ខេត្ត Lao Cai-តំបន់ទេសចរណ៍ដ៏ពិសេសមួយ

17 មេសា 2017 - 16:51:22

(VOV)_ក្នុងសប្តាហ៍កន្លងទៅកាណាល់ផ្សាយជាភាសាខ្មែរនៃវិទ្យុ សម្លេងវៀត​​ណាម​ទទួលបានសំបុត្រជាង២២០​មកពីប្រទេសចំនួន៤១​លើទូទាំងពិភពលោក។សូមអគុណមិត្តអ្នកស្តាប់ដែលបានផ្ញើសំបុត្រមកកម្មវិធីរបស់យើងខ្ញុំ។ក្នុងនាទីប្រអប់​សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការ ឧទ្ទេសនាមអំពីខេត្ត Lao Cai-តំបន់ទេសចរណ៍ដ៏ពិសេសមួយ”​​។​

ខេតត lao cai-តបនទេសចរណដពសេសមយ hinh 0
ខេត្ត Lao Cai-តំបន់ទេសចរណ៍ដ៏ពិសេសមួយ

ខេត្ត Lao Cai ស្ថិតនៅតំបន់ព្រៃភ្នំភាគពាយព្យវៀតណាម។ ​ដោយ​មានចម្ងាយជាង៣០០គីឡូម៉ែត្រ ពីទីក្រុងហាណូយទៅ Lao Cai មិត្តអាច​ជ្រើសរើសជិះឡានឬរថភ្លើង។ មិត្តមួយចំនួនចូលចិត្តទេសចរណ៍ស្វែងរកអាចជិះម៉ូតូក៏បានដែរ។ ដោយមានទិដ្ឋភាពធម្មជាតិស្អាត អាកាសធាតុបរិសុទ្ធ ត្រជាក់ស្រួល រួមជាមួយអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាល Lao Cai​ ជា​មណ្ឌលទេសចរណ៍អេកូឡូស៊ីនិងសហគមន៍ដ៏អស្ចារ្សសំរាប់ភ្ញៀវទេសចរ។ ​អ្នកនាង Natalie Posver ភ្ញៀវទេសចរពីអាមេរិក បានអោយដឹងថា៖​

          “ ខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះតំបន់ដីនៅទីនេះ។ ទិដ្ឋភាពនៅទីនេះក៏ស្អាត និងសុខសាន្តត្រាណ បរិយាកាសបរិសុទ្ធ។​ ពិសេស ប្រជាជននៅ​ទីនេះ​រូសរាយរាក់ទាក់ណាស់។”

 មកដល់ខេត្ត Lao Cai ភ្ញៀវទេសចរនឹងមានឱកាសគយគន់ទិដ្ឋភាពស្អាត​ជាច្រើន  ដូចជា៖ ស្រែកាំជណ្ដើរ Sa Pa - ជាស្រែកាំជណ្ដើរមួយក្នុងចំណោម​ស្រែកាំ​ជណ្ដើរ​ស្អាតជាងគេចំនួន៧នៅទ្វីបអាស៊ី (ដោយទស្សនាវដ្តី Travel and Leisure -អាមេរិក ជ្រើសរើស) ជួរភ្នំ Hoang Lien Son មានកំពូលភ្នំ Phan Xi Pang ដោយកំពស់ជាង៣១០០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ហើយបានប្រៀបដូចជា​​ដំ​បូល​ផ្ទះឥណ្ឌូចិន។​ជាពិសេស Lao Cai មានប្រព័ន្ធរូងភ្នំស្អាត ដែលទាក់​ទាញ​ភ្ញៀវទេសចរមកទស្សនាជាច្រើន ដូចជា៖ រូងភ្នំ Thuy Tien ( ស្រុក Bat Xat) រូងភ្នំ Ta Phoi ( ស្រុក Cam Duong) រូងភ្នំ Tien – Trung Do ( ស្រុក ​Bac Ha) និងរូងភ្នំ Xuan Quang ( ស្រុក Bao Thang)។


ខេតត lao cai-តបនទេសចរណដពសេសមយ hinh 1
ខេត្ត Lao Cai-តំបន់ទេសចរណ៍ដ៏ពិសេសមួយ

ទន្ទឹមនឹងនោះ Lao Cai ក៏មានមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌​លេច​ធ្លោជាច្រើន៖ មណ្ឌលកេរ្តិ៍ដំណែលថ្មបុរាណនៅជ្រលងភ្នំ Muong Hoa ( ទីរួមស្រុក Sa Pa) វិហារ Hoang Bay ដែលជា មេទ័ពមួយរូបដែលមានគុណបំណាច​ការ​ពារព្រំដែន។ នេះជាលក្ខណះងាយស្រួលមួយដើម្បី Lao Cai អភិវឌ្ឍន៍​ប្រភេទទេសចរណ៍វប្បធម៌ដ៏សម្បូរបែបនិងគួរអោយទាក់ទាញនេះ។

        Lao Cai ក៏ជាតំបន់មួយក្នុងចំណោមតំបន់រក្សាបានប្រជុំផ្សារពិសេស​ដោយ​ឡែកដូចជា៖ ប្រជុំផ្សារ Muong Hum , Y Ty ( ស្រុក Bat Xat) Co Ly, Bac Ha , Lung Phinh (  ស្រុក Bac Ha) Can Cau ( ស្រុក Si Ma Cai)​។​ក្នុងនោះ ប្រជុំផ្សារ Bac Ha ត្រូវបានទស្សនាទេសចរណ៍ Serendib (Srilanka) ជ្រើសរើសជាប្រជុំផ្សារមួយក្នុងចំណោមប្រជុំផ្សារល្បីឈ្មោះជាងគេនៅអាស៊ីអាគ្នេយ៍។ ប្រជុំផ្សារនេះមិនគ្រាន់តែទីកន្លែងប្រមូលផ្តុំលក់ដូរ​ប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងជួបជុំគ្នា សារសងជាមួយគ្នារវាងមនុស្សគ្រប់រូប ជាទីណាត់ជួបរបស់យុវជន យុវនារីទៀតផង។ ឧទ្ទេសនាមអំពីឧត្តមភាពក្នុង​វិស័យទេសចរណ៍របស់ខេត្ត Lao Cai បណ្ឌិត Tran Huu Son ប្រធាន​មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Lao Cai បានអោយដឹងថា៖ 

“អត្តសញ្ញាណវប្បធម៌ជនជាតិនិងធនធានទេសចរណ៍ធម្មជាតិជាបណ្ដា​កត្តាសំខាន់ពិសេស ទាក់ ទាញភ្ញៀវទេសចរណ៍មកដល់ខេត្ត Lao Cai។ តាម​ការ​ស្ថិរតិ​គឺ​​ភ្ញៀវទេសចរអន្តរជាតិចំនួនជាង ៨០%  មកដល់ខេត្ត Lao Cai ដើម្បី​ស្វែង​យល់អំពី​បណ្ដាអត្តសញ្ញាណវប្បធម៌ជនជាតិ និងគយគន់ទិដ្ឋភាពធម្មជាតិ​នៅទីនេះ។”

          លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា អស់លោកអ្នកនាងពេញចិត្តចំពោះ​ព័ត៌មានពោលខាងលើ។រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើតាម​អាស័យ​ដ្ឋាន​៖កម្មវិធីផ្សាយជាភាសាខ្មែរកាណាល់ផ្សាយជាតិ​ជាភាសាបរទេសវិទ្យុ​សម្លេង​វៀត​ណាម លេខ ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ ឬ email: vov5khmer@yahoo.com.vn។លោកអ្នកនាងអាច​ស្តាប់​និង​អាន​ឡើងវិញ​រាល់ខ្លឹមសារ របស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ​ www.vovworld.vn.។

ខេត្ត Lao Cai-តំបន់ទេសចរណ៍ដ៏ពិសេសមួយ

ខេត្ត Lao Cai-តំបន់ទេសចរណ៍ដ៏ពិសេសមួយ

(VOV)_ក្នុងសប្តាហ៍កន្លងទៅកាណាល់ផ្សាយជា ភាសាខ្មែរនៃវិទ្យុ សម្លេងវៀត​​ណាម​ទទួលបានសំ បុត្រជាង២២០​មកពីប្រទេសចំនួន៤១​លើទូទាំង ពិភពលោក។សូមអគុណមិត្តអ្នកស្តាប់ដែលបាន ផ្ញើសំបុត្រមកកម្មវិធីរបស់យើងខ្ញុំ។ក្នុងនាទីប្រអប់​សំបុត្រមិត្តអ្នកស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការ ឧទ្ទេសនាមអំពីខេត្ត Lao Cai-តំបន់ទេសចរណ៍ដ៏ពិសេសមួយ”​​។

អានបន្ថែម