វត្ត Shwedagon, ទ្រព្យសម្បត្ដិរបស់ Yangon

23 កុម្ភៈ 2017 - 15:27:59

​​ (VOVworld) -  ស្ថិតនៅចំងាយពីរដ្ឋធាន​ហាណូយ (ប្រទេស​វៀតណាម)​ ​ជាងមួយ​
ម៉ោង​និង៣០នាទីជិះយន្តហោះ ​Yangon អតីតរដ្ឋធានីរបស់មីយ៉ាន់ម៉ា ​ល្បី​ឈ្មោះ​ដោយ
វត្ត​ Shwedagon កំពុងក្លាយទៅជាទីមកដល់គួរអោយចាប់អារម្មណ៍របស់​ភ្ញៀវទេសចរ
 ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ។​​

វតត shwedagon, ទរពយសមបតដរបស yangon hinh 0
វត្ត Shwedagon, ទ្រព្យសម្បត្ដិរបស់ Yangon

វត្ត Shwedagon ត្រូវបានកសាងឡើងពីសតវត្សរ៍ទី៦ដល់សតវត្សរ៍ទី១០ នៅលើទី ទូលពិសិដ្ឋSinguttara។ ដោយមានផ្ទៃដីជាងប្រាំហ្មឺនម៉ែត្រក្រឡា សំណង់នេះរួមមាន
ប្រាសាទធំតូចចំនួន១ពាន់ស្ថិតនៅព័ទ្ធជុំវិញប្រាសាទមួយនៅកណ្ដាល​ដែលមានកំ
ពស់​៩៨ម៉ែត្រ។ប្រាសាទ​ស្ទើរតែទាំងអស់នេះត្រូវបានស្រោបមាស។​ដោយឡែកប្រាសាទ
កណ្ដាលត្រូវបានស្រោបដោយសន្លឹកមាសស្ដើងចំនួន​២០​ពាន់សន្លឹកហើយ ត្រូវបានតុប
 តែងដោយត្បូង ពេជ្រ ត្បូងទទឹម ជួង​មាសជួងប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។ដង
ទង់មាសលើ​កំពូល​ប្រាសាទ​ក៏ធ្វើដោយមាសទាំងស្រុងដែរដោយមានដាំពេជ្រមួយគ្រាប់
មាន​ទំងន់៧៦ Carat(ស្មើនឹង១៥ក្រាម)។​

          Shwedagon មានច្រកទ្វារបួន នៅទិសទាំងបួន។ មកដល់ទីនេះ អ្នក​ណាក៏ត្រូវ​
ដោះស្បែកជើង រៀបចំអោយស្អាតបាត​សំលៀកបំពាក់របស់ខ្លួន មុនពេលចូលក្នុង​
វត្ត។ ​ចំណាយពេលវេលាជាង១០នាទី លោកអ្នកនាងទើបឆ្លងកាត់បានទីធ្លា​ដើម្បី
ចូលដល់មជ្ឈមណ្ឌលរបស់វត្ត។ ​​

-          អ្នកមគ្គុទេស៖ ប្រសិនបើអ្នកមើលទៅលើកំពូលប្រាសាទ នឹងឃើញគ្រាប់ពេជ្រ
 ត្បូង ដែលបានដាំនៅខាងលើ។​

-          ភ្ញៀវទេសចរ៖ Oh! Wow! ខ្ញុំឃើញមាសច្រើនណាស់!​

-          អ្នកកមគ្គុទេស៖ ចារ នេះជាផ្នែកដែលបានស្រោបដោយសន្លឹកមាស។ នៅ
ខាងលើនេះមានគ្រាប់ពេជ្រធំមួយ មានទម្ងន់ ៧៦​carat។​!

-          ភ្ញៀវទេសចរ ១៖ ខ្ញុំមានគោលបំណងថា៖ម្តាយខ្ញុំអាចមើលបានប្រការនេះ។
​ស្អាតណាស់!​

-          ភ្ញៀវទេសចរ ២៖ ស្អាតអស្ចារ្យ ! ទោះបីជាមានពពកក្តី ប៉ុន្តែប្រាសាទស្រប
មាសនេះនៅធ្វើអោយខ្ញុំស្រវាំងភ្នែក!​

ក្នុងពេលដែលភ្ញៀវទេសចរកំពុងកើតសរសើរភាពស្រស់ស្អាត​ឆើតឆាយរបស់ Shwe
dagon នោះ ប្រជាជន​ Yangon នៅអង្គុយស្ងៀម គោរព​លត់ជអ្គង់ ​ធ្វើពិធីបួងសួង
ចំពោះពុទ្ធបដិមាចំនួន៨អង្គ ដំណាងអោយថ្ងៃទាំង៧ក្នុង​សប្ដាហ៍។ រីឯ ថ្ងៃពុធ មាន
ពុទ្ធបដិមាពីរអង្គ ដំណាងអោយពេលព្រឹក និងថ្ងៃ​រសៀល។ ​តាមទស្សនទានរបស់ប្រជាជនមីយ៉ាន់ម៉ា ស្រង់ទឹកអោយពុទ្ធ​បដិមានេះនឹងនាំមកនូវភ័ពសំណាងសំ
រាប់ខ្លួន។ កញ្ញា Hoang Minh Huong ភ្ញៀវទេសចរវៀតណាមមួយរូប បានចែករំលែកថា៖​

“ សម្លេងជួងក្នុងវត្តបានធ្វើអោយនាងខ្ញុំ ជ្រះថ្លា  ទិដ្ឋភាពដ៏សុខសាន្តត្រាណ។​ដើរ
ហត់ យើងអាចសម្រាក់នៅជើងប្រាសាទ។ ប្រជាជនមីយ៉ាន់ម៉ាស្និទ្ធស្នាលនិងរួស
រាយរាក់ទាក់ណាស់។ គេបានអញ្ជើញខ្ញុំមកផឹកតែជាមួយគ្រួសារគេ ក្នុងពេលសំរាក
 នៅ Shwedagon, ខ្ញុំមានអារម្មណ៍ថាមនុស្សបានខិតជិតគ្នា ឆ្ពោះទៅប្រការល្អ។”​  
  
Shwedagon ត្រូវបានបញ្ជាំងដោយពន្លឺផ្សេងៗ ធ្វើអោយលេចឡើងរូបរាង​ប្រាសាទ
មាស។ ភាពស្រស់ស្អាត​របស់ Shwedagon និងភាពស្និទ្ធិស្នាល ស្មោះ​ត្រង់​របស់ប្រជា
ជននៅទីនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អ ហើយសង្ឃឹមថានឹងបាន
ត្រឡប់មកវិញក្នុងរយៈពេលឆាប់ៗនេះ៕

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

(VOV)_ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាភាសាខ្មែរនៃវិទ្យុ សម្លេងវៀត ​​ណាម​ទទួលបានសំបុត្រជាង២០០​មក ពីប្រទេសចំនួន៤២​លើទូទាំង ពិភព លោក។ ​​សូមអគុណមិត្តអ្នកស្តាប់ដែល បាន ផ្ញើសំបុត្រមកកម្មវិធីរបស់យើង ខ្ញុំ។ក្នុងនាទីប្រ​អប់​សំបុត្រមិត្តអ្នក ស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការ ឧទ្ទេសនាមអំពី​” Ba Na Hills”នៅទី ក្រុងដាណាំង (ភូមិភាគកណ្ដាលវៀតណាម)

អានបន្ថែម