្យទាក់ទាញចំពោះភ្ញៀវទេសចរជាតិនិងអន្តរជាតិ៕

       

       

       

        

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម