កិច្ចសហប្រតិបត្តិការជលផលវៀតណាម-ឥណ្ឌូនេស៊ី

16 មិនា 2017 - 15:54:51

(VOV)_វៀតណាមជាប្រទេសមានបណ្ដោយឆ្នេសមុទ្រជាង៣២០០គីឡូ​ម៉ែត្រ និង
ឥណ្ឌូនេស៊ីជាប្រទេសមានកោះចំនួនជាង១៧ពាន់។ ប្រការនេះបានសរ​អោយឃើញថា
ប្រទេសទាំងពីរមានសក្ដានុភាពជាច្រើនអំពីជលផល។ ប៉ុន្តែកិច្ចសហប្រតិបត្តិការអំ
ពីជលផលរវាងវៀតណាមនិងឥណ្ឌូនេស៊ី អភិវឌ្ឍន៍មិន​សមស្របជាមួយសក្ដានុភាព
របស់ភាគីនីមួយៗនៅឡើយទេ។

កចចសហបរតបតតការជលផលវៀតណាម-ឥណឌនេស hinh 0
កិច្ចសហប្រតិបត្តិការជលផលវៀតណាម-ឥណ្ឌូនេស៊ី

ឆ្នាំ ២០១០ រដ្ឋាភិបាលវៀតណាមនិងឥណ្ឌូនេស៊ីបានចុះហត្ថលេខាលើ​អនុស្សារណះ
យោគយល់គ្នា(MoU)ស្ដីអំពីសមុទ្រនិងមុខរបរនេសាទ។​ប៉ុន្តែ ​នាបច្ចុប្បន្ន ឯកសារនេះ
​បានអស់សុពលភាពហើយ។ ​ក្នុងពេលដែល​ប្រទេសទាំងពីរ​​កំពុងពិនិត្យមើលបន្តអនុ
ស្សារណះនេះ គឺឆ្នាំ ២០១៦ ឥណ្ឌូនេស៊ីបានចេញសេចក្ដីសម្រេចចិត្តលេខ ៤៤ ដោយលើកច្បាស់ថា៖ ឥណ្ឌូនេស៊ីមិនផ្តល់លិខិតអនុញ្ញាត្តិអោយនាវានេសាទបរទេស រួមទាំងសហគ្រាស១០០%ទុនវិនិយោគផ្ទាល់ពីបរទេស ធ្វើសកម្មភាពក្នុងតំបន់សមុទ្ររបស់ឥណ្ឌូ
នេស៊ី។ នេះជាមូលហេតុសំខាន់ចំនួន២ ដែលបណ្ដាលអោយទំហំពាណិជ្ជកម្មជលផល
រវាង​ប្រទេសទាំងពីរនៅមានកំហិត។

          ជាក់ស្ដែង គិតដល់ខែតុលាឆ្នាំ២០១៦ ទំហំពាណិជ្ជកម្មជលផលរវាងវៀតណាម
និងឥណ្ឌូនេស៊ី ទទួលជិត៤១លានដុល្លារអាមេរិក ដែលក្នុងនោះជលផល​ឥណ្ឌូនេស៊ីនាំ
ចេញនៅទីផ្សារវៀតណាមគឺ ៣៨លានដុល្លារអាមេរិក។ ឯកអគ្គរដ្ឋ​ទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម លោក Ibnu Hadi បានអោយដឹងថា៖

          “ នាបច្ចុប្បន្ន វៀតណាមជាប្រទេសមានឧត្តមភាពអំពីការកែច្នៃផលិតផល​ជល
ផល និងផលិតផលជលផលកែច្នៃរបស់វៀតណាមបាននាំចេញទៅ១៧០ ​ប្រទេស​។ ក្នុង
ពេលជាមួយគ្នានោះ ឥណ្ឌូនេស៊ីជាប្រទេសនាំចេញ​ជលផល​ធំទីពីរលើពិភពលោក 
បន្ទាប់ពីចិន។​ប៉ុន្តែ កិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំង​ពីរនៅមានកំហិតនៅឡើយ។”

          ចំពោះស្ថានភាពនេះ នាថ្ងៃទី២៦កក្កដាឆ្នាំ២០១៦ ក្នុងក្របខ័ណ្ឌសន្និសីទរដ្ឋមន្ត្រី
 ស្ដីអំពី” ស្វែងរកប្រភពដើមផលិតផលជលផល” និងសន្និសីទកំពូលស្ដីអំពី​ជលផលអា
ស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វីក អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម 
លោក Vu Van Tam និងលោកស្រី Susi Pudjiatuti រដ្ឋមន្ត្រីក្រសួង​មហាសាគរ និងជលផលឥណ្ឌូនេស៊ី បានឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការ​ជលផលនិងសម្រេច MoU នា
ពេលឆាប់ៗនេះ។ នាខែមករាឆ្នាំ២០១៧កន្លងទៅ ​រដ្ឋាភិបាលវៀតណាម បានចេញសេច
ក្ដីសម្រេចចិត្ត លេ ០២/NQ-CP ផ្ទេរសិទ្ធិ​អោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ
ម្ចាសការ រួមសហការជាមួយ​ស្ថាប័ន​ទាក់ទិននានាដើម្បីឈានទៅដល់ការចុះហត្ថលេ
ខា MoU ស្ដីអំពីសមុទ្រនិង​មុខរបរនេសាទជាមួយឥណ្ឌូនេស៊ី។

          ក្រៅពីនោះ វៀតណាមនិងឥណ្ឌូនេស៊ីក៏បានពិនិត្យមើលទៅលើការបង្កើតខ្សែទូ
រស័ព្ទ Hotline ដើម្បីបង្កើនការគ្រប់គ្រងជលផល និងរាំងស្កាត់អំពើខុស​ច្បាប់។ លោក​
Nguyen Viet Manh អគ្គលេខាធិការរង សមាគមមុខ​របរនេសាទ​វៀតណាម បាន​ស្នើថា៖

          ​“ តាមគ្រឹះដ្ឋានទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ សម្ព័ន្ធស​មាគមជលផលវៀតណាម បានស្នើអោយក្រសួងនាវាចរណ៍ និងជលផលឥណ្ឌូនេស៊ី ពិនិត្យមើល 
និងផ្តល់លក្ខខ័ណ្ឌពិសេសដោយឡែក សំរាប់សហគ្រាសវៀតណាមដើម្បីជំរុញកិច្ចសហប្រ
តិបត្តិការក្នុងវិស័យចិញ្ចឹមនិងធ្វើអាជីវកម្មជលផល នាំមកនូវផលប្រយោជន៍សំរាប់
ភាគីទាំងពីរ។”

          ឆ្លើយតបនឹងសំណូមពរនេះ លោក Ridwan Hassan ទីប្រឹក្សាជាន់ខ្ពស់ វិស័យ​សេដ្ឋ
កិច្ច​បរទេស ក្រសួងការបរទេសឥណ្ឌូនេស៊ី បានអោយដឹងថា៖ នាបច្ចុប្បន្ន​ ឥណ្ឌូនេស៊ីកំ
ពុងបើកទូលាយទ្វារ អំពាវនាវិនិយោគ ហើយសង្ឃឹមថា ក្នុងឆ្នាំ ​២០១៧ ​នឹងមានគោល
នយោបាយថ្មី ដើម្បីប្រទេសទាំងពីរ រួមគ្នាធ្វើអាជីវកម្មជលផល។ 

          “ ខ្ញុំបានឃើញថា៖ មានក្រុមហ៊ុនឥណ្ឌូនេស៊ីជាច្រើនបានវិនិយោគនៅវៀតណាម
 និងឃើញថា៖ វៀតណាមក៏អាចវិនិយោគនៅឥណ្ឌូនេស៊ី ជាពិសេសគឺក្នុង​វិស័យជលផល។ ពីព្រោះ វៀតណាមមានបទពិសោធន៍ជាច្រើនក្នុងវិស័យជល​ផល។ កិច្ចសហប្រតិបត្តិ
ការនេះនឹងនាំមកនូវផលប្រយោជន៍សំរាប់ភាគីទាំងពីរ ថែមទាំងក្នុងតំបន់អាស៊ាន
ទៀតផង។”   រួមជាមួយការខំប្រឹងប្រែងជំរុញកិច្ចសហប្រតិបត្តិការជលផលទ្វេភាគី
នេះ ​សង្ឃឹមថាគោលដៅទំហំពាណិជ្ជកម្មចំនួន១០ពាន់លានដុល្លារអាមេរិកនាំឆ្នាំ​២០១៨ រវាងវៀតណាមនិងឥណ្ឌូនេស៊ីនឹងបានក្លាយទៅជាការពិតជាក់ស្ដែង៕

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម