Muong Lo ទឹកដីវប្បធម៌របស់ជនរួមជាតិជនជាតិThai ខ្មៅ

8 មិនា 2017 - 14:03:10

VOVWORLD_វាលស្រែMuong Lo ចំណុះទីរួមខេត្តNghia Lo ខេត្ត
Yen Bai ភូមិ​ភាគខាងជើងវៀតណាមដែលដីមានជីជាតិល្អហើយល្បីឈ្មោះ
ទៅដោយសារតែអង្ករឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទ។ស្ថិតនៅកណ្ដាលតំបន់
ព្រៃភ្នំតែ ស្រែMuong Loមាន​សណ្ឋានដីរាបស្មើហើយជាទឹកដីរបស់ជនរួម
ជាតិជនជាតិភាគតិចមួយចំនួនដែលមានវប្បធម៌ពោរពេញទៅដោយ
អត្តសណ្ញាណជាតិ។

មានចំងាយ៨០គីឡូម៉ែត្រពីខាងលិចទីក្រុង Yen Bai  Muong Loជា
វាល​ស្រែ​ធំ​ទី២នៅតំបន់ព្រៃភ្នំភូមិភាកខាងជើងវៀតណាមក្រោយតែវាល
ស្រែMuong Thanh នៅ​ខេត្ត Dien Bien ប៉ុណ្ណោះ។នៅMuong Loមាន
ទេសភាពធម្មជាតិដ៏ស្រស់ស្អាត ​ពិសេស​គឺមានវាលស្រែកាំជណ្ដើរលើខ្នងភ្នំ
និងជ្រោះNam Thia ហូរកាត់ជ្រលងភ្នំ។

Muong Loជាកន្លែងរស់នៅរបស់ជនរួមជាតិជនជាតិចំនួន១៧ក្នុង
នោះជនជាតិ Thai ខ្មៅបានមកតាំងទីលំនៅពីយូរណាស់មកហើយ ព្រម
ទាំងមានចំនួន​​ច្រើន​បំផុត។តាមអ្នកស្រីHa Thi Thu ជាជនជាតិ Thaiមួយ
រូបនៅភូមិNghia An ឃុំPhu Nham ស្រុកVan Chan ខេត្តYen Baiបានឲ្យដឹងថា

“​វាលស្រែMuong Loមានផ្ទៃដៃប្រមាណ៣០០០ហិកតា។ក្នុងមួយ​ឆ្នាំៗ
យើង​ខ្ញុំ​ធ្វើស្រូវ២រដូវ។ដោយបានអាកាសធាតុអំណោយផល បានជាឆ្នាំណា
ក៏ទទួលបានផលដំណាំជាច្រើនលើសលុបដែរហើយប្រជាជនមានស្បៀង
អាហារគ្រប់គ្រាន់ ជីវភាពរស់នៅត្រូវបានលើកស្ទួយជាលំដាប់។ក្នុងរយៈ
ពេលប៉ុន្មានឆ្នាំកន្លងទៅនេះនៅពេលស្រូវទុំគឺមានអ្នកទេសចរជាច្រើន
កុះករហូរមកទស្សនា Muong Lo”។

muong lo ទកដវបបធមរបសជនរមជាតជនជាតthai ខមៅ hinh 0
វាលស្រែMuong Lo


បងប្អូនជនរួមជាតិជនជាតិThai ខ្មៅនៅ Muong Loនៅរក្សាបាន​នូវ
វប្បធម៌​ដ៏សំបូរ​បែបនៃជាតិខ្លួនដែលក្នុងនោះមានវប្បធម៌ម្ហូបអាហារផង។
មកទស្សនាMuong Lo​ភ្ញៀវ​ទេសចរត្រូវបានភ្លក្សម្ហូបជាច្រើនមុខមានជា
អាទិ៍បាយដំណើបញ៉ាំជាមួយត្រីព្រែក ណែមជូរ សាច់ជ្រូកប្រឡាក់ សាច់អាំង
និងសាច់ក្រក។ប៉ុន្តែពិសេសបំផុតគឺមុខម្ហូប Khau cam ដែលធ្វើពីបាយ
ដំណើបរួចប្រឡាក់ពណ៌ខៀវ ក្រហម ពណ៌ស្វាយ​និងពណ៌​លឿង​។​ពណ៌ទាំងនេះ
សុទ្ធតែត្រូវបានកែច្នៃពីស្លឹកឈើក្នុងព្រៃ។ស្ដីពីអត្តន័យនៃបាយដំណើប​ចំរុះ
ពណ៌នេះ សប្បការិនី Dieu Thi Sieng ជនជាតិThai ខ្មៅនៅភូមិ Deu ទីពី​ឃុំ
Nghia Dan ទីរួមខេត្តNghia Lo បានឲ្យដឹងថា

“Khau cam lanhជាបាយដំណើបពណ៌ក្រហមដែលជានិមិត្តរូបឲ្យបំណង
ប្រាថ្នា។ Khau cam lam ជាបាយដំណើបពណ៌ស្វាយជានិមិត្តរូបនៃផែនដីសំបូរ
ធូរធា។Khau cam huong ជាបាយដំណើបពណ៌លឿងជានិមិត្តរូបឲ្យស្បៀងអាហារ
​និងសំលៀក​បំពាក់គ្រប់​គ្រាន់។Khau khieuជាបាយដំណើបពណ៌ខៀវនិមិត្តរូប
នៃពណ៌បៃតងរបស់ព្រៃឈើប៉ែក​ពាយព្យ។ ​រីឯKhau non ជាបាយដំណើប
ពណ៌សនិមិត្តរូបនៃក្ដីស្នេហាបរិសុទ្ធស្មោះ​ត្រង់​។​​ជាមួយមុខម្ហូបបាយដំណើប
ចំរុះពណ៌នេះជនជាតិ Thai ចង់បានសេចក្ដី​សុខ​សេចក្ដីចំរើន សំបូរធូរធា
​និង​សុភមង្គល”។

មកទស្សនា Muong Lo ​ភ្ញៀវ​ទេសចរត្រូវនឹងបានទស្សនាការសំដែងសិល្បៈ​
ដែល​លេចធ្លោគឺរបាំ Xoe រួមជាមួយសំលេងខែន ឃ្មោះយ៉ាងសប្បាយរីករាយ។​
ចំពោះជ​ន​ជាតិ ​ThaiការរាំXoeគឺជាចំណីស្មារតីដែលមិនអាចខ្វះបានឡើយ
ក្នុង​ឱកាសបុណ្យ​ទាន​នានា។ស្ដីពីរបាំ Xoeនេះសិប្បករ Lo Van Bienជនជាតិ
Thai ខ្មៅមួយរូបនៅសង្កាត់Trung Tam ទីរួមខេត្តNghia Lo ខេត្តYen Bai
បានឲ្យដឹងថា “របាំ Xoeជួយនាំមនុស្សខិតជិតមកនឹងគ្នាដោយសំដែង
នូវសមភាពក្នុងជីវភាព​រស់នៅ។ដោយហេតុនោះជនជាតិThaiតែងតែរៀប
ចំការរាំ Xoe​ ក្នុងឱកាសបុណ្យ​អាពាហ៍ពិពាហ៍ បុណ្យឡើងផ្ទះនិងពិធីជប់
លាងផ្សេងៗ”។

មកទស្សនាវាលស្រែMuong Lo ចំណុះទីរួមខេត្តNghia Lo ខេត្តYen Bai
អ្នកផង នឹងបានចូលរួមពិធីបុណ្យជាប្រពៃណីជាច្រើនដូចជាបុណ្យសុំរដូវ
អំណោយផល បុណ្យ Xip xi ដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌
ដ៏ល្អប្រសើរបស់ជនជាតិThai ទៀតផង៕

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

(VOV)_ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាភាសាខ្មែរនៃវិទ្យុ សម្លេងវៀត ​​ណាម​ទទួលបានសំបុត្រជាង២០០​មក ពីប្រទេសចំនួន៤២​លើទូទាំង ពិភព លោក។ ​​សូមអគុណមិត្តអ្នកស្តាប់ដែល បាន ផ្ញើសំបុត្រមកកម្មវិធីរបស់យើង ខ្ញុំ។ក្នុងនាទីប្រ​អប់​សំបុត្រមិត្តអ្នក ស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការ ឧទ្ទេសនាមអំពី​” Ba Na Hills”នៅទី ក្រុងដាណាំង (ភូមិភាគកណ្ដាលវៀតណាម)

អានបន្ថែម