ឥណ្ឌូនេស៊ីជំរុញការផ្សព្វផ្សាយទេសចរណ៍នៅវៀតណាម

13 មេសា 2017 - 16:43:59

          (VOV)_” ឥណ្ឌូនេស៊ីជាអ្វីៗទាំងអស់ដែលមិតអាចស្រមើលស្រមៃ​ “ ឥណ្ឌូនេស៊ី-
ទីមក​ដល់ដើម្បីទទួលទានមុខម្ហូបអាហារដ៏អស្ចារ្យ” នេះជាបណ្ដាពាក្យស្លោក ដែល
បានក្រុមហ៊ុនទេសចរណ៍ឥណ្ឌូនេស៊ីប្រើប្រាស់ក្នុងពេលព័ណនាអំពីប្រទេសរាប់មឹន
កោះនេះ នៅក្នុងសិក្ខាសាលាទេសចរណ៍៖ “ Indonesia Toursim Table Top” ​ដោយ​ក្រ
សួងទេសចរណ៍ឥណ្ឌូនេស៊ី រួមសហការជាមួយស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាម
រៀបចំឡើង នាថ្ងៃទី៥មេសា នៅទីក្រុងហាណូយ។ នេះជាឱកាសមួយដើម្បី​ក្រុមហ៊ុន
ដំណាងអោយឥណ្ឌូនេស៊ីចំនួន១៥និងក្រុមហ៊ុនវៀតណាមចំនួន៤០បានជួបជុំគ្នា
 ស្វែងរកឱកាសសហប្រតិតប្តិការ ជំរុញផ្នែកទេសចរណ៍អភិវឌ្ឍន៍។

ឥណឌនេសជរញការផសពវផសាយទេសចរណនៅវៀតណាម hinh 0
ឥណ្ឌូនេស៊ីជំរុញការផ្សព្វផ្សាយទេសចរណ៍នៅវៀតណាម

“ ជំរាបសួរ។ ខ្ញុំឈ្មោះ Febriana។ ថ្ងៃនេះ ខ្ញុំសូមឧទ្ទេសនាមអំពីប្រទេសឥណ្ឌូនេស៊ីចំ
ពោះអស់លោកអ្នកនាងតើនៅទីនេះមាន។ អ្នកណាដែលបានទៅប្រទេសឥណ្ឌូនេស៊ី​, 
Bali, Jakarta, Jogjakarta, ឬតំបន់ទេសចរណ៍ណាមួយនៅឥណ្ឌូនេស៊ី​ទេ?....​”

          ឆ្លើយនឹងសំនួរបស់អ្នកស្រី Febriana Budiman ជាអ្នកជំនាញការណ៍ទេសចរណ៍​
មក​ពីឥណ្ឌូនេស៊ីនោះ មានមនុស្សមួយចំនួនបានលើកដៃ ហើយភាគច្រើនឆាប់បាន
ទៅ​ទស្សនា Bali។ ប្រការនេះគ្មានអ្វីចំឡែកទេ។​ពីព្រោះ Ba Li ត្រូវបានប្រគលជូន​កិត្តិ
នាម​ជាឋានសួគ៍របស់ទេសចរណ៍លើពិភពលោកតាំងពីយូរណាស់មកហើយ។ ប៉ុន្តែ 
មិនគ្រាន់តែមានកោះ Bali ប៉ុណ្ណោះទេ ឥណ្ឌូនេស៊ីនៅមានតំបន់ទេសចរណ៍គួរអោយ
ទាក់ទាញជាច្រើនទៀតផង។

          ក្នុងបទអន្តរាគមន៍របស់ខ្លួន​ ដំណាងក្រុមហ៊ុនទេសចរណ៍មកពី  Bali, Jakarta,
Jogjakarta, Bandung …លៗ បានឧទ្ទេសនាមអំពីតំបន់គួរអោយទាក់​ទាញដែលគេកំ
ពុងធ្វើអាជីវកម្ម។ លោកស្រី Hanny តំណាងអោយក្រុមហ៊ុន Riztour Indowisata ដែល
មានទីស្នាក់ការនៅទីក្រុង​ Batam និងលោកស្រី Bernadette Jane ប្រធានការិយាល័យ
ប្រតិបត្តិក្រុមហ៊ុន​ The Sun Explorer ដែលមានទីស្នាក់​ការ​នៅទីក្រុង Jakarta បាន
អោយដឹងថា៖

          “ ពីសិង្ហបុរីមានជើងហោះហើរត្រង់ជាច្រើនមកដល់ Batam ដោយចំណាយ
ពេល​ជាងមួយម៉ោងតែប៉ុណ្ណោះ។ ជាងនេះទៅទៀត Batam ក៏ជិតនឹងប្រទេសម៉ា
ឡេស៊ីដែរ។​ ដូច្នេះ ក្នុងកម្មវិធីទួរមួយ មិត្តអាចទៅទស្សនា Batam ផង ម៉ាឡេស៊ីផង
 និងសិង្ហបុរី​ផង។​ នៅ Batam មានវត្តព្រះពុទ្ធសាសនាជាច្រើន ឆ្នេសមុទ្រស្អាតដ៏
អស្ចារ្យ។ពិសេស ​នៅ​ទីនេះមានមណ្ឌលកេរ្តិ៍ដំណែល សារមន្ទីរ”ភូមិវៀតណាម” ជា
ទីកន្លែងស្នាក់នៅ​របស់ជនវៀតណាមមុននេះ នៅ Batam។”

ឥណឌនេសជរញការផសពវផសាយទេសចរណនៅវៀតណាម hinh 1
ឥណ្ឌូនេស៊ីជំរុញការផ្សព្វផ្សាយទេសចរណ៍នៅវៀតណាម

“ ខ្ញុំសូមអត្ថាធិប្បាយចំពោះបណ្ដាដៃគូវៀតណាមថា៖នៅឥណ្ឌូនេស៊ីមានទីមក​ដល់
ជាច្រើន ក្រៅពីទីក្រុង Jakata ឬ Bali។ មនុស្សជាច្រើនបានឆ្ងល់ ​បន្ទាប់ពី​ពេល​ខ្ញុំ
ឧទ្ទេសនាមអំពីកោះKomodo ទីក្រុង Yogyakarta និង Bromo ជាដើម។

          ក្រោយរយៈពេលប្រជុំជាងពីរម៉ោងមក បណ្ដាដៃគូទេសចរណ៍វៀតណាមសុទ្ធតែ
មានការសន្យាសហប្រតិបត្តិការជាមួយក្រុមហ៊ុនទេសចរណ៍ឥណ្ឌូនេស៊ី​។ ​លោកស្រី ​
Pham Mai Phuong អនុប្រធានការិយាល័យទេសចរណ៍នៅក្នុងនិងក្រៅប្រទេស ​នៃ
ក្រុមហ៊ុន​ទេសចរណ៍អន្តរជាតិ Kim Lien ជាក្រុមហ៊ុនមួយក្នុងចំណោម​ក្រុមហ៊ុនរៀប
ចំទួរទេសចរណ៍អោយភ្ញៀវទេសចរវៀតណាមទៅឯបរទេស ដែលក្នុងនោះមានឥណ្ឌូ
នេស៊ីផង បានអោយដឹងថា៖

          “ លទ្ធផលរបស់ជំនួបធ្វើការថ្ងៃនេះគឺជោគជ័យ។ វាបាននាំមកអោយយើងខ្ញុំ
នូវ​ប្រភពព័ត៌មានល្អ។ ពិសេស តាមរយៈកម្មវិធីនេះ យើងខ្ញុំក៏បានស្គាល់តំបន់ទេស
ចណ៍ជាច្រើនថែមទៀត ក្រៅពីកោះ Bali និងសេវាកម្មនៅទីនោះយ៉ាងមែចដែរ។”

          ប៉ុន្តែ នាបច្ចុប្បន្ន នៅមានការលំបាកមួយចំនួនក្នុងការជំរុញកិច្ចសហប្រតិ
បត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។ ដូច្នេះ បរិមាណភ្ញៀវទេសចរណ៍ឥណ្ឌូនេស៊ីមកទស្សនាវៀតណាម និងភ្ញៀវទេសចរវៀតណាមទៅទស្សនាឥណ្ឌូនេស៊ីនៅមានកំហិត។ 
ស្ដី​អំពីការលំបាកនេះ ông Pupung Thariq Fadhillah ប្រធាននាយកដ្ឋានពន្លឿន ​
   ក្រសួងទេសចរណ៍ឥណ្ឌូនេស៊ី បានអោយដឹងថា៖

          “ វៀតណាមជាទីផ្សារមួយពោពេញទៅដោយសក្ដានុភាព។ ការលំបាកមួយគឺ​
ជើង​ហោះហើរត្រង់ពីវៀតណាមទៅកាន់ទីក្រុងផ្សេងៗនៅឥណ្ឌូនេស៊ីនៅមានកំហិត។
 នាបច្ចុប្បន្ន មានជើងហោះហើរត្រង់ពីទីក្រុងហូជីមិញ (វៀតណាម) ទៅកាន់ទីក្រុង 
Jakarta (ប្រទេស​ឥណ្ឌូ​នេស៊ី) ដោយក្រុមហ៊ុន Vietnam Airlines ធ្វើអាជីវកម្មតែ​
ប៉ុណ្ណោះ​។​ យើងខ្ញុំសង្ឃឹម​ថា​៖​ឆ្នាំនេះនឹងមានតែជើងហោះហើរត្រង់ថែមទៀត ដោយ
ក្រុមហ៊ុន Vietjet ធ្វើអាជីវកម្ម។”

          តាមព័ត៌មានពីអគ្គកុងស៊ុលឥណ្ឌូនេស៊ីប្រចាំនៅឥណ្ឌូនេស៊ីថា៖នាខែកញ្ញា
ឆ្នាំ​២០១៧​នេះ ក្រុមហ៊ុន Vietjet នឹងបើកជើងងហោះហើរត្រង់ពីហាណូយ​ទៅកាន់
ទី​ក្រុង ​Jakarta ។នេះជាព័ត៌មាន​ដំណឹងរីករាយ​មួយចំពោះក្រុមហ៊ុនទេសចរណ៍នៃ
ប្រទេសទាំងពីរ។​នាពេលខាងមុខនេះ ភាគីទាំងពីរនៅបន្តបណ្ដាសកម្មភាពផ្សព្វ
ផ្សាយទេសចរណ៍ផង​ដែរ៕

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម