ក្រុមអ្នកចម្រៀង «ក្តីសង្ឃឹម»៖ ទីកន្លែងធ្វើឲ្យសុបិនរបស់ជនពិបាកភ្នែកក្លាយជាការពិត

25 មិនា 2017 - 08:00:00

ករមអនកចមរៀង «កតសងឃម»៖ ទកនលែងធវើឲយសបនរបសជនពបាកភនែកកលាយជាការពត hinh 0
ក្រុមអ្នកចម្រៀង «ក្តីសង្ឃឹម»៖ ទីកន្លែងធ្វើឲ្យសុបិនរបស់ជនពិបាកភ្នែកក្លាយជាការពិត (VOVWORLD)


(VOVworld) – គួរឲ្យរំភើបចិត្ត ពោរពេញទៅដោយការចាប់អារម្មណ៍និង
គោរពគឺជាមនោសញ្ចេតនាដែលទស្សនិកជនបានលៃទុកសំរាប់សិល្បករសិល្ប
ការិនីជាជនពិបាកភ្នែកនៃក្រុមអ្នកចម្រៀង «ក្តីសង្ឃឹម»។ ទោះបីជាមិនឃើញ
ពន្លឺ ព្រះអាទិត្យក្តី ប៉ុន្តែ បណ្ដាសមាជិកនៃក្រុមអ្នកចម្រៀង «ក្តីសង្ឃឹម» មាន
ឱកាស បង្ហាញទេពកោសល្យរបស់ខ្លួនសំរាប់ទស្សនិកជន រួមចំណែកធ្វើឲ្យជីវិត
រស់នៅ កាន់ស្រស់បំព្រងថែមទៀតតាមរយៈចង្វាក់ភ្លេង។

        នារសៀលថ្ងៃចុងសប្តាហ៍ដ៏ត្រជាក់មួយនាខែមិនា បណ្ដាឯកអគ្គរដ្ឋទូតរបស់
 Venezuela ហូឡង់ក្រិកអ៊ីតាលីនិងហ្វាំងឡង់​ប្រចាំនៅវៀតណាមបានជួបជុំគ្នានៅ
 ផ្ទះរបស់ឯកអគ្គរដ្ឋទូតស្រីលង្កា លោកស្រី Hasanthi Dissanyake ដើម្បីស្តាប់​ កំសាន្ត
ឈុតសម្តែងតូរ្យតន្ត្រីពិសេសមួយ។

        «តូរ្យតន្ត្រីគឺជាភាសារបស់ស្មារតីដែលទម្លាយភាពអាច៍កំបាំងក្នុងជីវភាពរស់
នៅហើយនាំមកនូវសុខសាន្តសំរាប់ជីវិត។ ខ្ញុំបានមានឱកាសស្តាប់កំសាន្តការ
សម្តែងរបស់ក្រុមអ្នកចម្រៀង «ក្តីសង្ឃឹម» ហើយសំនៀងរបស់គេធ្វើឲ្យខ្ញុំភ្ញាក់
ផ្អើលណាស់។ នារាត្រីពេលនេះ ក្រុមសិល្បៈករនឹងសូមឧទ្ទេសនាមដល់អស់
លោកអ្នកនាងបទចម្រៀងតាមភាសាបរទេសចំនួន ២០ បទ។»​

សូរស័ព្ធឧទ្ទេសនាមដ៏គួរឲ្យទាក់ទាញរបស់ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅ
 វៀតណាម លោកស្រី Hasanthi Dissanyake បានធ្វើឲ្យបណ្ដាឯកអគ្គរដ្ឋទូតរំជួល
ចិត្ត។ ភាពវិសេសវិសាលនៃក្រុមអ្នកចម្រៀង «ក្តីសង្ឃឹម» នេះគឺសិល្បបករ សិល្បៈ
ការិនីសុទ្ធតែជាជនពិការភ្នែក។​            

        ក្នុងការសម្តែងនៅផ្ទះរបស់ឯកអគ្គរដ្ឋទូតស្រីលង្កាប្រចាំនៅវៀតណាម ភ្ញៀវ
ទាំងអស់ត្រូវបានស្តាប់កំសាន្តបទភ្លេងដ៏សម្បូរបែប ពីបទចម្រៀងអន្តរជាតិល្បី
ឈ្មោះដូចជា Glory Halleluja ឬ You raise me up ដល់បទចម្រៀងប្រជាប្រិយ
ពិសេសរបស់រុស្ស៊ី អាល្លឺម៉ង់ អ៊ីតាលី ជប៉ុននិងវៀតណាម។

        ក្រុមអ្នកចម្រៀង «ក្តីសង្ឃឹម»​ មានសមាជិកចំនួន ២០ នាក់ ដែលត្រូវបាន
 បង្កើតឡើង ១៧ ឆ្នាំមុនដោយសិល្បៈករ piano ល្បីឈ្មោះ លោក Ton That Triem
និងប្រពន្ធរបស់លោក សិល្បៈការិនី opera លោកស្រី  Nguyen Xuan Thanh។ ចំពោះ
អ្នកធម្មតា ការរៀនសូត្រភាសាបរទេសមួយគឺពិបាកហើយ ប៉ុន្តែ ចំពោះបណ្ដា
សិល្បៈករសិល្បៈការិនីជាជនពិការភ្នែកវិញការរៀនសូត្រនិងច្រៀងតាមភាសា
ផ្សេងៗចំនួន ២០​ គឺពិបាកជាទ្វេដងទៀត។ ឈ្លានិមួយៗ ទំនុកនិមួយៗ ត្រូវបាន
លោក Ton That Triem អានយឹតៗដោយត្រឹមត្រូវហើយ ពន្យល់ច្បាស់ដើម្បីកូន
សិស្សក្តាប់ជាប់នឹងពាក្យ Braille ហើយដឹងច្បាស់អត្ថន័យរបស់បទចម្រៀង។
សមាជិកមួយរូបនៃក្រុមអ្នកចម្រៀង «ក្តីសង្ឃឹម» លោក Nguyen Van Hung
បានឲ្យដឹងថា៖      

        «ច្រៀងចម្រៀងតាមភាសាអង់គ្លេសតែងតែមានបញ្ចេញខ្យល់ក្រោយដូចជា
 “n” “d”  ជាឧទាហរណ៍ like និង line។ ពិបាកបំផុតគឺច្រៀងតាមភាសារុស្ស៊ី ដោយ
សារ​ ភាសារុស្ស៊ីមានស្រៈ “r” ខុសពីភាសាវៀតណាម។ ដោយហេតុនេះ ខ្ញុំ ត្រូវហ្វឹក
ហាត់ច្រើន។»

        ក្នុងអំឡូង ១៧ ឆ្នាំបង្កើតនិងរីកធំក្តី ក្រុមអ្នកចម្រៀង «ក្តីសង្ឃឹម» បាន
សម្តែងនៅពិធីរំលឹខួបអនុស្សាវរីយ៍បុណ្យជាតិរបស់ស្ថានទូតនៃប្រទេសនានា នៅ
ទីក្រុងហាណូយ។ ទន្ទឹមនឹងនោះ ក្រុមបានចេញផ្សាយ CD និង DVD អំពីបទ
ចម្រៀងជាតិចំនួន ៤ តាមភាសាចំនួន ២០។ ឯកអគ្គរដ្ឋទូតហូឡង់ប្រចាំនៅ
វៀតណាម លោកស្រី Nienke Trooster បានសម្តែងនូវការស្ងើចសរសើរចំពោះ
សិល្បៈករសិល្បៈការិនី៖  

        «ខ្ញុំរំភើបចិត្តណាស់ដោយសារជនពិការភ្នែកមិនអាចអានបានទេ ប៉ុន្តែ
គេមិន ត្រឹមតែនាំមកនូវទស្សនិកជនបទចម្រៀងពីរោះ​ ប៉ុណ្ណោះទេ ថែមទាំង
ច្រៀងវាតាមភាសាបរទេសផ្សេងៗទៀតផង។ ខ្ញុំមានការចាប់អាម្មណ៍យ៉ាងខ្លាំង
 ហើយឃើញថា៖ ជនពិការភ្នែកក៏អាចសម្តែងសិល្បៈជាលក្ខណៈអាជីពទៀតផង ។»

        ទោះបីជាជួបការលំបាកជាច្រើនក្តី ប៉ុន្តែប្តូប្រពន្ធសិល្បៈករ Ton That Triem
 នៅ ប្តេជ្ញាផ្តល់ក្តីស្នេហាជូនដល់ជនពិការភ្នែកជានិច្ច។ លោក Nguyen Van Hun
g បានចែក រំលែកថែមទៀតថា៖                  

        «ទាំងគ្រូបង្រៀននិងកូនសិ្សសសុទ្ធតែមានការរំជួលចិត្តចំពោះតូរ្យតន្ត្រី
ហើយយល់ច្បាស់មនោសញ្ចេតនាដែលគេលៃទុកសំរាប់គ្នាទៅវិញទៅមក។ ប្រការ
សំខាន់បំផុតគឺកូនសិស្សនេះធ្វើយ៉ាងម៉េចដើម្បីអភិវឌ្ឍន៍មេរៀនដែលគ្រូបង្រៀន
បានប្រគល់ជូន។»

        សមាជិករសិល្បៈការិនីនៃក្រុមអ្នកចម្រៀងនេះមកពីគ្រប់ទិសទីក្នុងទូទាំង
ប្រទេសវៀតណាម។ អ្នកមានស្រុកកំណើតនៅខេត្ត Ha Tinh (ភាគកណ្ដាលវៀតណាម)
 អ្នកមកពីខេត្ត Phu Tho (ភាគឦសានវៀតណាម)។ ហើយមានអ្នកជាសិល្បៈករជំនាញ
ដែលត្រូវបានបណ្តុះបណ្ដាលនៅបណ្ឌិតសភាតូរ្យតន្ត្រី តែមានសមាជិកជាអ្នកចម្រៀង
មិនជំនាញដែលលោកគ្រូ Ton That Triem និងអ្នកគ្រូ Nguyen Xuan Thanh ហ្វឹកហាត់
។ ទោះបីជាជនពិការក្តី ប៉ុន្តែ គេរក បានសម្លេងរួមក្នុងតូរ្យតន្ត្រី។ ប្រធានក្រុមប្រឹក្សា
គ្រប់គ្រងមជ្ឈមណ្ឌលពល ភាពរស់ កញ្ញា Nguyen Thao Van ដែលជាជនពិការមួយ
រូបបានចែករំលែកថា៖

        «ខ្ញុំសប្បាយណាស់ក្នុងពេលដែលឃើញថា៖ សិល្បៈករសិល្បៈការិនីពិការ មាន
ឱកាសបង្ហាញទេពកោសល្យរបស់ខ្លួនហើយទស្សនិកជនគោរពទេពកោស ល្យនោះ
។ ចំពោះខ្ញុំ គេជាជនពិសេសដោយសារច្រៀងតាមភាសាបរទេសពិបាកណាស់។ អាច
និយាយបានថា៖ នេះគឺជាការខំប្រឹងប្រែងដ៏អស្ចារ្សរបស់គេ។»

        «ក្តីសង្ឃឹម» - ឈ្មោះរបស់ក្រុមតន្ត្រីករបានបង្ហាញឡើងគោលបំណងជាក់
ស្តែងរបស់សមាជិកនិមួយៗ។ ដោយមានសមាជិកពោរពេញទៅដោយពលភាព
និងទេពកោសល្យចំនួន​ ២០ នាក់ ក្រុមអ្នកចម្រៀង «ក្តីសង្ឃឹម» បានប្រែក្លាយ
 កំលាំងពលំរបស់ខ្លួនទៅលើការរួមវិភាគទាន៕ 

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម