ទស្សនាវាលស្រែកាំជណ្ដើរនៅខេត្តYen Bai ប៉ែកពាយព្យវៀតណាម

1 មិនា 2017 - 14:57:13

VOVWORLD_វាលស្រែកាំជណ្ដើរនៅស្រុកMu Cang Chai​ខេត្តYen Bai
 ប៉ែកពាយព្យ​វៀតណាមស្ថិតនៅតាមជួរភ្នំHoang Lien Son ដែលមានកំពស់
ជាង​១០០០ម៉ែត្រ​ពីនីវ៉ូ​សមុទ្រ។វាលស្រែកាំជណ្ដើររបស់ប្រជាជនជនជាតិភាគ
តិចលាតត្រដាងតាមចង្កេះនិងជ្រលងភ្នំនោះបានបង្កើតឡើងទេសភាពដ៏
ស្រស់ស្អាតទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនកុះករមកទស្សនា ។

        ស្រុកMu Cang Chai​មានទីតាំងនៅប៉ែកខាងលិចខេត្តYen Baiដែល
មាន​ចំងាយ​ប្រមាណ៣០០គីឡូម៉ែត្រពីរដ្ឋធានីហាណូយ។ពីហាណូយធ្វើដំណើរ
តាមផ្លូវជាតិលេខ៣២ឆ្លងកាត់ជ្រលងភ្នំKhau Pha អ្នកទេសចរនឹងទៅដល់
ស្រុកMu Cang Chai។ក្នុងរដូវ​ស្លឹកឈើជ្រុះនាខែកញ្ញានិងខែតុលា វាលស្រែកាំ
ជណ្ដើរនៅភូមិឃុំនានាក្នុងស្រុកនេះសុទ្ធតែរំលេចពណ៌មាសនៃស្រូវទុំដ៏ស្រស់
ត្រកាល។ដោយហេតុនេះស្រែកាំជណ្ដើរនៅស្រុកMu Cang Chaiត្រូវបានគេ
កោតសរសើរជាកំពូលនៃសោភ័ណភាពវប្បធម៌​និង​ការ​ធ្វើពលកម្មរបស់ជន
ជាតិវៀតណាម។

        នាដើមរដូវផ្ការីក ប្រជាជនបណ្ដាជនជាតិភាគតិចនៅស្រុកMu Cang
Chaiចាប់​ផ្ដើម​ធ្វើស្រែកាំជណ្ដើរ។ដោយសារដីជ្រាលបានជាស្រែកាំជណ្ដើរតែង
តែមានទទឹងចង្អៀតពី៣ដល់៣ម៉ែត្រប៉ុណ្ណោះហើយស្រែលើនិងស្រែក្រោម
មានគំលាតពី១ដល់១ម៉ែត្រកន្លះ។ដូច្នេះពេលធ្វើស្រែបែបហ្នឹងគេត្រូវធ្វើដី
ឲ្យរាបស្មើល្អដើម្បីរក្សាឲ្យបានទឹកនៅក្នុងវាលស្រែ។តាមលោកGiang A Trinh
 ជនជាតិH’mongនៅឃុំ La Pan Tan ស្រុកMu Cang Chaiបានឲ្យដឹងថា

“វិធីធ្វើស្រែកាំជណ្ដើរនេះត្រូវបានបន្តពីជំនាន់មួយទៅជំនាន់មួយ។
តាំងពីតូចខ្ញុំត្រូវបានឪពុកម្ដាយនិងជីដូនជីតាបង្រៀនឲ្យចេះធ្វើស្រែ។ការ
ធ្វើស្រែកាំជណ្ដើរនេះវាមិនសូវពិបាកទេប៉ុន្តែហត់ដោយត្រូវកាប់ដីទួលសម្បូរ
ថ្មរឹងណាស់។ឪពុកម្ដាយបន្សល់ទុកឲ្យខ្ញុំស្រែខ្លះហើយគ្រួសារខ្ញុំក៏គាស់រានដី
ធ្វើបន្ថែមស្រែ២កន្លែងទៀត”។

        នៅតាមចង្កេះទួល ដែលបងប្អូនកសិករធ្វើស្រែកាំជណ្ដើរនោះតែងតែ
មានទឹកធម្មជាតិហូរចេញពីជ្រោះហើយទឹកហៀរពីស្រែលើចុះស្រែក្រោម។ប្រសិន
បើទឹកហូរដល់ស្រែណាដែលមានដីទាបនោះគឺគេយកដើមឈើធំកាប់ជា២ឬ
យកដើមពកធើ្វជាបំពង់បង្ហូរទឹក។ប្រភពទឹកពីស្រែខ្ពស់បំផុតនឹងត្រូវបាន
ចែកចាយឲ្យស្រែនៅជាន់ក្រោមដោយបង្កើតឡើងប្រព័ន្ធធារាសាស្រ្តប្រកប
ដោយប្រសិទ្ធភាពផងនិងស្អាតផង។តាមលោក Vu Duc ជាសិល្បករថតរូប
មួយអ្នកបានឲ្យដឹងថា

         “តាមខ្ញុំដឹងថាវាលស្រែកាំជណ្ដើរទាំងនេះមានតាំងពីយូរណាស់មកហើយ។
ទោះបីគ្មានសៀវភៅណាមួយបង្រៀនពីវិធីធ្វើក៏ដោយប៉ុន្តែប្រជាជនគ្រប់ជន
ជាតិភាគតិចនៅទីនេះមានរបៀបធ្វើដោយឡែកពិសេសរបស់ខ្លួន។វាលស្រែ
របស់គេមានដីរាបស្មើនិងភ្លឺត្រង់ៗមើលទៅស្អាតណាស់”។

ទសសនាវាលសរែកាជណដើរនៅខេតតyen bai បែកពាយពយវៀតណាម hinh 0
វាលស្រែកាំជណ្ដើរស្រុកMu Cang Chaiខេត្តYen Bai


        ចាប់តាំងពីឆ្នាំ២០០៧ វាលស្រែកាំជណ្ដើរស្រុកMu Cang Chai​ខេត្តYen Bai
ត្រូវ​បានទទួលស្គាល់ជារមណីយដ្ឋានថ្នាក់ជាតិដូច្នេះហើយភ្ញៀវទេសចរចូលមក
ទស្សនាតំបន់នេះកាន់តែច្រើនថែមទៀត។ស្រែកាំជណ្ដើរផ្ដល់ស្បៀងផងហើយក៏
ជួយប្រជាពលរដ្ឋមានប្រភពចំណូលបន្ថែមពីការអភិវឌ្ឍន៍ទេសចរណ៍ផង។អ្នក
ស្រី Giang Thi Xuan​ជនជាតិ​ H’mong នៅឃុំDe Xu Phinh បានថ្លែងថា

    “​ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះយើងខ្ញុំបានអនុវត្តវិទ្យាសាស្រ្ត
បច្ចេកទេស​ទៅក្នុងការបង្កបង្កើនផលនៅវាលស្រែលើខ្នងភ្នំដោយទទួលបាន
ទិន្នផលស្រូវគិតជាមធ្យមគឺ៥០តោនក្នុង១ហិកតា។ភាពស្រស់ស្អាតនៃវាលស្រែ
កាំជណ្ដើរក៏ជួយឲ្យយើងខ្ញុំមានបន្ថែមឱកាសអភិវឌ្ឍន៍ទេសចរណ៏ផងដែរ។គ្រួសា
រខ្ញុំកំពុងអនុវត្តរបៀបទេសចណ៍ homestayនិងរៀបចំឲ្យភ្ញៀវទៅស្ថែងយល់តំលៃ
វប្បធម៌ជាតិនៅតាមភូមិជិតខាង។ភ្ញៀវទេសចរនឹងស្នាក់នៅ ហូបចុកជាមួយ
គ្រួសារជនជាតិ H’mong  Thaiដើម្បីស្វែងយល់​ជីវភាពរស់នៅ ការធ្វើពលកម្ម
 ម្ហូបអាហារនិងផលិតផលរបស់ប្រជាជននៅក្នុងតំបន់”។

        ជារៀងរាល់ឆ្នាំសប្តាហ៍វប្បធម៌-ទេសចរណ៍រមនីយដ្ឋានវាលស្រែកាំជណ្ដើរ
ស្រុក​Mu Cang Chai​ខេត្តYen Baiត្រូវ​បានបើកនាពាក់កណ្ដាលខែតុលាហើយ​
ទាក់ទាញ​ភ្ញៀវ​ទេសចរជាច្រើនកុះករមកគយគន់ទេសភាពនិងស្វែងយល់
វប្បធម៌៕

         

       

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

(VOV)_ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាភាសាខ្មែរនៃវិទ្យុ សម្លេងវៀត ​​ណាម​ទទួលបានសំបុត្រជាង២០០​មក ពីប្រទេសចំនួន៤២​លើទូទាំង ពិភព លោក។ ​​សូមអគុណមិត្តអ្នកស្តាប់ដែល បាន ផ្ញើសំបុត្រមកកម្មវិធីរបស់យើង ខ្ញុំ។ក្នុងនាទីប្រ​អប់​សំបុត្រមិត្តអ្នក ស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការ ឧទ្ទេសនាមអំពី​” Ba Na Hills”នៅទី ក្រុងដាណាំង (ភូមិភាគកណ្ដាលវៀតណាម)

អានបន្ថែម