សាលាមិត្តភាព-ប្រភពនៃចំណេះដឹង

29 ធ្នូ 2016 - 14:36:27

          (VOV)_ចំងាយពីកណ្ដាលទីក្រុងហាណូយជាង៤០គីឡូម៉ែត្រ ទៅតាមទិសខាង
លិច សាលាមិត្តភាព៨០ (T80) ជាដំបូលនៃចំណងសាមគ្គីភាព កិច្ចសហប្រតិបត្តិការ​ 
និងមិត្តភាពប្រពៃណីរវាងប្រទេសទាំងបី វៀតណាម-ឡាវនិងកម្ពុជា។ សាលា​សាលា​
មិត្តភាព៨០ ត្រូវបានបង្កើតឡើងពីឆ្នាំ១៩៨០ ដោយមានភារកិច្ចគឺបណ្ដុះ​បណ្ដាល
និស្សិតឡាវនិងកម្ពុជា មុនពេលចូលរៀននៅមហាវិទ្យាល័យផ្សេងៗនៅវៀតណាម។
 ក្នុងរយពេល៦ឆ្នាំថ្មីៗនេះ សាលាបានបើកទូលាយសកម្មភាពបណ្ដុះបណ្ដាលរបស់ខ្លួន
 ដោយបានទទួលបន្ថែមគ្រូបង្រៀនឡាវមកសិក្សាររៀន​សូត្រ និងផ្លាស់ប្តូរបទពិសោធន៍
ផងដែរ។

សាលាមតតភាព-បរភពនៃចណេះដង hinh 0
សាលាមិត្តភាព-ប្រភពនៃចំណេះដឹង

ឆ្នាំសិក្សា ២០១៦-២០១៧សាលាមិត្តភាព ៨០ ទទួលនិស្សិតកម្ពុជាជិត១០០​នាក់ ​
និងនិស្សិតឡាវជិត៣០០នាក់។ និងក្នុងឆ្នាំ ២០១៦នេះ សាលាក៏ទទួល​បន្ថែមគ្រូ​
បង្រៀនឡាវចំនួន៤០នាក់ទៀត មកផ្លាស់ប្តូរបទពិសោធន៍ បំប៉ន់ជំនាញ ភារកិច្ច
និងអនុ​​វត្ត​បច្ចេកវិទ្យាព័ត៌មាន។ បណ្ដាសិក្ខាកាមនេះ ភាគច្រើនមកពីខេត្ត ក្រុង
 ដូចជា៖​ វៀងច័ន្ទ Savannakhet និង Xiengkhouang។ លោកស្រី Vu Thi Anh នាយិកាសាលា T80 ចែករំលែកអំពីការផ្លាស់ប្តូរថ្មី ក្នុងឆ្នាំសិក្សា ២០១៦-២០១៧៖

          “ ចំពោះការងារហ្វឹកហ្វឺននិង បំប៉នចំពោះគ្រូបង្រៀនឡាវ សាលាបានឧទ្ទេស
នាម​អំពីបណ្ដាបញ្ហាគ្រិះក្នុងវិធីសាស្ត្របង្ហាត់បង្រៀន ផ្លាស់ប្តូរថ្មីការត្រួត​ពិនិត្យ ​វាយ
​តំលៃ អនុវត្តបច្ចេកវិទ្យាព័ត៍មានក្នុងការបង្ហាត់បង្រៀន។ រៀបចំសិក្ខាសាលា ផ្លាស់
ប្តូរ​បទពិសោធន៍ ទៅទស្សនានៅសាលាផ្សេងៗនៅរដ្ឋធានីហា​ណូយ។បំពេញតម្រូវ​ការ
របស់គ្រូបង្រៀនឡាវ រួមចំណែកជំរុញបុព្វហេតុអប់រំ ​បណ្ដុះបណ្ដាលរបស់​ប្រទេសឡាវ។”​

ក្រៅពីម៉ោងរៀននោះ  គ្រូបង្រៀនទាំង៤០នាក់នេះក៏បានរៀបចំអោយស្នាក់
នៅក្នុង​អន្តេរ​វាសិកដ្ឋាន​របស់សាលា​ផងដែរ។ នេះជាសក្ខីភាពអំពីការយកចិត្តទុក
ដាក់ ​របស់សាលាចំពោះគ្រូបង្រៀនឡាវមកសិក្សារៀនសូត្រនៅវៀតណាម។ ជាពិសេស
 ​ការហូបចុករបស់គេក៏បានសាលារៀបចំយ៉ាងល្អផងដែរ៖

          “ ការហូបចុកនៅទីនេះមានអ្នករៀបចំអោយហើយ  យើងខ្ញុំយកចិត្តទុកដាក់
ចំពោះការសិក្សារៀនសូត្រតែប៉ុណ្ណោះ។ ក្រៅពីម៉ោងរៀននៅថ្នាក់រៀន  យើងខ្ញុំក៏បាន
ជួបប្រាស្រ័យ សិក្សារៀនសូត្រភាសាវៀតណាមជាមួយសិស្សវៀតណាមនិងប្រជាជន
នៅទីនេះ។ ”

ក្រោយរយៈពេលបណ្ដុះបណ្ដាល៣ខែ គ្រូបង្រៀនម្នាក់ៗ ពេលបានត្រឡប់ទៅប្រទេស
វិញនឹងអនុវត្តចំណេះដឹងថ្មីដែលទទួលបាននៅសាលាមិត្តភាព៨០នេះ ចូលក្នុងការ
ងារបង្ហាត់បង្រៀនរបស់ខ្លួន។ ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម Thóngavanh
 Phomvihan បានអោយដឹងថា៖

“​ ​កម្មាភិបាលឡាវ ដែលបានបំប៉ន់ជំនាញ និងផ្លាស់ប្តូរបទពិសោធន៍នៅទី​នេះ​ 
សុទ្ធតែទទួលបានលទ្ធផលជាច្រើន ទាំងខាងទ្រឹស្តីនិងជាក់ស្ដែង។ បន្ទាប់​ពីពេល
បញ្ចប់ការសិក្សានេះ គេនឹងអនុវត្តបទពិសោធន៍ទាំងនេះទៅលើវិស័យ​ផ្សេងៗ ក្នុង
ប្រទេស។​​”

បន្ទាប់ពីពេលបញ្ចប់វគ្គសិក្សាក្នុងខែធ្នូឆ្នាំ២០១៦ គ្រូបង្រៀន៤០នាក់ នឹងរួម
​វិភាគទានសំខាន់ក្នុងកិច្ចការបណ្ដុះបណ្ដាលសិស្សានុសិស្សឡាវ។ ដូច្នេះ សាលាមិត្តភាព
៨០បានរួមចំណែកច្រើនក្នុងការងារបណ្ដុះបណ្ដាលប្រភពធនធានមនុស្ស​ និងពូន
ជ្រុំអោយមនោសញ្ចេតនាពិសេសរវាងប្រទេសទាំងពីរ វៀតណាមនិងឡាវ៕ 

ពិធីបុណ្យវត្ត Huong

ពិធីបុណ្យវត្ត Huong

មកដល់តំបន់នេះ លោកអ្នកនឹងបានឃើញផ្ទាល់ភ្នែក ភាព​ដ៏អស្ចារ្សនៃ​ស្ថាប័ត្យកម្មរបស់មនុស្សនិងធម្មជាតិ ។ មកដល់វត្ត Huong ភ្ញៀវអាចទៅតាមផ្លូវទឹកនិងផ្លូវ គោក ​ហើយ​កំពង់ដ Yen ជាទីចាប់ផ្តើមដំណើរ។ ចាប់ ពីកំពង់​ Yen ភ្ញៀវដើរឆ្លងកាត់​ព្រៃ​ Mo និងសម្របខ្លួនចូលក្នុងព្រៃភ្នំ រូងភ្នំ និងវត្តអារាមនានា។

អានបន្ថែម