និស្សិតថៃនៅហាណូយ

6 មេសា 2017 - 01:00:00

ក្នុងចំណោមនិស្សិតអន្តរជាតិជាង២០០នាក់នៅក្នុងអន្តេវាសិកដ្ឋាន My Dinh
 ដែលកំពុងបំពេញការសិក្សានៅសាកលវិទ្យាលជាតិហាណូយ ទាំងនោះមាននិស្សិត
ថៃចំនួន១០នាក់មកពីមហាវិទ្យាល័យ Ubon Ratchathani។ ​ជីវភាពរស់នៅរបស់និស្សិត
ថៃនៅទីក្រុងហាណូយ បានប្រព្រឹត្តទៅយ៉ាងម៉េចដែរ? សូមអញ្ជើញលោកអ្នកនាងជួប
ប្រាស្រ័យជាមួយ​ Kanchariya Putjun, Duangkamon Duangmanee និង ក្រុមមិត្តមួយចំ
នួនដើម្បីស្ដាប់ការចែករំលែករបស់ពួកគេ។​​

នសសតថៃនៅហាណយ hinh 0
និស្សិតថៃនៅហាណូយ

នាម៉ោង៦ព្រឹក នៅក្នុងបន្ទប់មានទំហំជាង៤០ម៉ែត្រក្រឡា នៅជាន់ទី១៨ ​អន្តរ
វាសិកដ្ឋាន​ My Dinh Kanchariya Putjun មានឈ្មោះវៀតណាមគឺ​ Ninh​កំពុងត្រៀមរៀប
ចំទៅសាលារៀន។ បន្ទប់របស់ Ninh មានគ្រែពីរជាន់ចំនួន៣ ហើយក្នុងបន្ទប់មាន
បន្ទប់ទឹក និងសម្ភារះគ្រប់គ្រាន់សំរាប់មនុស្សចំនួន៦នាក់។ នេះជាកន្លែងរស់នៅនិង
សិក្សារបស់​ Ninh, Duangkamon Duangmanee - ឈ្មោះវៀតណាមគឺ​ Mai និងនិស្សិតថៃ
ម្នាក់ទៀត ក្នុងរយៈពេល៥ខែកន្លងទៅ៖​​

          “ មានឡានរបស់សាលាមកទទួលនាម៉ោង៧ព្រឹក។ យើងខ្ញុំចូលរៀនម៉ោង៨។ រៀនចប់ មានឡានជូនយើងខ្ញុំវិលត្រឡប់មកអន្តេវាសិកដ្ឋានវិញ។ជាធម្មតា យើង
ខ្ញុំតែងតែហូបបាយនៅសាលាឬនៅកាំងទីនក្នុងអន្តេវាសិកដ្ឋាន។”

នសសតថៃនៅហាណយ hinh 1
និស្សិតថៃនៅហាណូយ

មុនពេលមកដល់វៀតណាម នាខែកញ្ញាឆ្នាំ២០១៦កន្លងទៅ Ninh និងមិត្តបាន
រៀនភាសាវៀតណាមនៅមហាវិទ្យាល័យ​ Ubon Ratchathani។ ឆ្នាំនេះជាឆ្នាំទី៤ និងក៏ជា
ឆ្នាំចុងក្រោយដែរ ​Ninh និងមិត្តភក្តិបានរៀន ហើយប្រឡងបញ្ចប់ការសិក្សានៅវៀត
ណាម។ ​

          “ យើងខ្ញុំទិញសំបុត្រឡានក្រុងចាប់ពីខែធ្នូ នៅសាលា ដោយមានតំលៃ ១០ហ្មឺន
ដុង/ខែ។ ក្រៅពីម៉ោងរៀនយើងខ្ញុំតែងតែទៅដើរលេងនៅបឹង Hoan Kiem ផ្សារទំនើប
​Aeon Mart, Eco park និងបឹងលិចជាដើម។​”

          ប្រសិនបើជីវភាពរស់នៅរបស់​ Ninh គឺ ពេលព្រឹកទៅរៀន រសៀលរំលឹកមេរៀន
ឡើងវិញ និងចុងសប្ដាហ៍ទៅដើរលេងនៅទីក្រុងហាណូយ ។ រីឯ  មិត្ត Duang​kamon​
 Duangmanee ឈ្មោះជាភាសាវៀតណាមគឺ Mai ចូលចិត្តស្វែងយល់ទឹកដីនិងមនុស្ស
វៀតណាម តាមរបៀបផ្សេងទៅវិញ៖​​

“ ក្រៅពីម៉ោងរៀននៅក្នុងបន្ទប់នេះ ខ្ញុំតែងតែទៅដើរលេងតាមដងវិថី ឬទៅផ្សារ។ 
ខ្ញុំចូលចិត្តនិយាយលេងជាមួយអ្នកលក់។ប្រសិនបើនិយាយមិនបានច្បាស់​ឬនិយាយ
គេមិនយល់ គឺខ្ញុំត្រូវនិយាយឡើងវិញ។ ក្រៅពីនោះ ខ្ញុំក៏ធ្វើបន្ថែមម៉ោងនៅក្រុមហ៊ុន
បៀសិង្ហបុរីនៅផ្សារណាត់ថៃ។​ខ្ញុំទៅធ្វើការដោយឡានក្រុង។ខ្ញុំចង់ធ្វើការច្រើន ពីព្រោះ
វានឹងនាំមកនូវអត្ថប្រយោជន៍សំរាប់ការងារក្នុងអនាគត។”


នសសតថៃនៅហាណយ hinh 2
និស្សិតថៃនៅហាណូយ

ជីវភាពរស់នៅនិងសិក្សានៅវៀតណាមបានជួយអោយ Ninh និង Mai សិក្សា​រៀន
សូត្របានច្រើនផង និងស្គាល់មិត្តភក្តិថ្មីច្រើនទៀតផង ជាពិសេសគឺមិត្តវៀតណាម។ ​
Tung និស្សិតនៅសាកលវិទ្យាល័យជាតិហាណូយ ដែលកំពុងរស់នៅក្នុងអគារជាមួយ 
Ninh បានអោយដឹងថា៖ ​

“ ក្នុងពេលដែល មិត្តថៃជួបការលំបាកក្នុងមេរៀន មិត្តតែងតែសួរយើងខ្ញុំ​។​ពាក្យណា
ដែលមិត្តមិនយល់ គឺ​ខ្ញុំអត្ថាធិប្បាយ ឬជួយឧបត្ថម្ភមិត្តបើក​វចនានុក្រម​។​ នៅមិត្ត
ចេញទៅខាងក្រៅ ​មិត្តមិនស្គាល់ផ្លូវ ខ្ញុំអាចណែនាំ ឬទៅជាមួយ។ ចុង​​  សប្ដាហ៍ ខ្ញុំតែង
តែនាំមិត្តទៅពិសារម្ហូបវៀតណាម ដូចជា៖ ហ្វើ នំបញ្ចុក…លៗ”

ដោយមានការយកចិត្តទុកដាក់ និងជួយឧបត្ថម្ភពីលោកគ្រូ អ្នកគ្រូ និងមិត្តវៀត
ណាម ក្រុមនិស្សិតថៃបានឆ្លងកាត់ការលំបាកក្នុងជីវភាពរស់នៅ ​និងសម្របខ្លួនចូល
ក្នុងជីវភាពរស់នៅ នៅវៀតណាម។​ Mai ចែករំលែកអំពីអនុស្សាវរីយ៍មួយក្នុងឱកាស
ទៅទទួលបុណ្យចូលឆ្នាំថ្មីវៀតណាម នៅផ្ទះមិត្តនៅខេត្ត Thanh Hoa​​៖​

“ នេះជាលើកដំបូងខ្ញុំបានទទួលបុណ្យចូលឆ្នាំនៅវៀតណាម។ចាប់ពីពេលព្រឹក ឪពុក
 ម្តាយរបស់មិត្តបាននាំខ្ញុំទៅដើរលេងនៅផ្ទះរបស់ពូ មីញ។ ខ្ញុំឃើញថាបុណ្យចូលឆ្នាំថ្មី
វៀតណាមសប្បាយរីករាយជាងបុណ្យចូលឆ្នាំថ្មីថៃ។ ប្រជាជននៅខេត្ត Thanh Hoa គួរ
អោយស្រឡាញ់ណាស់។ គេចូលចិត្តថៃចូលចិត្តប្រជាជនថៃ និងចូលចិត្តមើលរឿងថៃ។”

នៅសល់តែមួយខែទៀត ​ Ninh និង Mai នឹងបញ្ចប់ការសិក្សានៅវៀត​ណាម​ ដើម្បីវិល
ត្រឡប់ទៅថៃវិញ។ ​ប៉ុន្តែ មិត្តទាំងពីរនាក់សុទ្ធតែមានគោលបំណងបានបន្តការសិក្សា
នៅវៀតណាម​។ ទោះបីជាលក្ខណះនៅថៃល្អក្តី ប៉ុន្តែ ជីវភាពរស់នៅរបស់វៀតណាម ក៏
នាំមកនូវឱកាសថ្មីគួរអោយចាប់អារម្មណ៍ដែ​រ៕

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម