វៀតណាម-ថៃ៖បង្កើនកិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាអភិវឌ្ឍន៍

20 មេសា 2017 - 15:56:10

          (VOV)_ថ្ងៃទី៦សីហាឆ្នាំ១៩៧៦ វៀតណាមនិងថៃបានបង្កើតទំនាក់ទំនងការទូត
ជាលើកដំបូង បង្កើតឡើងរបត់សំខាន់បើកចេញមាគា៏អភិវឌ្ឍន៍យ៉ាងខ្លាំង​សំរាប់​ទំ
នាក់ទំនងរវាងប្រទេសទាំងពីរ។​ ជាង៤០ឆ្នាំកន្លងទៅ ប្រជាជន​នៃ​ប្រទេស​ទាំងពីរបាន
ឃើញការអភិវឌ្ឍន៍ខ្លាំងក្លានៅលើគ្រប់វិស័យ៖​ សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ​វិនិយោគ វប្បធម៌-
សង្គម ការពារជាតិ សន្តិសុខ អប់រំ​និងបណ្ដុះ​បណ្ដាល។

វៀតណាម-ថៃ៖បងកើនកចចសហបរតបតតការដើមបរមគនាអភវឌឍន hinh 0
រដ្ឋមន្ត្រីការបរទេសថៃលោកLan Don Pramudwina និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh 

វៀតណាមនិងថៃមានចំណុចប្រហាក់ប្រហែលជាច្រើនអំពីវប្បធម៌ និងជិតស្និទ្ធគ្នាអំពី​ភូមិសាស្ត្រគឺជាប្រទេសជិតគ្នា នោះជាឧត្តមភាពជំរុញទំនាក់ទំនងពាណិជ្ជកម្ម​ទ្វេភាគីអភិវឌ្ឍន៍។ ប្រសិនបើ រយៈពេល២០ឆ្នាំមុននេះទំហំពាណិជ្ជកម្មទ្វេភាគី​ទទួលបាន៥០០លានដុល្លារអាមេរិកតែប៉ុណ្ណោះគឺនា បច្ចុប្បន្នទទួលបាន១១ពាន់លានដុល្លារអាមេរិក/ឆ្នាំនិងខំប្រឹងប្រែងដល់ឆ្នាំ២០២០ទទួលបាន ២០ ពាន់ លានដុល្លារអាមេរិក។ ស្ថានភាពជាក់ស្ដែងបានសរអោយឃើញថា៖ តាំងពីយូរណាស់មកហើយ ប្រជាជនវៀតណាមបានពេញនិយមចូលចិត្តប្រើប្រាស់ទំនិញថៃ ដូចជា៖ស្បែក ជើង ផ្លែឈើ គ្រឿងប្រើប្រាស់ក្នុងផ្ទះ និងផ្ទុយទៅវិញ ប្រជាជនថៃក៏​ចូលចិត្តមុខទំនិញមួយចំនួនរបស់ វៀតណាម ដែរជា៖កាហ្វេ និងតែ។ តាមលោក Vu Hong Nam អនុរដ្ឋមន្ត្រី និងជា​ប្រធានគណៈ កម្មាធិការជាតិទទួលប​ន្ទុក​ជនវៀតណាមនៅឯបរទេស នៃក្រសួងការបរទេសបានអោយដឹងថា៖ វៀតណាមកំពុងជាតំបន់ទាក់ទាញការវិនិយោគច្រើនបំផុតពីសហគ្រាសថៃ ដោយមាន​គំរោងការណ៍ធំជាច្រើន។នាបច្ចុប្បន្ន ថៃ ជាវិនិយោគិនធំទី១០ ក្នុងចំណោម​វិនិយោគិនបរទេសនៅវៀតណាមដោយមានគំរោងការណ៍ចំនួន៥០០ មានទុន​វិនិយោគចំនួនជិតមួយហ្មឺនលានដុល្លារអាមេរិក។ លោក Vu Hong Nam បានអោយដឹងថា៖

          “ នាបច្ចុប្បន្ន វៀតណាមជាមិត្តទំនិញធំទីពីររបស់ថៃ ក្នុងអាស៊ាន។ ផ្ទុយទៅ​វិញ ថៃជាមិត្តទំនិញធំបំផុតរបស់វៀតណាម ក្នុងប្លុកដែរ។ ប្រការនេះបានសរអោយឃើញនូវភាពផុសផុលក្នុងទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។”

          ភាពប្រហាក់ប្រហែលអំពីវប្បធម៌ សង្គម ជាមូលដ្ឋានងាយស្រួលមួយដើម្បីប្រទេសទាំងពីរបង្កើនទំនាក់ទំនងប្រជាជន។ នាបច្ចុប្បន្ន វៀតណាមជាប្រទេស​មួយក្នុងចំណោមប្រទេសមានភ្ញៀវទេសចរច្រើនបំផុតមកទេសចរណ៍នៅថៃ។ ប៉ុន្តែក្នុងបញ្ហា​ពលករ វៀតណាមនៅថៃ និងបញ្ហាធ្វើអាជីវកម្មតំបន់នេសាទត្រីនៅមានកំហិត​មួយចំនួន។ ដូច្នេះ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានដំណើការចរចារ  ស្វែងរក​ដំណោះស្រាយ។ អនុរដ្ឋមន្ត្រី លោក Vu Hong Nam បានអោយដឹងថា៖

          “ ប្រទេសទាំងពីរបានពិភាក្សានិងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការ​ទ្វេភាគី MOU ស្ដីអំពីកិច្ចសហប្រតិបត្តិការពលករ។ យើងបានខំប្រឹងប្រែង​ជួយ​ឧបត្ថម្ភអោយពលករវៀតណាមមានលក្ខណះធ្វើការងារនៅថៃតាមផ្លូវច្បាប់។ ​បញ្ហាទីពីរគឺ អ្នកនេសាទនៃប្រទេសទាំងពីរបានរំលោភដែនសមុទ្ររបស់គ្នា។ភាគីវៀតណាមបានពិភាក្សាជាមួយថៃស្វែងរកដំណោះស្រាយនិងកសាងខ្សែទូរស័ព្ទ  Hotline ដើម្បីដោះស្រាយបញ្ហាអ្នកនេសាទប្រទេសនេះរំលោភដែនសមុទ្រ​។”

          រីឯ ទំនាក់ទំនងក្នុងក្របខ័ណ្ឌអាស៊ាននិងតំបន់ ក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅ វៀតណាមនិងថៃ បានមានគំរោងការណ៍ជាច្រើនក្នុងការរក្សាបរិយាកាស​សន្តិភាពនៅសមុទ្រខាងកើត ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមការវាយតំលៃរបស់អនុរដ្ឋមន្ត្រី លោក Vu Hong Nam ថា៖ទោះបីជាមិនមែនជាប្រទេស​ទាក់​ទងផ្ទាល់ដល់បញ្ហាសមុទ្រខាងកើតក្តី ប៉ុន្តែ ថៃជានិច្ចកាលសកម្ម និងដើរ​តួនាទីសំខាន់ក្នុងវេទិកានានាស្ដីអំពីសមុទ្រខាងកើត៖

          “ ចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៥ ថៃជាអ្នកសម្របសម្រួលទំនាក់ទំនង​អាស៊ាន-ចិន ថៃបានបង្កើតជំហានខិតជិតគ្នារវាងភាគីទាងពីរ ក្នុងការកសាង ​ក្រម​​​ប្រតិបត្តិ ស្តីពី សមុទ្រ​ខើងកើត​(COC)។ នាបច្ចុប្បន្ន ថៃបន្តដើរ​តួនាទី​សំខាន់​ក្នុង​កិច្ច​ការ​ស្វែងរកដំណោះស្រាយរឹងមាំយូរអង្វែង  ចំពោះបញ្ហាសមុទ្រខាងកើត។”

          អាចនិយាយបានថា៖ សមិទ្ធផលទាំងឡាយក្នុងរយៈពេល៤០ឆ្នាំកន្លងទៅ បានបង្កើតឡើងគ្រឹះដ្ឋានរឹងមាំ ដើម្បីជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ​វៀតណាម-ថៃ អោយកាន់តែអភិវឌ្ឍន៍ខ្លាំងក្លា។ ដោយមានការយោគយល់​និង​ទំនុកទុកចិត្តគ្នាទៅវិញទៅមកនោះ ទំនាក់ទំនងវៀតណាម-ថៃ នឹងអភិវឌ្ឍន៍ខ្លាំង​ក្លា​ថែមទៀតនៅលើគ្រប់វិស័យ ក្នុងអនាគត ដើម្បីផលប្រយោជន៍របស់ប្រជា ជននៃប្រទេសទាំងពីរ រួមចំណែកចូលក្នុងសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍សម្បូរ​រុងរឿង នៅទ្វីបអាស៊ីនិងលើពិភពលោក៕

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

(VOVworld)-នារសៀលថ្ងៃទី២៤មេសានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយលោក Masagos Zulkifli

អានបន្ថែម