មហោស្រពផ្កាជើងគោDien Bien ២០១៧

15 មិនា 2017 - 14:50:11

VOVWORLD_ខែមិនាជារយៈពេលផ្កាជើងគោរីកស្គុសស្គាយនៅតាម
តំបន់ព្រៃភ្នំប៉ែកពាយព្យវៀតណាម។នេះក៏ជាពេលដែលខេត្តDien Bien
បើកមហោស្រពផ្កាជើងគោ​ដើម្បីលើកតម្កើង អភិរក្សនិងពង្រីកកេរដំណែល
វប្បធម៌ជាតិដោយផ្សាភ្ជាប់ជាមួយការផ្សព្វផ្សាយរូបភាពទឹកដីនិងមនុស្ស
វៀតណាម ព្រមទាំងអភិវឌ្ឍន៍វិស័យទេសចរណ៍ទៀតផង។

        ផ្កាជើងគោជាផ្កាស្អាតមួយប្រភេទដែលរីកនៅនិទាឃៈរដូវ។ផ្កាជើងគោ
ត្រូវបានចាត់ទុកជានិមិត្តរូបឲ្យវប្បធម៌និងព្រលឹងរបស់ទឹកដីនិងមនុស្ស
នៅតំបន់ខ្ពង់រាបនៃខេត្តចំនួន៦ប៉ែកពាយព្យវៀតណាមរួមមានខេត្តDien
 Bien  Son La  Lai Chau  Lao Cai Yen Bai និងខេត្តHoa Binh។ ផ្កាជើងគោ
ត្រូវបានចាត់ទុកជាប្រភេទផ្កាស្រស់ស្អាតបំផុត​នៅ​តំបន់​ព្រៃភ្នំប៉ែកពាយព្យ
ដែលក្នុងនោះមានច្រើនបំផុតនៅក្នុងខេត្ត Dien Bien។

        ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះនាដើមខែមិនា ខេត្តDien Bien
តែងតែ​រៀបចំ​មហោស្រពផ្កាជើងគោដោយផ្សាភ្ជាប់ជាមួយការងារផ្សព្វផ្សាយ
ទេសចរណ៍។មហោស្រពផ្កាជើងគោឆ្នាំ២០១៧បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១
ដល់ថ្ងៃទី១៤មិនាទន្ទឹមនឹងសប្ដាហ៍វប្បធម៌កីឡាទេសចរណ៍លើកទី៥ដោយ
មានសកម្មភាពសំដែងសិល្បៈនិងលេងកំសាន្តជាច្រើន។ស្ដីពីព្រឹតិ្តការណ៍នេះ
​អនុប្រធានគណកម្មាធិការប្រជាជនខេត្ត Dien Bienលោក​ Le Van Quy បាន
ឲ្យដឹងថា

        “កម្មវិធីប្រារព្វមហោស្រពបានស្ដែងឡើងអត្តសញ្ញាណវប្បធម៌នៃបណ្ដា
ជនជាតិនៅខេត្តDien Bien ដោយផ្សាភ្ជាប់ជាមួយសោភ័ណភាពនៃផ្កាជើង
គោ។សកម្មភាពក្នុង​មហោស្រពផ្កាជើងគោនិងសប្ដាហ៍វប្បធម៌កីឡាទេសចរណ៍
ខេត្ត Dien Bienគឺសំបូរ​បែបណាស់ហើយបានរៀបចំឡើងនៅតាមគ្រប់ភូមិឃុំ
ស្រុកនិងទីរួមខេត្តទីក្រុង”។

មហោសរពផកាជើងគោdien bien ២០១៧ hinh 0
នារីនិងផ្កាជើងគោ Dien Bien


        ក្នុងឱកាសមហោស្រពផ្កាជើងគោឆ្នាំនេះមានបើកការតាំងពិព័រណ៍វប្បធម៌
ប្រពៃណីបណ្ដាជនជាតិ និងការសំដែងពិធីបុណ្យវប្បធម៌ប្រជាប្រិយជាដើម។ខេត្ត
 Dien Bien ជាកន្លែងរស់នៅរបស់ជនរួមជាតិចំនួ២១ជនជាតិហើយជនជាតិ
នីមួយៗមានវប្បធម៌រៀងៗខ្លួនដែលបង្កើតឡើងផ្ទាំងគំនូរពណ៌ចំរុះសំរាប់
សកម្មភាពក្នុងមហោស្រពឆ្នាំនេះ។អនុប្រធានគណកម្មាធិការប្រជាជនខេត្ត
 Dien Bienលោក​ Le Van Quy បានឲ្យដឹងទៀតថា

       “នៅមហោស្រពឆ្នាំនេះយើងខ្ញុំរៀបចំសកម្មភាពថ្មីមួយចំនួនក្នុងនោះមាន
ការប្រឡង”នារីស្អាតផ្កាជើងគោ”ដោយមានការចូលរួមរបស់បេក្ខជនមកពី
ខេត្តចំនួន៨ នៅភូមិភាគខាងជើងវៀតណាម។នេះជាសកម្មភាពក្នុងគោល
បំណងឧទ្ទេសនាមអំពីទឹកដីនិងមនុស្ស Dien Bien ហើយក៏ដើម្បីខេត្តទាំងនេះ
ជួបប្រាស្រ័យផ្លាស់ប្ដូរ ​រៀនសូត្របទ​ពិសោធន៍ពីគ្នាទៅវិញទៅមកក្នុងការ
អភិវឌ្ឍន៏ទេសចរណ៍ផងដែរ។បន្ទាប់មកគឺដល់ពេលត្រៀមរៀបចំឲ្យការរំលឹក
ខួបអនុស្សាវរីយទិវាជ័យជំនៈDien Bien Phu នាថ្ងៃទី៧​ឧសភា​ខាងមុខគឺខេត្ត
នឹងបើក​សកម្មភាពវប្បធម៌ជាច្រើនដើម្បីទាក់ទាញភ្ញៀវទេសចរ​មកទស្សនា
Dien Bien”។

        អញ្ជើញមកចូលរួមមហោស្រពផ្កាជើងគោនេះក្រៅពីការចូលរួមសកម្មភាព
វប្បធម៌ លេងកំសាន្តនានាភ្ញៀវទេសចរនៅបានភ្លក់ម្ហូបអាហាររបស់ជនរួមជាតិ
គ្រប់ជនជាតិនៅតំបន់ពាយព្យដែលក្នុងនោះមានម្ហូបធ្វើពីផ្កាជើងគោទៀត
ផង។ស្ដីពីការធ្វើម្ហូបនេះ អ្នកស្រីLo Thi Tieu Oanh នៅភូមិ Noong Chun
 សង្កាត់Nam Thanh ទីក្រុងDien Bien Phu ខេត្តDien Bienបានឲ្យដឹងថា

       “បងប្អូនជនជាតិThaiធ្វើបានម្ហូបជាច្រើនមុខពីផ្កាជើងគោហើយក្នុងនោះ
មុខម្ហូបញាំត្រូវបានពេញនិយមបំផុត។ពេលច្នៃធ្វើម្ហូបញាំនេះគេត្រៀមរៀប
ចំគ្រឿងផ្សំជាច្រើនប្រភេទដែលភាគច្រើនជាបន្លែនិងទំពាំងឬស្សី។មុខម្ហូប
ញាំផ្កាជើងគោនេះមានរសជាតិឆ្ងាញ់ពិសេស”។

        នាបច្ចុប្បន្ននេះ ផ្កាជើងគោពណ៌សនិងក្រហមបានរីកស្គុសស្គាយលើទឹក
ដីDien Bien។មកចូលរួមមហោស្រពផ្កាជើងគោ ភ្ញៀវទេសចរបានគយគន់
ទេសភាពធម្មជាតិដ៏ស្រស់ត្រកាលនៃតំបន់ប៉ែកពាយព្យប្រទេសវៀតណាម
ព្រមទាំងបានស្វែងយល់ពីវប្បធម៌ពោរពេញទៅដោយអត្តសញ្ញាណជាតិរបស់
ប្រជាជនបណ្ដាជនជាតិទៀតផង៕

        

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

(VOV)_ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាភាសាខ្មែរនៃវិទ្យុ សម្លេងវៀត ​​ណាម​ទទួលបានសំបុត្រជាង២០០​មក ពីប្រទេសចំនួន៤២​លើទូទាំង ពិភព លោក។ ​​សូមអគុណមិត្តអ្នកស្តាប់ដែល បាន ផ្ញើសំបុត្រមកកម្មវិធីរបស់យើង ខ្ញុំ។ក្នុងនាទីប្រ​អប់​សំបុត្រមិត្តអ្នក ស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការ ឧទ្ទេសនាមអំពី​” Ba Na Hills”នៅទី ក្រុងដាណាំង (ភូមិភាគកណ្ដាលវៀតណាម)

អានបន្ថែម