ចម្រៀងប្រជាប្រិយរបស់ជនជាតិ H’re

20 កុម្ភៈ 2017 - 15:41:11

(VOVworld)-ចម្រៀងប្រជាប្រិយរបស់ជនជាតិ H’re ជាប្រភេទសិល្បៈសម្តែងដែល
 បានមនុស្សគ្រប់រូបនិយមចូលចិត្ត ក្នុងនោះគឺចង្វាក់ចម្រៀង H’choi (ka choi)និង
Ta leu (Ka leu) ដែលមានប្រជាប្រិយភាពបំផុតរបស់ជនជាតិ H’re។ ក្នុងជីវភាពវប្ប
ធម៌ប្រចាំថ្ងៃ ជនជាតិ H’re អាចច្រៀងចម្រៀងប្រជាប្រិយនៅគ្រប់ទីកន្លែងនិងគ្រប់
ពេលវេលា។

ចមរៀងបរជាបរយរបសជនជាត h’re hinh 0
ជនជាតិ H’re អាចច្រៀងចម្រៀងប្រជាប្រិយនៅគ្រប់ទីកន្លែងនិងគ្រប់ពេលវេលា


        ក៏ដូចជាជនជាតិភាតរៈដទៃទៀតនៅតំបន់ Truong Son-Tay Nguyen ជនជាតិ
 H’re មានវប្បធម៌តន្ត្រីប្រជាប្រិយពហុបែបនិងវិសេសវិសាល។ជនជាតិនេះមាន
ឃ្លាំង រឿងនិទានដ៏សម្បូរបែបហើយចូលចិត្តនិពន្ធបទកំណាព្យនិងច្រៀងចម្រៀង
ប្រជា​ប្រិយទៀតផង។ ជនជាតិ H’re មានឧបករណ៍តន្ត្រីច្រើនប្រភេទ ដែលធ្វើពី
ឬស្ស៊ី ពក និង សំបក់ឃ្លោក ដូចជា រនាត Brook ស្រឡៃ Talía ឬឃ្មោះឬស្ស៊ី ching
 kala ជាដើម។ ជា ពិសេសឧបករណ៍តន្ត្រីទាំងអស់នេះគឺសម្រាប់ប្រគុំការច្រៀង
ចម្រៀងប្រជាប្រិយ។ លោក Vi Tan Bao អ្នកស្រាវជ្រាវតន្ត្រីប្រជាប្រិយបានឲ្យដឹងថា៖

        “ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនិងពិធីបង្គលការឬក្នុងពេលជួបជុំសប្បាយ
អង្គុយ​ក្បែ សា្រពាងនោះ ជនជាតិ H’re តែងតែច្រៀងឲ្យគ្នាស្តាប់តាមរយៈចង្វាក់
ប្រជាប្រិយ Ka choi និង ka leu។​ ​ខ្លឹមសារនៃបទចម្រៀងប្រជាប្រិយភាគច្រើនគឺស្ងើច
សរសើ ស្រុកកំណើត ស្ងើចសរសើរជីវភាពពលកម្ម ជាពិសសេសគឺស្ងើចសរសើ
សេចក្តី ស្នេហា។ យ៉ាងណាមិញ ជនជាតិ H’re ច្រៀងចម្រៀងប្រជាប្រិយហាក់ដូច
ជារបៀប ចែករំលែកអារម្មណ៍ផ្លូវចិត្តនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងក្នុងផលិត
កម្មផង”។

        ក្នុងវិស័យតន្ត្រីប្រជាប្រិយរបស់ជនជាតិ H’re  គឺ ចង្វាក់ Ka leu និង Ka choi
 (ច្រៀងសាសងរវាងបុរសនិងនារី) ជាបតិកភ័ណ្ឌដ៏វិសេសវិសាលរបស់ជនជាតិនេះ
 ។ ពោលគឺ​ចង្វាក់ Ka choi ជាចង្វាក់ចម្រៀងប្រជាប្រិយមានទំនុកច្រៀងត្រឹមត្រូវនិង
មាន បទចម្រៀងពេញនិយមជាច្រើន ក្នុងពេលនោះ ចម្រៀង Ka leu មានចង្វាក់តែ
មួយគត់ ។ នៅឱកាសបុណ្យតេត ពិធីសែនព្រែន ពិធីមង្គលការ ឬក្នុងពេលលេង
កំសាន្ត សប្បាយ ជាពិសេស អង្គុយនៅក្បែរពាងស្រានោះ ជនជាតិ H’re តែងតែ
ច្រៀងឲ្យគ្នា ស្តាប់ឬពួកគេច្រៀងសារសងគ្នា។

        ជនជាតិ H’re តែងតែច្រៀងចម្រៀងប្រជាប្រិយសម្រាប់សាសង ចងមេត្រីភាព សំណេះសំណាល ឬផ្លាស់ប្តូរលើបញ្ហាអ្វីមួយដែលពិបាកនិយាយជាមួយគ្នា។ តាម
 រយៈការច្រៀងសាសងប្រគុំដោយតន្ត្រីនិងពាក្យកំណាព្យនោះ គឺ ដើម្បីបញ្ចេញនូវ
មនោសញ្ចេតនារបស់ខ្លួន។

        ឆ្លងកាត់ពេលវេលា ជីវភាពខាងវប្បធម៌ ពិធីបុណ្យ និងឧបករណ៍តន្ត្រីប្រពៃណី
របស់ជនជាតិ H’re កំពុងបាត់បងជាបណ្តើរៗ។ សិប្បករជនជាតិ H’re ដែលចេះ
សម្តែងនិងយល់អំពីឧបករណ៍តន្ត្រីនិងចង្វាក់ប្រជាប្រិយក៏កាន់តែតិចទៅៗដែរ។
ប៉ុន្តែ ក្នុងសហគមន៍ជនជាតិ H’re នៅមានសិប្បករប្រជាប្រិយ Dinh Ngoc Su នៅ
ស្រុក Son Ha ខេត្ត Quang Ngai នៅល្បីឈ្មោះនៅឡើយ។ លោកជាអ្នកដែលមាន
សមត្ថភាពច្នៃ ប្រឌិតនិងសម្តែងនូវឧបករណ៍តន្ត្រីផងនិងច្រៀងចម្រៀងប្រជាប្រិយ
 H’re ផង។​តាម នោះ សិប្បករដូចជាលោក Dinh Ngoc Su ត្រូវបានអ្នកស្រាវជ្រាវ
វប្បធម៌វាយតម្លៃ ដូចជាគ្រាប់ពេជ្រដ៏មានតម្លៃ។​អ្នកស្រាវជ្រាវវប្បធម៌ប្រជាប្រិយ
Dinh Ngoc Vu បាន ពិនិត្យថា៖

        “សិប្បករ Dinh Ngoc Su ជាអ្នករក្សាព្រលឹងឲ្យជនជាតិ H’re។ លោកមាន
ប្រជាប្រិយភាពក្នុងការប្រតិបត្តិនិងច្រៀងសាសងចម្រៀងប្រជាប្រិយ H’re គឺពិរោះ
 ណាស់។ ប្រការគួរឲ្យកត់សម្គាល់គឺលោកមានទេពកោសល្យច្នៃប្រឌិត ឧបករណ៍
 តន្ត្រីរបស់ជនជាតិ H’re ច្រើនប្រភេទ។ ផ្នែកវប្បធម៌កំពុងរួមសហការជាមួយលោក
ដើម្បីបើកថ្នាក់បង្រៀនចំណេះដឹងអំពីការច្នៃប្រឌិតនិងការប្រើប្រាស់ឧបករណ៍ ថែម
 ទាំងចេះច្រៀងចម្រៀងប្រជាប្រិយទៀតផង”។

        ក្នុងពិធីមហោស្រពចម្រៀងប្រជាប្រិយទូទាំងប្រទេសនាប៉ុន្មានឆ្នាំថ្មីៗនេះ
 ចម្រៀងប្រជាប្រិយនិងសម្លេងនៃឧបករណ៍តន្ត្រីរបស់ជនជាតិ H’re បានទាក់ទាញ
ទស្សនិកជនជាតិនិងអន្តរជាតិច្រើនកុះករ។ សិប្បករ Dinh Ngoc Su ក៏ទទួលបាន
 ការអញ្ជើញចូលរួមសម្តែងចម្រៀងប្រជាប្រិយនិងឧបករណ៍តន្ត្រីរបស់ជនជាតិ H’re
 នៅកូរ៉េខាងត្បូង ហើយទទួលបានប្រជាប្រិយភាពខ្លាំងពីទស្សនិកជនជាតិនិងអន្តរ
 ជាតិ។ការអភិរក្សនិងពង្រីកនូវអត្តសញ្ញាណវប្បធម៌ប្រពៃណីយ៉ាងល្អប្រសើរបស់ជន
 ជាតិ H’re មានអត្ថន័យសំខាន់ណាស់។ រាល់ការខិតខំប្រឹងប្រែងរបស់ផ្នែកវប្បធម៌
 ក៏ដូចជាសិប្បករ Dinh Ngoc Su​ ក៏បានរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍន៍ផ្នែក
 វប្បធម៌វៀតណាមពោរពេញទៅដោយអត្តសញ្ញាណជាតិផងដែរ៕

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម