បុរស Phan Van Quyen ដោយរង្វាន់លេខមួយ៖” អ្នកផលិតខ្សែភាពយន្តអាស៊ីអាគ្នេយ៍”

2 មិនា 2017 - 17:46:24

          (VOV)_រង្វាន់លេខមួយ ក្នុងការប្រឡង៖ ” អ្នកផលិតខ្សែភាពយន្តវ័យក្មេងអាស៊ី​អាគ្នេយ៍” លើកទី២ ឆ្នាំ ២០១៦ដោយប្រធានបទ៖ “ សកម្មភាពស្ម័គ្រចិត្តក្នុង​សហគមន៍
អាស៊ាន”ត្រូវបានប្រគល់ជូនអោយបុរសអាយុ២២ឆ្នាំ ជនជាតិវៀត​ណាម បងប្រុស 
Phan Van Quyen។ ជានិស្សិតឆ្នាំទីពីរ នៃសាលា FPT Arena ទីក្រុងហូជីមិញ បានយក
ឈ្នះតំណាងរបស់ប្រទេសអាស៊ានចំនួន៩ ដើម្បីដណ្ដើមបានពានរង្វាន់ជើងឯក ក្នុង
ការប្រឡង ដោយវីដេអូជាង២នាទី។ ខ្សែភាពយន្តនេះបានឧទ្ទេសនាមអំពីដំណើរ
ស្ម័គ្រចិត្ត របស់មិត្តសម្លាញ់វ័យក្មេងនិងយកចិត្តទុកដាក់ចំពោះជនរួមជាតិជាជន
ជាតិភាគតិច នៅតំបន់ខ្ពងរាបវៀតណាម។​

បរស phan van quyen ដោយរងវានលេខមយ៖" អនកផលតខសែភាពយនតអាសអាគនេយ" hinh 0
បុរស Phan Van Quyen ដោយរង្វាន់លេខមួយ៖” អ្នកផលិតខ្សែភាពយន្តអាស៊ីអាគ្នេយ៍”

“ សួរស្តី។​ខ្ញុំឈ្មោះ Jos។ ខ្ញុំជាអ្នកស្ម័គ្រចិត្តមកពីវៀតណាម។វៀតណាម​មាន​ជន​ជាតិ
ចំនួន៥៤ ដែលក្នុងនោះ ៨៦%ជាជនជាតិ Kinh។ ជីវភាពរស់នៅ​របស់​ជនជាតិភាគ
តិចចំនួន៥០% គឺជួបការលំបាកជាច្រើន។ ​ពិសេសគឺជនជាតិភាគតិច K’ho នៅតំ
បន់ព្រៃភ្នំខ្ពងរាប ខេត្ត Lam Dong​ ជា​តំបន់ដែលខ្ញុំកើតមានឡើង និងរីកធំធាត់
នោះកំពុងជួបការលំបាកជាច្រើននិងកុមារ​មិនបានទៅរៀនទេ។ ប្រការទាំងនេះកំ
ពុងគាបសង្កត់ទៅលើ​ស្មារបស់​មនុស្ស​គ្រប់រូបនៅទីនេះ។”

          លោកអ្នកនាងទើបនឹងបានស្ដាប់នាទីដើមដំបូងក្នុងខ្សែភាពយន្តប្រភេទ៖
​” Stop - Motion” មានរយៈពេលជាង២នាទី របស់  Phan Van Quyen-តួឯក​និងជា
អ្នកបញ្ជូលសម្លេងជាភាសាអង់គ្លេស របស់ខ្សែភាពយន្តនេះ។ ខ្សែភាពយន្តនេះបាន
ចាប់ផ្តើមដោយបុរសមួយនាក់ ដៃកាន់សៀវភៅផង និងឧទ្ទេសនាមអំពី​ទឹកដី និង
មនុស្សវៀតណាម៖

          “ ជាមនុស្សជនជាតិ Kinh ម្នាក់ ដែលបានរស់នៅជាមួយជនរួមជាតិជាជន​
ជាតិ​ភាគ​តិច K’ho​ នេះ ខ្ញុំយល់ដឹងបន្ថែមជាច្រើនអំពីជីវភាពរស់នៅរបស់គេ ​អំពី
អ្វី​ដែល​គេត្រូវ​ស៊ូទ្រាំ ក្នុងជីវភាពរស់នៅ។”

          ដោយប្រធានបទជាភាសាអង់គ្លេសគឺ៖ “ We are action, we are volunteering
ឬ ស្ម័គ្រចិត្តដោយសកម្មភាព” ខ្សែភាពយន្តនេះបានធ្វើឡើងពីរឿង​ពិតក្នុងជីវភាព
រស់នៅ ពីបទពិសោធន៍ក្នុងសកម្មភាពស្ម័គ្រចិត្តរបស់ Quyen នៅសុ្រកកំណើត។ 
Quyen បានបង្កើតក្រុមអ្នកស្ម័គ្រចិត្ត រួមជាមួយមិត្តវ័យក្មេង​នានា ​ចូលរួមបណ្ដា
សកម្មភាពស្ម័គ្រចិត្ត ដូចជា៖ អំពាវនាវជួយឧបត្ថម្ភគ្រូសារ​ក្រីក្រ ​មាន​ស្ថានភាពលំ
បាក ផ្តល់អាហាររូបករណ៍សំរាប់កុមារ… ជាដើម។ ​ចែក​រំលែកអំពី​មូលហេតុដែល
មកដល់ការប្រឡងនេះ Phan Van Quyen បានអោយ​ដឹងថា៖

          “ ខ្ញុំបានមិត្តភក្តិមួយនាក់ណែនាំអោយស្គាល់។ នាគ្រាដំបូង ខ្ញុំក៏ខ្មាស់អៀន
​ដោយសារនេះជាការ​សាកល្បងដ៏​ធំមួយ និងមិនហ៊ានគិតថានឹងចូលរួមទេ។ ដល់
ថ្ងៃចុងក្រោយ ខ្ញុំទើបសម្រេចចិត្តបញ្ជូនសេណារីយ៉ូ។ សំណាងណាស់​ វណ្ណកម្មរបស់ខ្ញុំ
បានជ្រើសរើសជាតំណាងរបស់វៀតណាម ចូលរួមវគ្គ​ផ្តាច់ព្រ័ត្រ​របស់ការប្រឡងលើក
នេះ។”

បរស phan van quyen ដោយរងវានលេខមយ៖" អនកផលតខសែភាពយនតអាសអាគនេយ" hinh 1
បុរស Phan Van Quyen ដោយរង្វាន់លេខមួយ៖” អ្នកផលិតខ្សែភាពយន្តអាស៊ីអាគ្នេយ៍”

          ក្នុងរយៈពេលប្រកួតនេះ Quyen បានចូលរួមសិក្ខាសាលា ចូលរួមវគ្គហ្វឹក​ហាត់​
ក្នុងរយៈពេល៤ថ្ងៃនៅសិង្ហបុរី។ នៅទីនេះ Quyen ទទួលបានចំណេះដឹង​ច្រើន​ ដូចជា៖ 
របៀបកសាងតួឯក បច្ចេកទេសថតវីដេអូ …លៗ ត្រឡប់មកវៀត​ណាមវិញ Quyen
មានរយៈពេល២សប្ដាហ៍ ដើម្បីសម្រេចសេណារីយ៉ូ បង្កើត​វីដេអូ ​២នាទីដោយមានខ្លឹម
សារគឺបង្ហាញគោលបំណងរបស់បុរសមួយនាក់​ និងក្រុមមិត្តរបស់គាត់ ក្នុងសកម្ម
ភាពស្ម័គ្រចិត្ត។ នោះគឺកុមារទាំងឡាយបានទៅរៀន ប្រជាពលរដ្ឋគ្រប់រូបក្នុងអាស៊ាន
បានជួយឧបត្ថម្ភដើម្បីមានជីវភាពរស់នៅ​ល្អប្រសើរថែមទៀត។ Quyen ចែករំលែកថា៖

          “ តាមរយៈខ្សែភាពយន្តនេះ ខ្ញុំមានគោលបំណងផ្ញើសារមួយគឺ៖ មិត្តវ័យក្មេងលៃ
ទុកពេលវេលាមួយ ចូលរួមសកម្មភាពស្ម័គ្រចិត្ត ដើម្បីជួយឧបត្ថម្ភសហគមន៍ ជាពិ
សេសគឺមនុស្សគ្មានភ័ពសំណាង។ ទីពីរ ខ្ញុំចង់លើកឡើងស្មារតីស្ម័គ្រចិត្តមិនគ្រាន់តែ
មាននៅវៀតណាមប៉ុណ្ណោះទេថែមទាំង មានក្នុងសហគមន៍អាស៊ានទៀតផង។ ”

          ដណ្ដើមបានរង្វាន់ខ្ពស់បំផុតនៅក្នុងការប្រឡង វីដេអូរបស់ Quyen បាន​បញ្ជាំង
នៅ” សន្និសីទជាន់ខ្ពស់អាស៊ាន” ទីក្រុង Manila ( ហ្វីលីពីន) នាខែ​មេសា​ និង” សន្និ
សីទយុវជនអាស៊ាន” នៅទីក្រុង Jakarta (ឥណ្ឌូនេស៊ី) នាខែ​កក្កដា​ខាងមុខនេះ។ Phan
 Van Quyen ក៏បានចែករំលែកអំពីបណ្ដាគោលបំណង​នាពេលខាងមុខគឺបន្តចូលរួម
ប្រភេទបទយកការណ៍ខ្លី ខ្សែភាពយន្តតុក្កតា 2D និងខ្សែភាពយន្តឯកសារ។ តាម
នោះរួមចំណែកផ្សព្វផ្សាយរូបភាពទឹកដីនិង​មនុស្សវៀតណាម ខិតជិតមកដល់មិត្ត
ភក្តិអន្តរជាតិថែមទៀត៕ 

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

(VOVworld)-នារសៀលថ្ងៃទី២៤មេសានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយលោក Masagos Zulkifli

អានបន្ថែម