វប្បធម៌ម្ហូបអាហារDong Thap Muoi

28 ធ្នូ 2016 - 14:54:24

VOVWORLD_ម្ហូបអាហារនៅភូមិភាគខាងត្បូងនិយាយរួមនិងនៅទឹក
ដីDong Thap Muoiនិយាយដោយឡែកគឺមានពីទំនៀមទំលាប់របស់ប្រជាពល
រដ្ឋតាំងពីយូរមកហើយ។ដោយសារប្រជាជនភាគច្រើនជាកសិករបានជាការ
ហូបចុករបស់គេក៏មានទំនាក់ទំនងជាមួយលក្ខណៈធម្មជាតិនិងការធ្វើពល
កម្មផលិតកម្មកសិកម្មផងដែរ។

        Dong Thap Muoiជាទឹកដីសំបូរទៅដោយរុក្ខជាតិនិងសត្វជាច្រើនប្រភេទ។​
ជា​តំបន់​​ដី​លិចទឹកដ៏ធំល្វឹងល្វើយ តាំងពីយូរណាស់មកហើយDong Thap Muoi
ជា​ជម្រក​ត្រី​ធំមួយ​រួម​ជាមួយសត្វបក្សាបក្សីនិងរុក្ខជាតិគ្រប់ប្រភេទ។ទាំង
អស់នេះជាលក្ខណ្ឌ​អំណោយផល​ដើម្បីប្រជាពលរដ្ឋក្នុងតំបន់ច្នៃម្ហូបអាហារ
ឆ្ងាញ់និងពិសេសប្លែក។​តាម​លោក Pham Van Tran ជាអ្នកស្រាវជ្រាវវប្បធម៌
ទេសចរណ៍នៅទឹកដីខេត្ត Dong Thapបានឲ្យដឹងថា

 “Dong Thap Muoiជាតំបន់ដីវាលសទំនាបបានជាចំណីអាហាររបស់អ្នក
​ស្រុក​មានលក្ខណៈពិសេសដោយឡែក។ចំណុ​ចលេចធ្លោនៃម្ហូបអាហារនៅDong
 Thap Muoiគឺវាជាម្ហូបធ្វើឡើងបែបធម្មជាតិនិងមានភាពសាមញ្ញ។ក្នុងនោះ
មុខម្ហូបទាំងអស់សុទ្ធតែបានប្រើគ្រឿងផ្សំដ៏សំបូរបែបពីធម្មជាតិដោយមិន
ចាំបាច់យកចិត្តទុកដាក់ខ្លាំងលើបញ្ហាបច្ចេកទេសចំអិននោះឡើយ”។

        នៅតំបន់Dong Thap Muoiនេះ ត្រីជាប្រភពគ្រឿងផ្សំសំខាន់ដើម្បីប្រជាជន​
ធ្វើម្ហូប​ជា​ច្រើនមុខផ្សេងគ្នាមានជាអាទិ៍ ត្រីដុត ត្រីខ ធ្វើសម្លត្រី ម៉ាំត្រីនិងទឹក
ត្រី។​និយាយដល់​ម្ហូបអាហារនៅDong Thap Muoiអ្នកផងតែងតែគិតដល់មុខ
ម្ហូបត្រីដុត។ដើម្បីធ្វើម្ហូបនេះ​គេ​យកត្រីរ៉សមកដោតបញ្ឈរនឹងបន្ទះឬស្សីរួច
ដុតចម្បើងប្រមាណ៦ទៅ៧នាទី។​ពេល​ឆ្អិនគេបេះសាច់ត្រីផ្ទាប់ជាមួយស្លឹក
ឈូកខ្ចីជ្រលក់អំបិលឬទឹកត្រីអំពិលដើម្បីបរិភោគ។នេះជាមុខម្ហូបល្បីបំផុត
នៅទឹកដីDong Thap Muoi។

វបបធមមហបអាហារdong thap muoi hinh 0
ត្រីដុត នៅDong Thap Muoi


        ម្ហូបមួយមុខផ្សេងទៀតដែលត្រូវបានភ្ញៀវទេសចរនិយមចូលចិត្តយ៉ាងខ្លាំង
ពេលមកទស្សនាDong Thap Muoiណោះគឺត្រីលិញ។ ត្រីលិញនេះមានរស់ជាតិផ្អែម​
ហើយ​មាន​ឆ្អឹងតិច។នៅរដូវវស្សាជារៀងរាល់ឆ្នាំ ត្រីប្រភេទនេះតាមទឹកជន់ចុះមក
ពេញ​ស្រែ​បឹង​បួ។ប្រជាពលរដ្ឋនេសាទត្រីលិញហើយធ្វើម្ហូបជាច្រើនមុខ។តាមលោក
Tu Be ជាអ្នក​នេសាទនៅ Dong Thapបានឲ្យដឹងថា

 “ មុននេះគេថាថោកដូចត្រីលិញតែឥឡូវត្រីនេះមានតិចណាស់។​ពេលខ្លះ​
នៅ​ផ្សារ​ ត្រីនេះមានដំលៃរហូតដល់ទៅ២សែនដុងក្នុងមួយគីឡូក្រាម។ប្រជាពល
រដ្ឋចូលចិត្តហូ​បត្រីលិញខសណ្ដែកដី ខម៉ាំឬធ្វើសម្លម្ជូរក៏បានដែរ”។

        តាមលោក Tu Beថាក្រៅពីម្ហូបនានាពោលខាងលើអ្នកផងនៅធ្វើសម្លម្ជូរ
ត្រីលិញ​ញ៉ាំជា​មួយផ្កា​ស្នោនិងព្រលិតដែលជារុក្ខជាតិមានតែនៅរដូវទឹកឡើង
ប៉ុណ្ណោះ។​ក្រៅពី​នេះម៉ាំខក៏ជាម្ហូបពិសេសមួយមុខនៅទឹកដីDong Thap Muoi
ដែរ។ក្នុងនោះគេធ្វើម៉ាំខ​ដោយ​ប្រើ​គ្រឿងផ្សំធម្មជាតិដែលមាននៅនឹងកន្លែង
ដូចជាត្រីទឹកសាប អន្ទង់​ ក្ដាមស្រែ​រួម​​ជាមួយបន្លែដុះឯងគ្រប់មុខ។

        អាចនិយាយបានថាក្រៅពីមានទេសភាពធម្មជាតិដ៏ស្រស់ស្អាតនោះម្ហូប
អាហារឆ្ងាញ់ពិសេសគ្រប់មុខទាំងនេះជាកត្តាសំខាន់ទាក់ទាញប្រជាជននិង
ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាទឹកដីDong Thap Muoiកាន់តែច្រើន
ឡើងៗពីមួយថ្ងៃទៅ​មួយ​ថ្ងៃ៕

       

          

សកម្មភាពរបស់មជ្ឈដ្ឋានវ័យក្មេងវៀតណាមក្នុងទិវាបុណ្យនៃក្តីស្រឡាញ់

សកម្មភាពរបស់មជ្ឈដ្ឋានវ័យក្មេងវៀតណាមក្នុងទិវាបុណ្យនៃក្តីស្រឡាញ់

(VOVworld)-លោកអ្នកនាងជាទីមេត្រី! យើងខ្ញុំមានក្តីសោមនស្សរីករាយដែលបាន ជួបមិត្តអ្នកស្តាប់ក្នុងនាទីប្រអប់សំបុត្រពេលនេះ។ ប្រការពិសេសគឺថ្ងៃនេះជាថ្ងៃ១៤ កុម្ភៈ ជាទិវានៃក្តីស្រឡាញ់និងត្រូវបានគេចាត់ទុកថាជាទិវាសម្រាប់មនុស្សដែល កំពុងស្រឡាញ់គ្នា។នៅវៀតណាម ក្នុងទិវានេះ គូរស្រករនានាក៏បានរៀបចំពិធីបុណ្យ នៃក្តីស្រឡាញ់ថ្ងៃទី១៤កុម្ភៈនេះតាមរបៀបខុសដោយឡែកពីគ្នាដែរ។ សូមអញ្ជើញ​លោកអ្នកបនាងស្វែងយល់លក្ខណៈដោយឡែកនេះតាមរយៈបទយកការណ៍របស់ អ្នកស្រី Bich Ngoc។

អានបន្ថែម