រដ្ឋធានីហាណូយក្នុងការប្រយុទ្ធប្រឆាំងអស់រយៈពេល ៦០ ថ្ងៃយប់

17 ធ្នូ 2016 - 15:28:54


រដឋធានហាណយកនងការបរយទធបរឆាងអសរយៈពេល ៦០ ថងៃយប hinh 0
រដ្ឋធានីហាណូយក្នុងការប្រយុទ្ធប្រឆាំងអស់រយៈពេល ៦០ ថ្ងៃយប់ (VNA)

(VOVworld) – ៧០ ឆ្នាំមុន នាថ្ងៃទី ១៩ ធ្នូ ឆ្នាំ ១៩៤៦ ជួយជ្រោមជ្រែង សេចក្តីអំពាវ
នាវក្នុងការតស៊ូក្នុងទូទាំងប្រទេសរបស់លោកប្រធានហូជីមិញដោយមានការប្តេជ្ញា
ចិត្ត «ពលីកម្មដើម្បីមាតុប្រទេស» ប្រជាពលរដ្ឋរដ្ឋធានីហាណូយបានក្រោកឈរឡើង
ប្រយុទ្ធប្រឆាំងនឹងអាណានិគមនិយមបារាំង។ បណ្ដាក្រុមសេនាជនស្ម័គ្រចិត្តបាន
ប្រយុទ្ធដ៏អងអាចក្លាហានជាមួយសត្រូវ ដណ្តើមយក មកវិញដីធ្លីផ្ទះសម្បែង​រួមចំ
ណែកសំខាន់ក្នុងជ័យជំនះរបស់ការតស៊ូក្នុងទូទាំងប្រទេស។

        ទោះបីជាមានអាយុ ៩៥ ឆ្នាំហើយក្តី ប៉ុន្តែ វរៈសេនីយ៍ឯក Nguyen Trong Ham
អតីតអគ្គសេនាធិការរងយោធភូមិភាគរដ្ឋធានីហាណូយ (នាបច្ចុប្បន្នគឺ មេបញ្ជា
ការដ្ឋានរដ្ឋធានីហាណូយ) នៅចងចាំយ៉ាងច្បាស់លាស់អនុស្សារវីយ៍អំពី ៦០ ថ្ងៃយប់
(ថ្ងៃទី ១៩ ធ្នូ ឆ្នាំ ១៩៤៦ - ថ្ងៃទី ១៧ កុម្ភៈ ឆ្នាំ ១៩៤៧)។ លោកបាន រំលឹកឡើងវិញថា៖
 នាឆ្នាំ ១៩៤៦ អាណានិគមនិយមបារាំងបានរំលោភទៅលើ អនុសញ្ញាដំដូងថ្ងៃទី ៦
 មិនា ឆ្នាំ ១៩៤៦ និងកិច្ចព្រមព្រៀងបណ្តោះអាសន្នរវាង វៀតណាមនិងបារាំង ថ្ងៃទី
 ១៤ កញ្ញា ឆ្នាំ ១៩៤៦ ក្រោយពីដាក់ពង្រាយកងទ័ព ខុសច្បាប់នៅទីក្រុង Da Nang
 Do Son  ទន្ទ្រានកាន់កាប់ទីក្រុង Hai Phong និង Lang Son ដំណើរការវាយប្រហារ
ទៅនៅទីក្រុងហាណូយ។ ត្រៀមរៀបចំឲ្យការ ប្រយុទ្ធ កងទ័ពនិងប្រជាពលរដ្ឋទីក្រុង
ហាណូយបានឆ្លើយតបដោយទិសស្លោក «ស្លាប់រស់ជាមួយរដ្ឋធានី» ដែលត្រូវបានព្យួរ
នៅគ្រប់ទិសទីក្នុងរដ្ឋធានី សម្តែងនូវ ឆន្ទៈប្តេជ្ញារក្សាឯករាជ្យ។ នាព្រឹកថ្ងៃទី ១៩ ធ្នូ
 ឆ្នាំ ១៩៤៦ កិច្ចប្រជុំទទួលសារាចរ ណ៍នៃគណៈកម្មាធិការរដ្ឋបាលទីក្រុងហាណូយចំ
ពោះកម្មាភិបាលយុទ្ធជនបានក្លាយទៅជាពិធីស្បថពលីដើម្បីការពាររដ្ឋធានី។ ដើម្បី
ការពាស្នាដៃរបស់ បដិវត្តន៍ បក្សរដ្ឋាភិបាលនិងលោកប្រធានហូជីមិញបាននាំចេញ
ជាបន្តបន្ទាប់គោលមារគ៌ារសមស្របដើម្បីទប់ទល់នឹងសត្រូវនៅក្នុងនិងក្រៅប្រ
ទេសជាពិសេសគឺអាណានិគមនិយមបារាំង។ លទ្ធភាពផ្ទុះឡើងសង្គ្រាមជាមួយបារាំង
គឺ មិនអាចជៀសវាងបានឡើយ។ អគ្គមេបញ្ជាការបានកសាងផែនការសហការ
ប្រយុទ្ធទ្រង់ទ្រាយទូទាំងប្រទេស ក្នុងនោះ រដ្ឋធានីហាណូយត្រូវបានចាត់ទុកជា
រណសិរ្សស្នូល។ វរៈសេនីយ៍ឯក Nguyen Trong Ham បានឲ្យដឹងថា៖

        «ការអំពាវនាវរបស់លោកប្រធានហូជីមិញនាដើមការតស៊ូបានប្រគល់ភារកិច្ច
សំរាប់ប្រជាជនទាំងមូលក្រោកឡើងការពារមាតុប្រទេស។ យើងខ្ញុំ បណ្ដា យុទ្ធជន
ការពាររដ្ឋធានីបានត្រៀមខ្លួនជាស្រេចឆ្លើយតបនឹងរាល់ទង្វើបង្ករឿង ហេតុរបស់
សត្រូវ។​ ការះអំពាវនាវបានឆ្លើយតបនឹងស្មារតីប្តេជ្ញាប្រយុទ្ធការពារ ប្រទេសជាតិ។
នេះគឺជាមូលដ្ឋានមួយដែលយើងម្ចាស់ការប្រយុទ្ធសត្រូវ ដណ្តើម បានជ័យជំនះ។»

        នៅម៉ោង ២០ និង ៣ នាទី ថ្ងៃទី ១៩ ធ្នូ ឆ្នាំ ២៩៤៦ អំពូលភ្លើងទាំងអស់ នៅ
ទីក្រុងហាណូយបានរលត់។ ការបាញ់កាំភ្លើងធំពីប៉ម Lang បានចាប់ផ្តើមការ វាយ
ប្រហារការពារដ្ឋធានី។ ដោយមានការប្តេជ្ញាចិត្ត «ពលីដើម្បីរដ្ឋធានី» កម្មករ យុវ
ជន សិស្សានុស្សិស កម្មាភិបាល អាជីវករ ទាំងអស់ បានក្លាយទៅជាកំលាំង ស្វ័យ
ការពារ រួមជាមួយកំលាំងសេនាជនត្រៀមខ្លួនជាស្រេចប្រយុទ្ធ។ វរៈសេនីយ៍ ឯក
Nguyen Trong Ham បានរាបរាប់ថា៖     

        «ប្រជាពលរដ្ឋបានចោះលើកំពែងដើម្បីទាក់ទងក្នុងពេលប្រយុទ្ធ មិនត្រូវចាក
 ចេញពីផ្លូវទេ។ ផ្ទះតភ្ជាប់ជាមួយផ្ទះដែលបង្កើតឡើងប្រព័ន្ធផ្លូវស្មុគស្មាញមួយ។
នេះមិនជាការប្រយុទ្ធនៅសមភូមិទេ។ នេះគឺការវាយឈ្លបក្នុងទីក្រុង។»

        ការតស៊ូអងអាចក្លាហានរបស់កងទ័ពនិងប្រជាជនទីក្រុងហាណូយបានទាក់
ទាញការចូលរួមរបស់មនុស្សគ្រប់ស្រទាប់។ ឥឡូវនេះមានអាយុ ៩០ ឆ្នាំ ហើយ ប៉ុន្តែ
លោកស្រី Duong Thi Hoa រហស្សនាម Le Thi និស្សិតនារីសាលារៀន Trung Vuong
មុននោះ បានរំលឹកឡើងវិញថា៖  

        «ឆ្លងផុត ៧០ ឆ្នាំ ខ្ញុំចាំបំផុតក្នុងពេលដែលត្រូវបានប្រគល់ជូនការទទួលខុស
 ត្រូវលើកទឹកចិត្តយុទ្ធជន ឬ យកព័ត៌មានសំរាប់កាសែតនានា។ ក្រៅពីនោះគឺ
ច្រៀងចម្រៀងនិងដេរឡេវ។ ក្នុងពេលមកដល់វិថី Hang Gai យើងខ្ញុំទទួលបាន
ព័ត៌មានថា៖ កងទ័ពបារាំងដាក់ពង្រាយនៅខាងនោះច្រើនណាស់។​ ខ្ញុំបានឈរ
នៅខាងនេះហើយចៀងថា៖ ប្រសិនបើវិលត្រឡប់មកវិញ សូមជូនដំណឺងមូល
ហេតុអ្វីក្នុងពេលខ្ញុំនិយាយស្រឡាញ់ប្អូន ប្អូនបានចាកចេញ។ ប្រសិនបើវិលត្រ
ឡប់មកវិញ យើងនឹងរស់ជាមួយគ្នាអស់មួយជីវិត។ នេះគឺជាការជួយជ្រោមជ្រែង
 ដែលខ្ញុំចាំបំផុត។»

ក្រោយរយៈពេល ១០ ថ្ងៃប្រយុទ្ធ កងទ័ពនិងប្រជាជនទីក្រុងហាណូយ ដណ្តើមបាន
ការត្រួតត្រាខ្សែផ្លូវនិងវិថីជាច្រើន។ ដើម្បីឯកភាពអំពីការដឹកនាំនិង បញ្ជាបណ្ដា
កំលាំងប្រដាប់អាវុធ នាថ្ងៃទី ៦ មករា ឆ្នាំ ១៩៤៧ កងវរៈសេនាធំ យោធភូមិភាគទី
 ១​ ត្រូវបានបង្កើតឡើង។ លោកស្រី  Le Thi បានចែករំលែកថា ៖                                      

«បុណ្យចូលឆ្នាំថ្មី ១៩៤៧ គឺជាបុណ្យតេតពិសេសណាស់។ ខ្ញុំចាំជានិច្ចក្នុង សំបុត្រ
របស់លោកប្រធានហូជីមិញផ្ញើរដល់វរៈសេនាធំរដ្ឋធានី។ យើងខ្ញុំបានមក ដល់ទីក
ន្លែងប្រយុទ្ធ​ហើយអានសំរាប់បងៗកងទ័ពស្តាប់។ សំបុត្រមានខ្លឹមសារ «​ប្អូនៗគឺ
ជាក្រុមកងទ័ពស្ម័គ្រស្លាប់ ប្អូនៗពលីដើម្បីមាតុប្រទេស។ តាងនាមបក្ស រដ្ឋាភិបាល
 យើងខ្ញុំជូនប្រសិទ្ធិពរសុភសង្គមប្អូនៗ។»

ឆ្លងផុត ៥៧ ថ្ងៃយប់ប្រយុទ្ធដ៏ស្វិតស្វាញ នាថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ ១៩៤៧ អគ្គស្នងការ
មជ្ឈឹមបានប្រជុំជាបន្ទាន់ហើយរាយការណ៍ជាមួយលោកប្រធានហូជី មិញរួមជា
មួយគណៈកម្មាធិការអចិន្ត្រៃយ៍មជ្ឈឹមអំពីការអនុញ្ញាតដកវរៈសេនាធំលេខ ១
ពីរដ្ឋធានីបន្ទាប់ពីបញ្ចប់យុទ្ធនាការប្រកបដោយជោគជ័យ។ ហាណូយបាន
បំផ្លាញចោលឧបាយកល «វាយប្រហារខ្លាំង ឈ្នះឆាប់រហ័រ» ក្នុងរយៈពេល ២
ខែរបស់សត្រូវបង្កលក្ខណៈសំរាប់ស្ថាប័នមជ្ឈឹមរបស់បក្សនិងរដ្ឋទៅកាន់តំបន់
តស៊ូ ប្រកបដោយសុវត្ថភាព ពីនោះ ដឹកនាំការតស៊ូដល់ជ័យជំនះ។ សន្តិភាព
បាន ស្តារ ឡើងវិញនាឆ្នាំ ១៩៥៤៕ 

ឧទ្ទេសនាមអំពីឆាកល្ខោនកណ្តាលវាលនៅវិធីដើរថ្មើជើងនៃទីក្រុងហាណូយ

ឧទ្ទេសនាមអំពីឆាកល្ខោនកណ្តាលវាលនៅវិធីដើរថ្មើជើងនៃទីក្រុងហាណូយ

(VOVworld)-លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ ការណាល់ផ្សាយជា ភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រមួយចំនួន មកពី ប្រទេសនិងតំបន់ដែនដីទូទាំងពិភពលោក ។ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរ ទទួលបានសំបុត្រចំនួន៣ មកពីមិត្តអ្នកស្ដាប់ អ៊ុំសាវឿននិង រិន្តាធិនមកពីខេត្តកណ្តាលនិងខេត្តស្វាយរៀង ប្រទេសកម្ពុជានិងមិត្តសុខពិសី។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយមិត្តអ្នកស្តាប់អំពីឆាកល្ខោនកណ្តាលវាលនៅ វិថីដើរដោយថ្មើជើងនៃទីក្រុងហាណូយតាមសំណូមពររបស់មិត្តអ្នកស្តាប់ សុខ ពិសី។

អានបន្ថែម