ជនរួមជាតិជាជនជាតិ Co Tu រក្សាវប្បធម៍ប្រពៃណី។

ជនរួមជាតិជាជនជាតិ Co Tu រក្សាវប្បធម៍ប្រពៃណី។ - ảnh 1
ជនរួមជាតិជាជនជាតិ Co Tu រក្សាវប្បធម៍ប្រពៃណី។ (vovworld.vn)



        VOV-លោកអ្នកនាងកំពុងស្ដាប់សូរសម្លេងរបស់ថ្នាក់បង្រៀនរបាំប្រពៃណី
Tung tung da da របស់ជនរួមជាតិជាជនជាតិ Co Tu។ មិនទាន់ចូលដល់ឆ្នាំសិក្សា​ថ្មី​ក៏ដោយប៉ុន្តែរសៀលណាក៏បងស្រី Blinh Thi Xiec ក៏លៃទុកពេលវេលាដើម្បីបង្រៀន
ឲ្យ​កុមារ​ក្នុងភូមិ Bhong 1 ឃុំ Song Kon ស្រុក Dong Giang ខេត្ត Quang Nam រៀន​របាំ។ បងស្រីបានឲ្យដឹងថា៖

        “យើងខ្ញុំត្រូវបានលោកយាយអ្នកម្ដាយបង្រៀនរាំរបាំនេះកាលនៅតូច។ ឥឡូវ
​នេះ​យើងខ្ញុំបានបង្រៀនឲ្យកុមាររបាំនេះដើម្បីគេបានយល់ច្រើនជាងអំពីប្រភព​ដើម
​នៃជនជាតិ។ កូនក្មេងឥឡូវនេះរៀនលឿនណាស់។ កុមារខ្លះៗទើប​តែមាន​អាយុ
ជិត៤ឆ្នាំបានរាំស្ទាត់ហើយ។”

        ជាង២ឆ្នាំកន្លងមកហើយ សិប្បករ Blinh Hanh នៅឃុំ Zuoih ស្រុក Nam Giang បានរៀបចំថ្នាក់រៀនវាយគងឃ្មោះសំរាប់អ្នកឃុំ។ មុននេះគឺ​បង្រៀន​ឲ្យជនមាន
អាយុច្រើន ក្រោយនេះលោកបានលៃទុករយៈពេល២ខែក្នុងរដូវ​វិស្សមកាល
ដើម្បីបង្រៀនឲ្យប្អូនៗសិស្សានុស្សិស។ លោកបានឲ្យដឹងថា៖

        “ជាធម្មតាមនុស្សធំនៅស្រុកក៏ចេះវាយគងឃ្មោះដែរ រីឯពួកវ័យក្មេង​នេះ​មិន
ទាន់ចេះឡើយ។ ដូច្នេះខ្ញុំបានបង្រៀនតាំងពីឆ្នាំ២០១០មក។ នាពេល​អនាគត​ខ្ញុំខ្លាចថាគ្មានអ្នកណាបន្តប្រពៃណីវប្បធម៍របស់ជនជាតិឡើយ។ រដូវ​វិស្សមកាល
ទើបបង្រៀនបានឲ្យពួកគេពីព្រោះពួកគេបានសំរាក។”

        កំលាំងកាយចិត្តរបស់សិប្បករ Blinh Hanh បានចំណាយគឺមិនខាតឡើយ។ ឥឡូវនេះលោកអាចជឿជាក់ទៅលើការប៉ិនប្រសពក៏ដូចជាមនសិការរបស់ពួក
ក្មេងនៅឃុំ Zuoih។ ប្អូនៗមករៀនគង់ឃ្មោះកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ដូចជា Zo Zam Mou និស្សិតឆ្នាំទី៤មហាវិទ្យាល័យវប្បធម៍ទីក្រុងហូជីមិញទើបនឹង
បាន​ខេត្ត Quang Nam ប្រគល់កិត្តិនាមជាសិប្បករអាយុវ័យក្មេងពីព្រោះអ្វីៗដែល
ប្អូន​ដែលធ្វើបានសំរាប់វប្បធម៍របស់ជនរួមជាតិជាជនជាតិ Co Tu។ ទោះបីជាទៅ
រៀន​នៅឆ្ងាយក្តី ប៉ុន្តែប្អូនបានឆ្លៀតពេលវេលា រួមជាមួយសិប្បករនានាក្នុងឃុំ
ចូលរួមបណ្ដា​ព្រឹត្តិការណ៍សិល្បៈធំៗរបស់ខេត្ត Quang Nam។ Zo Zam Mou បាន
សំណេះ​សំណាលថា៖

        “ខ្ញុំរួមជាមួយលោកអ៊ំ Hanh ចលនាប្អូនកុមារទៅរៀនតូរតន្ត្រី។ ក្នុងចំណោម​ប្អូនៗនោះក៏មានកុមារជាច្រើននាក់មានស្ថានភាពលំបាកដែរ ប៉ុន្តែការទៅរៀន
គេច្រើនមកដល់មុនខ្ញុំ។ ខ្ញុំក៏ចូលចិត្តវប្បធម៍ដូច្នេះខ្ញុំនឹងបង្កើតក្រុមសិល្បៈមួយ​ដើម្បីបន្តវប្បធម៍របស់ខ្លួន។ នាបច្ចុប្បន្នក្រុមសិល្បៈមានកុមារប្រមាណ៣៤នាក់។”

        ចំណោមនាក់ដូចជា Zo Zam Mou មិនទាន់ច្រើនឡើយប៉ុន្តែសិប្បករ Blinh Hanh ក៏បាននឹងនរចិត្តពីព្រោះលោកបានមានជំនាន់វ័យក្មេងបន្តការរក្សានិងពង្រីក​អត្តសញ្ញាណវប្បធម៍របស់ជនរួមជាតិជាជនជាតិ Co Tu។ និងបណ្ដាអ្នកបញ្ជូន​វប្បធម៍ដូចជារូបលោកត្រូវខំប្រឹងប្រែងដើម្បីដិតជាប់ក្នុងដួងចិត្តជំនាន់វ័យក្មេង​នូវសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅអំពីវប្បធម៍ប្រពៃណី។​ ដូច្នេះវប្បធម៍របស់
ជន​រួមជាតិជាជនជាតិ Co Tu ទើបបានដូចជាបណ្ដាព្រៃឈើបុរាណពីប៉ុន្មានជំនាន់
នៅ​ស្ថិតស្ថេរនៅជួរភ្នំ Truong Son ដ៏មហិមារ៕

ប្រតិកម្មទៅវិញ

ព័ត៌មានទាក់ទិន
ផ្សេងៗ