វិទ្យុសម្លេងវៀតណាមក្រោយរយៈពេល ៣០ ឆ្នាំផ្លាស់ប្តូរថ្មី

30 ធ្នូ 2016 - 16:19:58

វទយសមលេងវៀតណាមករោយរយៈពេល ៣០ ឆនាផលាសបតរថម  hinh 0
វិទ្យុសម្លេងវៀតណាមក្រោយរយៈពេល ៣០ ឆ្នាំផ្លាស់ប្តូរថ្មី - កសាងរូបសណ្ឋានស្ថាប័នផ្សព្វផ្សាយពហុមធ្យោបាយដំបូងក្នុងទូទាំងប្រទេស (VOV)


(VOVworld) – ចលនានិងអភិវឌ្ឍន៍ជានិច្ចកាលគឺជានិន្នាការបរានុម័តរបស់
ប្រវត្តិសាស្ត្រនិងសង្គមមនុស្សលោក។ អស់រយៈពេល ៣០ ឆ្នាំកន្លងមកវិទ្យុសម្លេង
វៀតណាម (VOV) ជាប្រភពដើមនៃខឿនសារព័ត៌មានបដិវត្តន៍វៀតណាមដែល
ជានិច្ចកាលគឺជាស្ថាប័នសារព័ត៌មានដើរជួរមុខក្នុងការផ្លាស់ប្តូរថ្មីច្នៃប្រឌិតការ
ពិសោធន៍ និងអនុវត្តការត្រិះរិះថ្មីអំពីសារព័ត៌មានបច្ចេកវិទ្យាទំនើបក្នុងការ
ផលិតកម្មវិធីផ្សាយសម្លេង។ ជាពិសេស VOV បានកសាងរូបសណ្ឋានស្ថាប័ន
ផ្សព្វផ្សាយពហុមធ្យោបាយដំបូងរបស់វៀតណាមរួមមានសារព័ត៌មានទាំង ៤
ប្រភេទគឺ៖ ការសែតផ្សាយសំលេងផ្សាយទូរទស្សន៍ការសែតប្រពៃណីនិងការសែត
អេលិចត្រូនិកឆ្លើយតបតម្រូវការព័ត៌មានកាន់តែខ្ពស់របស់មហាជន។ ខាង
ក្រោមនេះជាអត្ថបទសរសេររបស់អ្នកកាសែត Vu Hai អគ្គនាយករងវិទ្យុសម្លេង
វៀតណាម។

        ការផ្លាស់ប្តូរជាបថមនិងជាសារវ័ន្តបំផុតគឺជាការផ្លាស់ប្តូរថ្មីអំពីការត្រិះរិះ
សារព័ត៌មាននិងខ្លឹមសារ។ វិទ្យុសម្លេងវៀតណាមបានម្ចាស់ការលុបចោលការ
ឃោសនា ឯកទិសពុម្ភតែមួយក្នុងការឆ្លុះបញ្ចាំងព័ត៌មានពហុទិសក្រោមគ្រប់
ជ្រុងជ្រោយក្លាយទៅជាវេទិការរបស់មហាជន​បង្កលក្ខណៈងាយស្រួលសំរាប់មហា
ជនចូលរួមកម្មវិធី។ តាមរយៈការផ្សាយព័ត៌មានស្មោះត្រង់និងបរានុម័តអំពី
រាល់បញ្ហាក្នុងជីវភាពរស់នៅ កំណត់មហាជនជាគោលដៅឆ្ពោះទៅរក VOV
បានក្លាយទៅជាមិត្តជិតស្និទ្ធនិងជាទី ទុកចិត្តរបស់មិត្តអ្នកស្តាប់គ្រប់ជំនាន់
ក្នុងទូទាំងប្រទេស។ គិតដល់ពេលនេះ វិទ្យុសម្លេងវៀតណាមមានកាណាល់ផ្សាយ
សម្លេងចំនួន ៦ ដោយមានខ្លឹមសារសម្បូរបែបនិងគួរឲ្យទាក់ទាញក្នុងនោះមាន
កម្មវិធីផ្សាយសម្លេងផ្ទាល់ជាច្រើន។ ចាប់ពីឆ្នាំ ២០១៣ បណ្ដាកាណាល់ផ្សាយ
សម្លេងរបស់ VOV បានអភិវឌ្ឍន៍តាមទិសជំនាញ៖ កាណាល់ពត៌មាននយោបាយ
ចំរុះ (VOV១) កាណាល់វប្បធម៌ជីវភាពវិទ្យាសាស្ត្រ-អប់រំ (VOV២) កាណាល់តន្ត្រី
ពត៌មានកំសាន្ត (VOV៣) កាណាល់ផ្សាយសំលេងជាភាសារជនរួមជាតិ (VOV៤)
 កាណាល់ផ្សាយជាតិជាភាសារបរទេស (VOV៥) និងកាណាល់ VOV ចរាចរ។  
កាណាល់ផ្សាយថ្មីមួយចំនួនដែលទើបនឹងបង្កើតឡើងគឺ៖ កាណាល់ផ្សាយជាភាសា
 អង់គ្លេស ២៤/៧ កាណាល់ VOV សុខភាពនិងសុវត្ថិភាពចំណីអាហារ។ នាបច្ចុប្បន្ន
 VOV កំពុងអភិវឌ្ឍន៍ VOV៥ ក្លាយទៅជាកាណាល់ផ្សាយជាតិជាភាសាបរទេស
និង VOV៤ ក្លាយទៅជាកាណាល់ផ្សាយជាតិជាភាសាជនរួមជាតិ។

        រួមជាមួយការលេចឡើងនៃអ៊ីនធឺណែតនិងវត្តមានរបស់ឧបករចល័តឆ្លាត
និងទំនើបមជ្ឈដ្ឋានអ្នកកាសែតរបស់​ VOV បានឃើញនូវតម្រូវការចាំបាច់ក្នុង
ការ កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍តាមរូបសណ្ឋានផ្សព្វផ្សាយពហុមធ្យោបាយ។ នា
ឆ្នាំ ១៩៩៩ កាសែតអេឡិចត្រូនិក VOVNews ត្រូវបានបង្កើតឡើង​ នាបច្ចុប្បន្ន
ហៅថា VOV.VN។ នាឆ្នាំ ២០០៨ វិទ្យុសម្លេងវៀតណាមចាប់ផ្តើមផ្សាយកម្មវិធី
ទូរទស្សន៍ដំបូងរបស់ VOVTV បន្ទាប់នោះគឺកាណល់ទូរទស្សន៍ VOV។​

នាថ្ងៃទី ៣ កុម្ភៈ ឆ្នាំ ១៩៩៩ VOV បានបើកសម្ពោធជាផ្លូវការគេហទំព័រ
របស់​ កាណាល់ផ្សាយសម្លេងទាំងអស់របស់ខ្លួន ដូចជា៖ vov1.vn, vov2.vn,
vov3.vn, vov4.vn, vovworld.vn ។ល។ ការវិនិយោគអភិវឌ្ឍន៍គេហទំព័រព័ត៌មាន
អេឡិចត្រូនិក ត្រូវបាន VOV យកចិត្តទុកដាក់ពិសេសសំដៅឆ្លៀតយកឧត្តម
ភាពរបស់អ៊ីធឺណែតគឺ សមត្ថភាពធ្វើបច្ចុប្បន្នកម្មលឿនលក្ខណៈអនុវត្តខ្ពស់
និងកំលាំងរីករាលដាល។

វិទ្យុសម្លេងវៀតណាមក៏ជាស្ថាប័នសារព័ត៌មានដែលមានទីភ្នាក់ងារអចិន្ត្រៃយ៍
 របស់ខ្លួនយ៉ាងឆាប់រហ័សនៅប្រទេសចំនួន ១០ លើពិភពលោកដូចជា៖ ថៃ ឡាវ
 កម្ពុជា ចិន ជប៉ុន បារាំង រុស្ស៊ី សាធារណៈរដ្ឋឆែក អាមេរិកនិងអេហ្ស៊ីប។ នា
អនាគត VOV គ្រោងនឹងបើកថែមទៀតទីភ្នាក់ងារអចិន្ត្រៃយ៍នៅអ៊ូស្រ្តាលី
ឥណ្ឌូណេស៊ី គុយបា និងឥណ្ឌា។រួមជាមួយការផ្លាស់ប្តូរថ្មីការត្រិះរិះនិងខ្លឹមសារ
ឃោសនាអប់រំ VOV នៅផ្លាស់ប្តូរថ្មី ដោយឥតឈប់ឈរបច្ចេកទេសផ្សាយសម្លេង
ទំនើប បង្កើនទ្រង់ទ្រាយផ្សាយសម្លេង និងគុណភាពវិទ្យុ។ រហូតមកដល់ពេល
នេះ ប្រព័ន្ធបរិខានឹងឧបករណ៍បច្ចេកទេសនិងផ្សព្វផ្សាយរបស់ VOV បាន
អភិវឌ្ឍន៍ខ្លាំងក្លាលើពិភពលកដោយមានស្ថានីយផ្សាយរលក AM និង FM ចំនួន
 ៥០ កន្លែងក្នុងតំបន់ ៤ ស្ថានីយ៍ផ្សាយសម្លេងនៅឯបរទេស។ រយៈពេលផ្សាយ
សម្លេងសរុបរបស់ VOV ឡើងដល់ ៣០០ ម៉ោង/ថ្ងៃ។ ការអនុវត្តបច្ចេកវិទ្យាឌីជីថល
ភាវូបនីយកម្មក្នុងប្រព័ន្ធផលិតកម្មវិធីផ្សាយសម្លេងនិងទូរទស្សន៍បានរួមចំណែក
ដ៏សែនសំខាន់ក្នុងការនាំមកនូវផលិតផលសារព័ត៌មានមានគុណភាពខ្ពស់
សំរាប់មហាជន សក្ខ័សមនឹងជីវភាពរស់នៅទំនើប។

ការអភិវឌ្ឍន៍បណ្ដាស្ថាប័នផ្សព្វផ្សាយពហុមធ្យោបាយគឺជានិន្នាការចាំបាច់
របស់ ខឿនសារព័ត៌មានសកលដែលប្រទេសជឿនលឿនជាច្រើនកំពុងអនុវត្ត
សំដៅពង្រីក កំលាំងចលករចម្រុះនៃកាសែតគ្រប់ប្រភេទ។ វិទ្យុសម្លេងវៀតណាម
នឹងអភិវឌ្ឍន៍ ឲ្យបានខ្លាំងក្លាថែមទៀតដើម្បីក្លាយទៅជាស្ថាប័នសារព័ត៌មាន
ពហុមធ្យោបាយទំនើប របស់វៀតណាមពិតៗ៕ 

ឧទ្ទេសនាមអំពីឆាកល្ខោនកណ្តាលវាលនៅវិធីដើរថ្មើជើងនៃទីក្រុងហាណូយ

ឧទ្ទេសនាមអំពីឆាកល្ខោនកណ្តាលវាលនៅវិធីដើរថ្មើជើងនៃទីក្រុងហាណូយ

(VOVworld)-លោកអ្នកនាងជាទីមេត្រី! ក្នុងសប្តាហ៍កន្លងទៅ ការណាល់ផ្សាយជា ភាសាបរទេសនៃវិទ្យុសម្លេងវៀតណាម ទទួលបានសំបុត្រមួយចំនួន មកពី ប្រទេសនិងតំបន់ដែនដីទូទាំងពិភពលោក ។ក្នុងនោះកម្មវិធីផ្សាយជាភាសាខ្មែរ ទទួលបានសំបុត្រចំនួន៣ មកពីមិត្តអ្នកស្ដាប់ អ៊ុំសាវឿននិង រិន្តាធិនមកពីខេត្តកណ្តាលនិងខេត្តស្វាយរៀង ប្រទេសកម្ពុជានិងមិត្តសុខពិសី។ ក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ពេលនេះ យើងខ្ញុំសូមឧទ្ទេសនាមជាមួយមិត្តអ្នកស្តាប់អំពីឆាកល្ខោនកណ្តាលវាលនៅ វិថីដើរដោយថ្មើជើងនៃទីក្រុងហាណូយតាមសំណូមពររបស់មិត្តអ្នកស្តាប់ សុខ ពិសី។

អានបន្ថែម