វប្បធម៌នៅតាមផ្សារប្រពៃណីវៀតណាម

4 មករា 2017 - 15:55:29

VOVWORLD_គ្មាននរណារាប់បានថានៅប្រទេសវៀតណាមមានផ្សារប៉ុន្មាន
កន្លែងទេ។ក៏ប៉ុន្តែយើងទាំងអស់គ្នាដឹងថាផ្សារមិនត្រឹមតែជាកន្លែងទិញលក់ទំនិញ
ប៉ុណ្ណោះទេថែមទាំងជាកន្លែងបង្ហាញនូវផ្នត់វប្បធម៌ជាតិយ៉ាងច្បាស់ទៀតផង។ផ្សារ
នៅតំបន់នីមួយៗសុទ្ធតែមានលក្ខណៈ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយឡែករៀងៗខ្លួនស្របតាមវប្បធម៌នៃ
តំបន់នោះ។​លក្ខណៈវិសេសវិសាលនៃការប្រជុំផ្សារទាំងនោះបានទាក់ទាញភ្ញៀវ
ទេសចរជាច្រើនកុះករមកទស្សនានិងស្វែងយល់ទឹកដីនិងមនុស្សវៀតណាម។

        នៅតំបន់ភូមិភាគខាងជើងវៀតណាមផ្សារមានលក្ខណប្រជាប្រិយបំផុតគឺ
ផ្សារនៅជនបទ។ផ្សារបែបនេះជាកន្លែងទិញលក់ទំនិញផងនិងផ្លាស់ប្ដូរវប្បធម៌
សហគមន៍ផងដែលបានក្លាយទៅជាផ្នែកមួយមិនអាចកាត់ផ្ដាច់ចេញពីជីវភាព
ខាងវប្បធម៌របស់អ្នកស្រុកបានឡើយ។ដើមឡើយនៅតាមភូមិនីមួយៗសុទ្ធតែ
មានផ្សារតូចមួយហៅថាផ្សាយភូមិសំរាប់លក់ដូរឥវែឥវ៉ាន់ជាប្រចាំថ្ងៃ។រីឯនៅតាម
ឃុំមួយចំនួនមានផ្សារធំមួយកន្លែងដែលបើកតាមការណាត់ជួបគ្នា។

        មកទស្សនាឃុំMinh Nong ខេត្ត Phu Thoម្ដងៗភ្ញៀវទេសចរតែងតែទៅដើរ​
លេងផ្សារLu។ផ្សារនេះមានឈ្មោះមួយទៀតគឺផ្សារLuaដែលជាកន្លែងទិញលក់ទំនិញ
សំខាន់របស់អ្នកឃុំMinh Nong ។ការប្រជុំផ្សារ​Luតែងតែបានបើកនាថ្ងៃ៣ ៨ និង
១៣កើត ១៨​និង​២៣​រោច​ជារៀងរាល់ខែ។នៅថ្ងៃប្រជុំផ្សារគឺទំនិញសំបូរជាងថ្ងៃ
ធម្មតា​ហើយ​មនុស្ស​មកទិញលក់ក៏មានច្រើនដែរ។ចំណុចលេចធ្លោនៃផ្សារជនបទ
មុននេះគឺប្រជាកសិករយកកសិផលផលិតដោយខ្លួនឯងមកលក់នៅផ្សារ។តាម
លោកស្រី Le Thi Dac ជាអាជីករមួយរូបនៅផ្សារជនបទ Minh Nongបានឲ្យដឹងថា

“ផ្សារLuនេះមានតាំងពីយូរណាស់មកហើយគឺមានតាំងពីជំនាន់ដូនតាខ្ញុំ។
មុននេះគេហៅតំបន់ Ke Luឬ Ke Gac ឥឡូវហៅឃុំMinh Nongវិញ។នៅផ្សារនេះ
តាំងពី​មុនមក​មានដាក់លក់ស្រូវ អង្ករ​ បន្លែនិងទំនិញប្រើប្រាស់តាមកន្លែង
ដាច់ពីគ្នា។បងប្អូន​មក​រក​ទិញ​ទំនិញណាគឺមកកន្លែងលក់ទំនិញហ្នឹង”។

        រីឯនៅតាមខេត្តព្រៃភ្នំភូមិភាគខាងជើងវៀតណាមមានការប្រជុំផ្សារតាម
បែបផ្សេង។ ប្រជពលរដ្ឋនៅតំបន់នោះរង់ចាំដល់ពេលទៅផ្សារដូចបានទៅចូលរួម
បុណ្យ។នៅថ្ងៃប្រជុំផ្សារមនុស្សម្នាស្លៀកពាក់ស្អាតទៅកាន់ផ្សារ។ទិញលក់ទំនិញរួច
ហើយគេប្រមូលផ្ដុំគ្នាហូបចុកសំណេះសំណាលយ៉ាងសប្បាយរីករាយ។

       មកទស្សនាផ្សារស្រុកមួយចំនួននៅខេត្ត​Ha Giang ដូចជានៅស្រុកMeo Vac
  Dong Van  Quan Ba ​ Hoang Su Phi និង Xin Man ចំពេលប្រជុំផ្សារនោះភ្ញៀវ
ទេសចរនឹងមាន​ការ​ចាប់​អារម្មណ៍យ៉ាងជ្រាលជ្រៅចំពោះពណ៌សំបុរនៃសំលៀក
បំពាក់របស់បង​ប្អូន​ជនជាតិភាគតិចក៏ដូចជាក្រណាត់ចរបាប់ដែលបានដាក់
លក់នៅក្នុងផ្សារ។នៅខេត្តHa Giang តែងតែមានការប្រជុំផ្សារបន្ថយពេលដែល
ភាគច្រើនបើកនៅតាមឃុំនានា។​ប្រសិនបើសប្ដាហ៍នេះផ្សារប្រជុំនាថ្ងៃអាទិត្យគឺ
សប្ដាហ៍ក្រោយនឹងប្រជុំនាថ្ងៃសៅរ៏។រីឯការប្រជុំផ្សារស្រុកតែងតែបានរៀបចំឡើង
នាថ្ងៃអាទិត្យជារៀងរាល់សប្ដាហ៍។នៅផ្សារទាំងនេះក្រៅពីទំនិញធម្មតានៅមាន
ដាក់លក់សត្វបក្សាបក្សី ជ្រូកគោក្របីទៀតផង។ភ្ញៀវទេសចរមួយរូបមកពី
ប្រទេសអ៊ីតាលីបាននិយាយដោយក្ដីសប្បាយរីករាយថា

     “ នៅប្រទេសអ៊ីតាលីគេមិនលក់សត្វដូចនៅផ្សារនេះទេ។មកទស្សនាផ្សារ​នេះ​
ខ្ញុំចូលចិត្តញ៉ាំម្ហូបណាស់។ក្រៅពីនោះសំលៀកបំពាក់ជនជាតិនៅទីនេះក៏ធ្វើឲ្យខ្ញុំ
មានការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ”។

        បន្ទាប់ពីទស្សនាភាគខាងជើង ភ្ញៀវទេសចរអន្តរជាតិ បន្តដំណើរទៅកាន់
ភូមិភាគ​ខាងត្បូង។ពេលទៅដល់វាលសណ្ដទន្លេCuu Long គេតែងតែនាំគ្នាដើរ
មើល​ផ្សារ​អណ្ដែតនៅតាមទន្លេដ៏ធំល្វឹងល្វើយ។នៅខេត្ត Ca Mau មានផ្សារ
អណ្ដែត Ca Mau ​ ខេត្តVinh Long មានផ្សារអណ្ដែតTra On ខេត្តSoc Trang មាន
ផ្សារអណ្ដែតNga Nam ខេត្ត Hau Giang មានផ្សារអណ្ដែតNga Bay ខេត្ត​Tien
Giang មានផ្សារអណ្ដែតCai Be រីឯ​ខេត្ត​Can Tho មានផ្សារអណ្ដែតពីរគឺPhong
Dien និងCai Rang។


វបបធមនៅតាមផសារបរពៃណវៀតណាម hinh 0
ផ្សារអណ្ដែតCai Rangនៅ Can Thoមានភាពអ៊ូអរបំផុតគឺចាប់ពីពេលព្រឹកព្រលឹមដល់ពេលថ្ងៃត្រង់

  ផ្សារអណ្ដែតលើទន្លេគឺជាផ្នត់វប្បធម៌លេចធ្លោនៅតំបន់ប៉ែកខាងលិចភាគ
ខាង​ត្បូងវៀតណាម។ពេលដើរផ្សារនេះទាំងអ្នកទិញនិងអ្នកលក់ត្រូវជិះទូកទើប
ទៅដល់ផ្សារបាន។ផ្សារអណ្ដែតCai Rangនៅ Can Thoមានភាពអ៊ូអរបំផុតគឺចាប់
ពីពេលព្រឹក​ព្រលឹម​ដល់ពេលថ្ងៃត្រង់។នៅលើផ្ទៃទឹកទន្លេមានទូកនិងកប៉ាលប្រមូល
ផ្ដុំមកសំរាប់ដោះដូរទិញលក់កសិផល ចំណីអាហារ​ភេសជ្ជៈនិងទំនិញជាច្រើនប្រភេទ
ផ្សេងៗទៀត។ អ្នកស្រី Do Thi Nga មកពីក្រុងហាណូយបានឲ្យដឹងថា

       “ នេះជាលើកដំបូងដែលខ្ញុំមកទស្សនាតំបន់ទន្លេបឹងបួប៉ែកខាងលិច។​ខ្ញុំ​
សប្បាយ​​ចិត្តណាស់។ជាពិសេសខ្ញុំមានការចាប់អារម្មណ៍បំផុតចំពោះ​ទិដ្ឋភាព​ទិញ
លក់ផ្លែឈើគ្រប់មុខមកពីតំបន់ផ្សេងគ្នា”។

        ផ្សារនិងការប្រជុំផ្សារបានបង្ហាញច្បាស់នូវផ្នត់វប្បធម៌ជាប្រពៃណីរបស់
ប្រជាជន។នេះជាប្រការគួរឲ្យទាក់ទាញចំពោះភ្ញៀវជាតិនិងអន្តរជាតិពេលធ្វើ
ដំណើរទេសចរណ៍ពីភូមិភាគខាងជើងរហូតដល់ភូមិភាគខាងត្បូងប្រទេសវៀត
ណាមម្ដងៗ៕

ខេត្ត Quang Binh - ទីកន្លែងថតខ្សែភាពយន្ត Kong: Skull Island

ខេត្ត Quang Binh - ទីកន្លែងថតខ្សែភាពយន្ត Kong: Skull Island

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាតិជាភាសាបរទេសនៃវិទ្យុសម្លេងវៀត ណាមទទួលបានសំបុត្រនិង email ចំនួន ២១៣ របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន ៤០ លើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រ មិត្តអ្នកស្តាប់ពេលនេះ កាណាល់ផ្សាយ ជាភាសាខ្មែរនឹងឆ្លើយសំណួររបស់លោក Khambeng Inthavong មិត្តអ្នកស្តាប់ មកពីឡាវដែលមានគោលបំណងស្វែងយល់បន្ថែមអំពីបណ្ដាទីកន្លែងថូតខ្សែភាពយន្ត Kong: Skull Island នៅវៀតណាម។

អានបន្ថែម