ទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី៖មួយឆ្នាំបន្ទាប់ពីពេលចូលរួមសហគមន៍អាស៊ាន

22 ធ្នូ 2016 - 15:50:32

(VOV)_វៀតណាមនិងឥណ្ឌូនេស៊ីជាប្រទេសពីរមានទំនាក់ទំនងជិតស្និទ្ធិ​ មាន
ចំណុចស្រដៀងគ្នាច្រើនព្រមទាំងចែករំលែក​ផលប្រយោជន៍រួម​ជាច្រើនក្នុងតំបន់។
 ទំនាក់ទំនងនេះកំពុងស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អ បំផុតពីមុនមក 
បន្ទាប់ពីពេលភាគីទាំងពីរលើកកំរិតទំនាក់ទំនងឡើងដៃគូយុទ្ធ សាស្ត្រ នាឆ្នាំ
២០១៣។ កិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សន្តិសុខ ការពារជាតិ សេដ្ឋ
កិច្ច វប្បេធម៌ សង្គមក្នុងឆ្នាំនេះបានកត់សម្គាល់នូវលទ្ធផលវិជ្ជមាន​ជាច្រើន។ ដើម្បី
ទទួលបានសមិទ្ធិផលទាំងនេះ គឺអាស្រ័យដោយ​ការ បង្កើតសហគមន៍អាស៊ាន (ថ្ងៃ
ទី៣១ខែធ្នូឆ្នាំ២០១៥) និងសុឆន្តះរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការជំរុញ
កិច្ចសហប្រតិបត្តិការទ្វេភាគី។

ទនាកទនងវៀតណាម-ឥណឌនេស៖មយឆនាបនទាបពពេលចលរមសហគមនអាសាន hinh 0
ទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី៖មួយឆ្នាំបន្ទាប់ពីពេលចូលរួមសហគមន៍អាស៊ាន

ខែវិច្ឆិកាកន្លងទៅ នៅខាងក្រៅសប្ដាហ៍ ជាន់ខ្ពស់លើកទី២៤ វេទិកាសហប្រតិបត្តិ
ការអាស៊ី-ប៉ាស៊ីហ្វីក (APEC) នៅទីក្រុង Lima ប្រទេសប៉េរូ ប្រធានរដ្ឋវៀត ណាម  លោក
 Tran Dai Quang បានមានជំនួបសន្ទនាជាមួយអនុប្រធានា ធិបតី ឥណ្ឌូនេស៊ី លោក
 Jusuf Kalla ។ នៅទីនេះ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាព បង្កើនកិច្ចសហប្រតិប
ត្តិការនៅវេទិកាពហុភាគី ជាពិសេសគឺក្នុងការរក្សាបរិយាកាសសន្តិភាព ស្ថិរភាពនៅ
ក្នុងតំបន់ ជំរុញការដោះស្រាយជំលោះនៅសមុទ្រខាងកើត ដោយសន្តិវិធី ផ្អែកទៅលើ
ច្បាប់អន្តរជាតិកសាងសហគមន៍អាស៊ានមួយរឹងមាំ។

          រួមជាមួយកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយនោះ វិស័យសន្តិសុខ ការ
ពារជាតិក៏ជាចំណុចលេចធ្លោក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០១៦ 
ដោយបានបង្ហាញតាមរយៈការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ 
រៀបចំជំនួបប្រាស្រ័យ ផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ព និងប៉ូលីស​។

ទនាកទនងវៀតណាម-ឥណឌនេស៖មយឆនាបនទាបពពេលចលរមសហគមនអាសាន hinh 1
ទំនាក់ទំនងវៀតណាម-ឥណ្ឌូនេស៊ី៖មួយឆ្នាំបន្ទាប់ពីពេលចូលរួមសហគមន៍អាស៊ាន

ជាក់ស្ដែង នាដើមខែមិថុនាឆ្នាំ២០១៦ ឧត្តមសេនីយ៍ទោ To Lam សមាជិក ការិ
យាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បាន ដឹកនាំគណៈ
ប្រតិភូជាន់ខ្ពស់ក្រសួងនគរបាលវៀតណាម ទៅបំពេញទស្សនកិច្ចនៅឥណ្ឌូនេស៊ី។ ខែ
សីហាឆ្នាំ២០១៦ រដ្ឋមន្ត្រីក្រសួងការពារជាតិឥណ្ឌូនេស៊ី  Ryamizard Ryacudu និងអគ្គ
មេបញ្ចាការរង ប៉ូលីសជាតិឥណ្ឌូនេស៊ី  ឧត្តមសេនីយ៍  ឯក Syanfruddin មកបំពេញ
ទស្សនកិច្ចនៅវៀតណាម។  ក្នុង ដំណើរទស្សនកិច្ចលើកនេះ ឧត្តមសេនីយ៍ឯក Syan
fruddin បានអោយដឹង ថា៖

          “ ទំនាក់ទំនងទ្វេភាគីវៀតណាម-ឥណ្ឌូនេស៊ី ត្រូវបានរឹតបន្តឹងពីមួយថ្ងៃទៅ
 មួយ ថ្ងៃ។  ភារកិច្ចរបស់ក្រសួងនគរបាលទាំងពីរនាពេលខាងមុខនេះគឺ បំរើ  ការ
ពារ ផលប្រយោជន៍សំរាប់ប្រជាជនវៀតណាម ឥណ្ឌូនេស៊ី និយាយ ដោយឡែក និង
អាស៊ាននិយាយរួម។​ភាគីទាំងពីប្តេជ្ញាចិត្តជំរុញទំនាក់ទំនងទ្វេ ភាគី ឡើងកំរិតថ្មី 
រួមចំណែកបង្កើនចំណងសាមគ្គីភាព ឯកភាពក្នុងអាស៊ាន។”

          ទន្ទឹមនឹងនោះ ទំនាក់ទំនងសេដ្ឋកិច្ចរវាងវៀតណាមនិងឥណ្ឌូនេស៊ី ក្នុង ប៉ុន្មាន
ឆ្នាំកន្លងទៅ ក៏មានការរីកចំរើនជាច្រើន។ ឥណ្ឌូនេស៊ីជាប្រទេសមួយក្នុង ចំណោម
បណ្ដាប្រទេសបោះទុនវិនិយោគច្រើនបំផុតនៅវៀតណាម ដោយទុន ចំនួនជាង
៤០០​លានដុល្លារអាមេរិក។ 

          សកម្មភាពទំនាក់ទំនងប្រជាជននៃប្រទេសទាំងពីរក៏បានប្រព្រឹត្តទៅយ៉ាង
ផុលផុស។ ស្ថានទូតឥណ្ឌូនេស៊ីបានរួមសហការជាមួយ​សមាគមមិត្តភាព វៀត ណាម
-ឥណ្ឌូនេស៊ី (VIFA) និងសមាគមមិត្តភាពឥណ្ឌូនេស៊ី-វៀតណាម( IVFA)  បានរៀប
ចំសកម្មភាពរំលឹកខួបអនុស្សាវរីយ៍ទិវាបុណ្យជាតិនៃប្រទេសទាំងពីរ  និងកម្មវិធី
ផ្លាស់ប្តូរវប្បធម៌ សិល្បះនានា។ លោក Nguyen Dang Tien ប្រធាន សមាគមមិត្តភាព
វៀតណាម-ឥណ្ឌូនេស៊ី (VIFA) បានអោយដឹងថា៖

          “ ក្នុងអាណត្តិកន្លងទៅ សមាគមមិត្តភាពវៀតណាម-ឥណ្ឌូនេស៊ីបានមាន
សកម្ម ភាពជាច្រើន ពូនជ្រុំអោយចំណងមិត្តភាព រវាងប្រជាជននៃប្រទេសទាំង
ពីរ។ ក្នុង អាណត្តិនេះ យើងខ្ញុំប្រមូលផ្តុំជំរុញទំនាក់ទំនងអោយកាន់តែជាក់ស្ដែង
និងប្រសិទ្ធភាពថែមទៀត។ ក្នុងសភាពការណ៍ សហគមន៍អាស៊ានទើបបានបង្កើត
នោះ ភារកិច្ចផ្សព្វផ្សាយ ឃោសនាអំពីរូបភាពប្រទេសវៀតណាមនិងឥណ្ឌូនេស៊ី ចំ
ពោះសហគមន៍ អាស៊ាន និយាយដោយឡែក និងសហគមន៍អន្តរជាតិនិយាយរួម 
គឺ ចាំបាច់ណាស់។”

          ឆ្នាំ ២០១៧ វៀតណាមនឹងទទួលរៀបចំសន្និសីទជាន់ខ្ពស់ APEC និង សន្និ
សីទទាក់ទិននានាដោយប្រធានបទ៖​បង្កើតកម្លាំងចលករ​ ពូនជ្រុំអោយ អនា
គតរួម។ សេចក្តីសម្រេចចិត្តនេះទទួលបានការគាំទ្រខ្លាំងក្លាពីប្រទេសជាសមា
ជិក ផ្សេងៗ។ ក្នុងនោះ ឥណ្ឌូនេស៊ី បានវាយតំលៃខ្ពស់តួនាទីនិងកិត្យានុភាពរបស់
 វៀតណាម ហើយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពសហការរៀបចំឆ្នាំ 
 APEC វៀតណាម២០១៧ប្រកកបដោយជោគជ័យនិងល្អប្រសើរ៕

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

(VOV)_ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាភាសាខ្មែរនៃវិទ្យុ សម្លេងវៀត ​​ណាម​ទទួលបានសំបុត្រជាង២០០​មក ពីប្រទេសចំនួន៤២​លើទូទាំង ពិភព លោក។ ​​សូមអគុណមិត្តអ្នកស្តាប់ដែល បាន ផ្ញើសំបុត្រមកកម្មវិធីរបស់យើង ខ្ញុំ។ក្នុងនាទីប្រ​អប់​សំបុត្រមិត្តអ្នក ស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការ ឧទ្ទេសនាមអំពី​” Ba Na Hills”នៅទី ក្រុងដាណាំង (ភូមិភាគកណ្ដាលវៀតណាម)

អានបន្ថែម