ជនជាតិ Chu-ru រក្សាបានអត្តសញ្ញាណវប្បធម៌ពិសេសនៅតំបន់ Tay Nguyen

17 មេសា 2017 - 13:32:24

(VOVworld)-Chu-ru ជាជនជាតិរស់នៅជាយូរណាស់មកហើយនៅតំបន់ Tay
Nguyen (វៀតណាម)។​ទោះបីជាមានចំនួនប្រជាជនតិចតួចក៏ដោយ ប៉ុន្តែជនជាតិ
Chu-ru នៅរក្សាបានអត្តសញ្ញាណរបស់ជនជាតិខ្លួនរួមទាំងទំនៀមទម្លាប់ ពិធី
បុណ្យនិងឃ្លាំងសុភាសិតប្រជាប្រិយ រឿងនិទាន វីរៈកថា និងឧបករណ៍តន្ត្រីដ៏
សម្បូរបែប។

ជនជាត chu-ru រកសាបានអតតសញញាណវបបធមពសេសនៅតបន tay nguyen hinh 0
ជនជាតិ Chu-ru (រូបថតៈ អ៊ិនធ្វើណឺត)


        ជនជាតិ Chu-ru នៅវៀតណាមមានជាង២០ម៉ឺននាក់ ដែលតាំងទីលំនៅភាគ
 ច្រើននៅខេត្ត Lam Dong និងខេត្ត Ninh Thuan។ ជនជាតិនេះមានឈ្មោះផ្សេងទៀត
 គឺ Chơ ru, Choru, Kru និង Ru។ ភាសារបស់ជនជាតិ Chu-ru គឺស្ថិតក្នុងអំបូភាសា
ម៉ាឡេ-Nam Dao។ ជនជាតិ Chu-ru រស់នៅតាមភូមិ ហើយមេភូមិជាជនចាស់ជរា
មានកិត្យានុភាពក្នុងភូមិ។ ជនជាតិនេះប្រកបមុខរបរកសិកម្មនិងធ្វើស្រែចំការ។

        ជនជាតិ Chu-ru តែងតែរស់នៅតាមលក្ខណៈមហាគ្រួសារ ដែលក្នុងនោះមាន ៣ទៅដល់៤ជំនាន់រស់នៅជាមួយគ្នា។ ចំណុចសម្គាលក្នុងសំលៀកបំពាក់របស់ជន
 ជាតិនេះគឺទាំងបុរសនិងនារីសុទ្ធតែទូលកន្សែងលើក្បាល។ បុរសជនជាតិ Chu-ru
តែងតែស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរំលេចដោយព័ណ៌សរនៅពេលចូលរួមពិធី
បុណ្យនានា។ រីឯថ្ងៃធម្មតាពួកគេស្លៀកពាក់សាមញ្ញជាង គឺខោសនិងអាវដៃវែងក៏ជា
 ព័ណ៌សរដែរ។ ក្នុងពេលជាមួយគ្នានោះ នារីជនជាតិ Chu-ru ក៏មានទម្លាប់ពាក់អាវស
ហើយសំពត់ខៀវងងឹត។

        ចំពោះជនរួមជាតិ Tay Nguyen និយាយរួមនិងជនជាតិ Chu-ru នៅខេត្ត​ Lam
 Dong និយាយដោយឡែក ជាលជាប្រដាប់ជិតស្និទ្ធជាមួយអ្នកភូមិក្នុងជីវភាពប្រចាំ
​ថ្ងៃ។ សម្រាប់ពួគគេ ជាលមិនត្រឹមតែជាប្រដាប់ប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងបង្កប់
 ក្នុងនោះនូវកត្តាវប្បធម៌ដ៏សម្បូរបែបទៀតផង។ អ្នកស្រី Ma Huong នៅឃុំ P’re ភូមិ
 Phu Hoi ស្រុក Duc Trong ខេត្ត Lam Dong បានឲ្យដឹងថា៖

        “តាំងពីកុមារភាពមកម្លេះ ជីដូនជីតានិងឪពុកម្តាយបានបង្រៀនឲ្យនាងខ្ញុំ
របៀបស្ពាយ ជាល ត្បាញ់ជាលនិងប្រើប្រាស់ជាលក្នុងជីវភាពប្រចាំថ្ងៃ។ ជាលត្រូវ
បានប្រើប្រាស់ ដាក់ទឹកផងនិងឡើងចំការផង។​ជាលគឺមានអត្ថប្រយោជន៍ជាច្រើន
សម្រាប់អ្នកភូមិយើងខ្ញុំ ”។

        នៅតំបន់  Tay Nguyen នាខែកុម្ភៈនិងមិនា ខណៈដែលផ្កាកាហ្វេរីកសស្គុះ
ស្គាយពេញភ្នំនោះ ជាពេលវេលាដែលភូមិស្រុកនានារបស់ជនជាតិ  Chu –ru ឈាន
ចូលរដូវរៀបមង្គលការ រដូវចាប់ប្តីរបស់នារីគ្រប់រូប។ ជនជាតិ Chu-ru នៅតំបន់ Tay
Nguyen រស់នៅតាមរបរយកស្ត្រីជាធំ តាមនៅនារីមានសិទ្ធម្ចាស់ការក្នុងអាពារ
ពិពារហ៍របស់ខ្លួន។ នៅពេលដែលក្មេងស្រីដល់វ័យយកប្តី គ្រួសារខាងកូនក្រមុំនោះ
 និងមេអណ្តើក នឹងយកបណ្ណាការទៅដណ្តឹងប្តី។  បន្ទាប់ពីភ្ជាប់ពាក្យជាមួយគ្រួសារ
ខាងប្រុសហើយ មេអណ្តើតនឹងពាក់ចិញ្ចៀនភ្ជាប់ពាក្យឲ្យកូនកំលោះ។ ហេតុដូច្នេះ
បានជា សម្រាប់កូនក្រមុំនិងកំលោះជនជាតិ Chu –ru វិញ ចិញ្ចៀនប្រាក់មិនត្រឹមតែ
ជាគ្រឿងអលង្ការប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជា​វត្ថុបញ្ចាំចិត្តនៅក្នុងពិធីអាពាហ៍
ពិពាហ៍របស់ខ្លួនទៀតផង។ ដើម្បីផលិតបានចិញ្ចៀនមួយគូរនោះ សិប្បករជនជាតិ
Chu-ru ត្រូវអនុវត្តដំណាក់កាលជាច្រើនព្រមទាំងមានការប៉ិនប្រសពទៀតទើបធ្វើ
បានសម្រេចចិញ្ចៀនមួយគូរពោលគឺចិញ្ចៀនឈ្មោលនិងចិញ្ចៀនញី។​សិប្បករ Ya
Tuat នៅឃុំ Tu Tra ស្រុក Don Duong ខេត្ត Lam Dong បានឲ្យដឹងថា៖

        “ខ្ញុំប្រកបមុខរបរផលិតចិញ្ចៀនឲ្យជនជាតិ Chu-ru អស់រយៈពេល២០ឆ្នាំហើយ​។
 កាលពីមុននេះ​ ខ្ញុំត្រូវចំណាយរយៈពេល៣ឆ្នាំទើបទទួលបានជោគជ័យក្នុងការ
ផលិតចិញ្ចៀន។​នេះជាមុខរបរប្រពៃណីមួយ តាមនោះយើងខ្ញុំត្រូវរក្សានិងផ្ទេឲ្យ
អ្នកភូមិរបស់ខ្លួនដែរ”។

ជនជាតិ Chu-ru សម្បូរទៅដោយសុភាសិតប្រជាប្រិយ រឿងនិទាន និងវីរកថា
ហើយពួកគេក៏រក្សាបានល្អឧបករណ៍តន្ត្រីច្រើនប្រភេទ ដូចជា ស្គ ស្រឡៃ ជាដើម។
 ក្នុងពិធីបុណ្យសប្បាយរីករាយ អ្នកភូមិ តែងតែលេងតន្ត្រីជាមួយចង្វាក់រាំ Tamga ជា
ចង្វាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ រាំមានចរិតលក្ខណៈសហគមន៍ ដែលជនជាតិ Chu-ru ណាក៏ពេញនិយមរាំផង
ដែរ។ជនជាតិ  Chu-ru មានទំនៀមទម្លាប់សែនជីដូនជីតានិងពិធីបុណ្យជាច្រើនដូចជា
 សែនទេវតាវារីអគ្គិសនី ទេវតាស្រះ ទេវតាស្រូវ និងអំណររដូវថ្មីជាដើម៕

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

(VOVworld)-នារសៀលថ្ងៃទី២៤មេសានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយលោក Masagos Zulkifli

អានបន្ថែម