ចង្ក្រានភ្លើងក្នុងជីវភាពរស់នៅរបស់ជនជាតិ Kho Mu

12 ធ្នូ 2016 - 17:44:00

(VOVworld)-ជនជាតិ Kho Mu មានទំនៀមទម្លាប់ធ្វើស្រែចំការហើយជីវភាពរស់នៅ
 ជិតស្និទ្ធជាមួយធម្មជាតិ ដូច្នេះ វប្បធម៌របស់គេពោរពេញទៅដោយលក្ខណៈព្រៃភ្នំ។​
តាមទំនៀមទម្លាប់ប្រពៃណី ជនជាតិ Kho Mu តែងតែធ្វើសក្ការៈបូជាព្រះអគ្គីនិងចាត់
 ទុកនេះជាព្រះនាំមកនូវភាពសុខសាន្តត្រានសម្រាប់ជនជាតិខ្លួន។

ចងករានភលើងកនងជវភាពរសនៅរបសជនជាត kho mu hinh 0
ចង្ក្រានរបស់ជនជាតិ Kho Mu


        អស់រយៈពេលរាប់រយឆ្នាំមក ភ្លើងជាកត្តាសំខាន់ក្នុងជីវភាពរស់នៅរបស់ជន
ជាតិ Kho Mu។ នៅកណ្តាលព្រៃភ្នំធំល្វឹងល្វើយនោះ ពន្លឺចែងចាំងពីចង្ក្រានភ្លើងក្នុង
ផ្ទះឈើ នីមួយៗ ធ្វើឲ្យភូមិរបស់ជនជាតិ Kho Mu ហាក់ដូចជាកក់ក្តៅថែមទៀត។
មិនដឹងថា តាំងពីណាមក ជនជាតិ Kho Mu ចេះប្រើភ្លើងបម្រើជីវភាពតាមរយៈវត្ថុ
មួយប្រភេទដ៏ វិសេសវិសាល នោះគឺ ត្រដុសបំពង់ឫស្សីដើម្បីបង្កើតភ្លើង។​តាមប្រ
ពៃណី បុរសជន ជាតិ Kho Mu គឺត្រូវរៀនរបៀបបង្កាត់ភ្លើងដ៏វិសេសវិសាលនេះ
តាំងពីនៅតូច។ ឧបករ ណ៍បង្កាត់ភ្លើងត្រូវបានធ្វើពីសំបកឫស្សីពីរចំរៀក។ បំពង់
ឫស្សីចែកជាពីរចំរៀក មាន ប្រវែង៧០សង់ទីម៉ែត្រ។ មួយចំរៀកបានចោះជារន្ធពីរ
ដើម្បីត្រដុសចេញភ្លើង។តាមបទ ពិសោធន៍របស់អ្នកភូមិ គឺឫស្សីកាន់តែចាស់គឺ
កាន់តែឆាប់ឆេះ។ លោក Me Van That ជនជាតិ Kho Mu បានឲ្យដឹងថា៖

“របៀបបង្កាត់ភ្លើងបែបនេះរបស់ជនជាតិ Kho Mu គឺមានតាំងពីយូរណាស់មក
ហើយ។ មិនដឹងថាវីធីនេះដោយអ្នកណាបង្កើតឡើងទេ ប៉ុន្តែ នេះជារបៀបបង្កាត់
ភ្លើងប្រពៃណី របស់ជនជាតិ Kho Mu​ ផងដែរ”។

        តាមប្រពៃណី ជនជាតិ Kho Mu បានបង្កើតឡើងប្រព័ន្ធទំនៀមទម្លាប់ជំនឿ
ដោយ ឡែករបស់ខ្លួនក្នុងការសាងសង់លំនៅដ្ឋាន លំអរផ្ទះបាយនិងរក្សាទំនៀម
ទម្លាប់ធ្វើ​ សក្ការៈបូជាព្រះអគ្គីក្នុងផ្ទះនីមួយៗ។ ប្រពៃណីរបស់ជនជាតិ Kho Mu មាន
ពាក្យពោល ថា “ជនជាតិថៃអាស្រ័យទឹក ជនជាតិ Kho Mu អាស្រ័យភ្លើង”។ ដូច្នេះ
 ចង្ក្រានភ្លើងក្នុង ផ្ទះជានិមិត្តរូបឲ្យព្រះអគ្គីនិងជានិមិត្តរូបឲ្យកម្លាំងរស់អមតៈ។​ជា
ពិសេស ទោះបីជាបាន ដាក់នៅកន្លែងខុសគ្នាក៏ដោយ ប៉ុន្តែការរៀបរយចង្ក្រានភ្លើង
គឺត្រូវគោរព្ធតាមទំនៀម ទម្លាប់ប្រពៃណីរបស់ជនជាតិខ្លួនដែរ។ បណ្ឌិត Vi Van An
អ្នកស្រាវជ្រាវវប្បធម៌ជន ជាតិនៅសារមន្ទីរជនជាតិវិទ្យាវៀតណាមបានឲ្យដឹងថា៖

        “ផ្ទះរបស់ជនជាតិ Kho Mu តែងមាន៣ល្វែង។​ ពេលមកដល់ផ្ទះឈើរបស់ជន
ជាតិ Kho Mu ម្តងៗ នៅល្វែងដំបូងយើងឃើញមានជណ្តើរឡើង ហើយនៅខាងឆ្វែង
 ដៃគឺមានចង្ក្រានភ្លើង។​ ចង្កា្រននេះគឺសម្រាប់បម្រើតម្រូវការហូបចុកប្រចាំថ្ងៃ។​ខាង
លើ មានចង្អើរចង្ក្រានសម្រាប់ឆ្អើរស្បៀងអាហារ។ ចង្ក្រានភ្លើងនេះមិនត្រឹមតែសម្រាប់
ដាំ បាយឬកំដៅប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់ទទួលភ្ញៀវទៀតផង”។

        ចង្ក្រានភ្លើងក៏ជាកន្លែងដើម្បីនារីជនជាតិ Kho Mu ជួបជុំគ្នា សំណេះសំណាល
និងចែករំលែកការសប្បាយឬទុក្ខព្រួយក្នុងជីវភាពប្រចាំថ្ងៃផងដែរ។ ចង្ក្រានភ្លើងទី២
ស្ថិតនៅល្វែងកណ្តាល ជាល្វែងសម្រាប់ធ្វើសក្ការបូជាជីដូនជីតា ដូច្នេះត្រឹមតែសមាជិក
 ក្នុង គ្រួសារទើប ចេញចូលទីនេះបាន។នេះជាកន្លែងសំខាន់បំផុតក្នុងគ្រួសារជនជាតិ
 Kho Mu តាមនោះ កិច្ចការសំខាន់ៗក្នុងឆ្នាំសុទ្ធតែបានជនជាតិ Kho Mu រៀបចំឡើង
ក្នុងល្វែងចង្ក្រានធ្វើសក្ការៈបូជានេះ។ បណ្ឌិត Vi Van An បានឲ្យដឹងថែមទៀតថា៖

        “តាមទស្សនទានរបស់ជនជាតិ Kho Mu គឺ ប្រសិនបើសែនថ្វាយបុព្វបុរស គឺត្រូវ
 រៀបចំចង្កា្រនដោយឡែក ដោយសារអ្នកភូមិបានចាត់ទុកថា បុព្វបុរសគឺខ្ពង់ខ្ពស់
បរិសុទ្ធ។​ដូច្នេះ  ក្នុងថ្ងៃសែនព្រេនបុព្វបុរសឬត្រកូល ជនជាតិ Kho Mu តែងតែកាប់គោ
 ក្របីហើយក្នុង ថ្ងៃពិសេសនេះ គេប្រើល្វែងចង្ក្រាននេះជារហូត”។

        ផ្ទះបាយទី៣ ស្ថិតនៅល្វែងចុងក្រោយក្នុងបរិវែណផ្ទះឈើឬគេហៅថា ផ្ទះបាយ
 ដំណើប។ ផ្ទះបាយដំណើបនេះភ្ជាប់ជាមួយទំនៀមទម្លាប់ដង្ហែមេស្រូវរបស់ជនជាតិ
Kho Mu ។​ក្នុងរដូវប្រមូលផលស្រូវ គ្រប់អង្កដំបូងនឹងបានគេដាំបាយដំណើបដើម្បី
សែនមេស្រូវក្នុងបំណងថ្លែងអំណរគុណដែលប្រទានរដូវអំណោយផល។

        បច្ចុប្បន្ន ទំនៀមទម្លាប់ជាច្រើនរបស់ជនជាតិភាគតិចមានការផ្លាស់ប្តូរដើម្បីសម
ស្របជាមួយបរិយាកាសរស់នៅថ្មី។​ប៉ុន្តែទស្សនអំពីទំនៀមទម្លាប់សែនព្រេនព្រះអគ្គី
ព្រះចង្ក្រានដែលនាំមកនូវសំណាងល្អ បណ្តេញឧបទ្រពចង្រៃក្នុងជីវភាពប្រចាំថ្ងៃហាក់
 ដូចជាដិតជាប់ ក្នុងគំនិតរបស់ជនជាតិ Kho Mu ។​នៅកន្លែងជាច្រើន ជនជាតិ Kho Mu
នៅរក្សាបាន ទំនៀមទម្លាប់ នេះដូចជាចង់រក្សាបានអត្តសញ្ញាណនិងលក្ខណៈវប្បធម៌
ពិសេស ដោយឡែករបស់ជនជាតិខ្លួន៕

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម