និស្សិតឡាវជាមួយរូបសណ្ឋាន Homestay

30 មិនា 2017 - 17:16:21

          (VOV)_ចាប់ពីឆ្នាំ២០១៤មក សាលាមិត្តភាព T78 នៅឃុំ Tho Loc ស្រុក Phuc
 Tho ជាយទីក្រុងហាណូយ បានរៀបចំកម្មវិធី៖” បញ្ជូននិស្សិតឡាវ​ទៅ​សិក្សា​​ស្រាវជ្រាវ
ស្ថានភាពជាក់ស្ដែងរបស់ប្រជាជន”( Homestay)។ តាមរយៈ​សកម្មភាពជាក់ស្ដែង 
កម្មវីធីនេះបាននាំមកនូវលទ្ធផលល្អជាច្រើន ជួយអោយ​និស្សិតអនុវត្តចំណេះដឹង
នៅសាលាចូលក្នុងស្ថានភាពជាក់ស្ដែង លើកកំពស់​ប្រសិទ្ធភាពបណ្ដុះបណ្ដាលភាសា
វៀតណាម សំរាប់និស្សិតឡាវ។

នសសតឡាវជាមយរបសណឋាន homestay hinh 0
និស្សិតឡាវជាមួយរូបសណ្ឋាន Homestay

មករៀនភាសាវៀតណាមបាន៤ខែនៅសាលាមិត្តភាព T78 មិត្ត Sucxakhon Lat vongxayអាយុ៣២ឆ្នាំ ជាកម្មាភិបាលផ្នែកតុលាការខេត្ត ​វៀងច័ន្ទ ​បានមករស់នៅជា
មួយគ្រួសារលោក Kieu Tri Loi ឃុំ Tho Loc តាមកម្មវិធី Homestay។ នេះជាលើកដំ
បូងដែល Sucxakhon Latvongxay​បាន​ទៅ​រៀននៅវៀតណាម និងក៏ជាលើកដំបូង
បានចូលរួមកម្មវីធីHomestay។ គ្រួសារលោក Loi បានចាត់ទុក Sucxakhon Latvong
xayជាសមាជិក​មួយ​ក្នុង​គ្រួសារ បានជា ក្រោយរយៈពេល២-៣ថ្ងៃ Sucxakhon Latvong
xayបានសម្របខ្លួនជាមួយគ្រួសារហើយ។

          “ ខ្ញុំសប្បាយរីករាយណាស់ដែលបានរស់នៅជាមួយប្រជាជនវៀតណាម។ នៅទី
នេះ គេបានចាត់ទុកខ្ញុំជាសមាជិកមួយក្នុងគ្រួសារ។​ចូលរួមកម្មវីធី ​Homestay​ ​នេះ​
 ខ្ញុំយល់ដឹងបានច្រើនអំពីវប្បធម៌ផង ​និងរៀនបាន​ពាក្យ​ថ្មី​ជា​ច្រើន​ទៀតផង។”

          ក៏ដូចជា Sucxakhon Latvongxayក្រោយរយៈពេល​២០​ថ្ងៃ​ចូល​រួម​កម្មវិធីHomes
tay Puki បានចាត់ទុកគ្រួសារដែលគាត់កំពុងរស់នៅ​នេះ ​ដូច​ជា​គ្រួសារខ្លួននៅឡាវ
ដែរ។ លោក Puki បានអោយដឹងថា៖

          “ នៅទីនេះខ្ញុំទទួលបានការជួយឧបត្ថម្ភជាច្រើនណាស់។ នៅពេលខ្ញុំឈឺ ឧពុក
និង​ម្តាយនៅទីនេះយកថ្នាំអោយខ្ញុំលេប និងថែទាំអោយខ្ញុំដូចជាឪពុកម្តាយបង្កើត
របស់ខ្ញុំដែរ។ ​”

          ដោយមានភារកិច្ចគឺបណ្ដុះបណ្ដាលភាសាវៀតណាមសំរាប់និស្សិតឡាវ ​សាលា
មិត្តភាពT78 បានដាក់ចេញវិធានការណ៍ជាច្រើន ដើម្បីបណ្ដា​និស្សិត​ឡាវរៀនភាសា
វៀតណាមប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។ កម្មវិធីHomestay ជាកម្មវិធីមួយក្នុង
ចំណោមកម្មវីធីទទួលបានជោគជ័យច្រើន។ លោក Le Phu Thang នាយករងសាលា
មិត្តភាព T78 និងជាប្រធានគណៈកម្មការ​ចាត់តាំង​កម្មវិធីHomestay បានអោយដឹងថា៖

          “ ការងាររៀបចំអោយនិស្សិតឡាវទៅរស់នៅជាមួយប្រជាជននេះ យើងខ្ញុំ​ក៏ត្រូវ
ជ្រើសរើសនិស្សិតដែរ។ ដំបូង និស្សិតនេះជាអ្នកមានសីលធម៌ អនុវត្តបទ​បញ្ជាផ្ទៃក្នុង
របស់សាលានិងក្នុងតំបន់ប្រកបដោយល្អ។ ទីពីរគឺ ​និស្សិតរៀន​មធ្យម ពីព្រោះ​អ្នករៀន
ពូកែហើយគឺមិនចាំបាច់ទៀតទេ និងនិស្សិតរៀន​មិនបានល្អគឺការរស់នៅជាមួយប្រ
ជាជននឹងជួបការលំបាកជាច្រើន។”

នសសតឡាវជាមយរបសណឋាន homestay hinh 1
បូកសរុបកម្មវិធី៖និស្សិតឡាវជាមួយរូបសណ្ឋាន Homestay

ជិត៦០ឆ្នាំមុននេះ ក្នុងដំណាក់កាលមានសង្គ្រាម បណ្ដានិស្សិតឡាវមក​សិក្សារៀន
សូត្រនៅវៀតណាម ក៏បានស្វះស្វឺស្វែងមករស់នៅជាមួយប្រជាជនដើម្បីរៀន​ភាសាវៀត
ណាម។ និងដើម្បីបន្តប្រពៃណីនេះ ប្រជាជននៅឃុំ Tho Loc បាន​ទទួលនិស្សិតឡាវជំ
នាន់ថ្មីមករស់នៅជាមួយគ្រួសារ និងចាត់ទុកជាសមាជិកមួយក្នុងគ្រួសារ។លោក 
Nguyen Quang But និងលោកស្រីNguyen Thi Ba នៅឃុំ  Tho Loc បានអោយដឹងថា៖       

          “ ប្អូនៗមករស់នៅជាមួយគ្រួសារខ្ញុំគឺឧស្សាព្យាយាមសិក្សាណាស់។ ខ្ញុំនិងសមា
ជិកក្នុងគ្រួសារបានក្លាយទៅជាគ្រូបង្រៀនទីពីររបស់ប្អូនៗ​។ នា​បច្ចុប្បន្ន ប្អូននិស្សិត
ជាច្រើន កំពុងរៀននៅមហាវិទ្យាល័យផ្សេងៗនៅវៀតណាម នៅរក្សាទំនាក់ទំនងជិត
ស្និទ្ធិជាមួយគ្រួសារដែរ។”

          “ គ្រួរសារខ្ញុំបានទទួលនិស្សិតមករស់នៅជាមួយបាន៣ដងហើយ។ ក្រៅពីម៉ោង
រៀននៅសាលា នៅផ្ទះ ប្អូនៗក៏បានអនុវត្តការងារក្នុងផ្ទះមួយចំនួន ដូចជា៖ដាំបាយ
បោសសំអាតផ្ទះ ឬជួបជុំនិយាយលេងជាមួយសមាជិកក្នុងគ្រួសារទៀតផង។ នាពេល
ខាងមុខ ប្រសិនបើសាលាបន្តអនុវត្តកម្មវិធីនេះ គ្រួសារយើងខ្ញុំក៏​បន្តទទួលនិស្សិត
មករស់នៅជាមួយដែរ។”

          រយៈពេល២០ថ្ងៃរស់នៅជាមួយប្រជាជនក្នុងតំបន់នេះ មិនវែងពេកទេ ប៉ុន្តែ
​វាបានជួយអោយនិស្សិតឡាវលើកកំពស់ចំណេះដឹងភាសាវៀតណាមផង និង​យល់ដឹង
បន្ថែមអំពីវប្បធម៌របស់ប្រជាជនវៀតណាមទៀតផង។ លោក ​Ampavanh Kouang
Mannivan ទីប្រឹក្សាអប់រំ-វប្បធម៌ ស្ថានទូតឡាវប្រចាំ​នៅ​វៀតណាម បានអះអាងថា៖

          “ នេះជាកម្មវិធីល្អមួយ សំរាប់និស្សិតឡាវ។ នេះជាវិធានការណ៍មួយជួយ​អោយ
ប្អូនៗនិស្សិតយល់ដឹងច្បាស់ថែមទៀតអំពីរបៀបប្រើប្រាស់ភាសា។ ក្រៅពីនោះ ប្រជា
ជននិងប្អូននិស្សិតនេះក៏បានរួមចំណែកស្វែងយល់​វប្បធម៌របស់គ្នាទៅវិញទៅមក​”

          Homestay ជាកម្មវិធីប្រចាំឆ្នាំរបស់សាលាមិត្តភាពT78។ តាមគំរោង ខែមិនា
ឆ្នាំ២០១៨ សាលានឹងបន្តអនុវត្តកម្មវិធីនេះដោយបញ្ជូននិស្សិតឡាវចំនួន១០០​នាក់
 ទៅរស់នៅជាមួយប្រជាជនក្នុងតំបន់ ក្នុងរយៈពេលមួយខែ​៕

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម