ត្រីជូរម្ហូបប្រពៃណីរបស់ជនជាតិ Gie Trieng

3 មេសា 2017 - 15:04:33

(VOVworld)-ម្ហូបត្រីជូរជាមុខម្ហូបប្រពៃណីយូរអង្វែងរបស់ជនជាតិ Gie Trieng លើ
តំបន់ Tay Nguyen និយាយរួម។ រីឯសម្រាប់ជនជាតិ Gie Trieng រស់នៅខេត្ត Quang
 Nam វិញ ត្រីជូជាម្ហូបពិសេសរបស់ពួកគេដែលមិនអាចខ្វះបានឡើយនៅ ក្នុងពិធី
បុណ្យនានា។ ដោយពោរពេញទៅដោយលក្ខណៈវិសេសវិសាល ដូច្នេះ ត្រីជូរ
បានក្លាយទៅជាអត្ថសញ្ញាណដោយឡែករបស់ជនជាតិ Gie Trieng។

តរជរមហបបរពៃណរបសជនជាត gie trieng hinh 0
ត្រី Nien សម្រាប់ធ្វើត្រីជូររបស់ជនជាតិ Gie Trieng (រូបថតៈ VB)


        ខុសគ្នាជាមួយនឹងមុខម្ហូបដទៃ ត្រីជូររបស់ជនជាតិ Gie Trieng ត្រូវបានធ្វើយ៉ាង
 ផ្ចិតផ្ចង់ដោយសារនេះមិនមែនជាម្ហូបប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងជាមុខម្ហូបសម្រាប់
ទទួលភ្ញៀវពិសេសនិងធ្វើជាកាដូរជូនភ្ញៀវទៀតផង។ ហើយនេះ ក៏ជាមុខម្ហូបដែល
មិនអាចខ្វះបានឡើយក្នុងពិធីបុណ្យធំៗរបស់អ្នកភូមិផងដែរ។ ដោយហេតុនេះ វិធី
ធ្វើនិងការជ្រើសរើសត្រីត្រូវល្អិតល្អន់ណាស់។ ត្រីដែលបានជ្រើសរើសជាប្រភេទត្រី
Nien ឆ្អឹងទន់។ លោក An Ghin នៅភូមិ Lao Du ឃុំ Phuoc Xuan ស្រុក Phuoc Son
ខេត្ត Quang Nam បានឲ្យដឹងថា ត្រីក្រោយពីចាប់យកមកត្រូវធ្វើភ្លាមៗ។ លោក An
 Ghin បានឲ្យដឹងថា៖

“ដើម្បីធ្វើត្រីជូរឲ្យមានរស់ជាតិឈ្ងុយឆ្ងាញ់គឺត្រូវជ្រើសរើសត្រី Nien ធំផងនិងស្រស់
ផង។ ត្រូវសម្អាតត្រីនៅពេលដែលវានៅរស់បើវាងាប់ហើយនឹងលេងឆ្ងាញ់ហើយ។
ដូច្នេះ ត្រីជូរទើបមានរស់ជាតិឆ្ងាញ់ពិសេស”។

ត្រី Nien ក្រោយពីវះពោះយកគ្រឿងចេញ លាងទឹកឲ្យស្អាត ដាក់ឲ្យស្ងួត ទើប
ប្រឡាក់គ្រឿងទេស ។ របៀបធ្វើត្រីជូរក៏មានរូបមន្តដោយឡែកដែរ។ ពោលគឺ ដើម្បី
ធ្វើបានត្រីជូរឆ្ងាញ់មួយក្រឡ ត្រូវគោរពតាមរូបមន្តប្រឡាក់គ្រឿងទេស។ លក្ខណៈ
ពិសេសសម្រាប់មុខម្ហូបត្រីជូរនេះគឺមិនប្រើប្រាស់ប្រេងចៀននិងខ្លាញ់ទេ ថ្វីត្បិតគឺ
ផ្តោតសំខាន់ក្នុងការផ្សំគ្រឿងទេសឲ្យមានរស់ជាតិឈ្ងុយឆ្ងាញ់បំផុត។ ត្រីក្រោយពី
 បានប្រឡាក់គ្រឿងទេសហើយ ទុកចោលរយៈពេល១៥ដល់២០ថ្ងៃ នឹងធ្វើឲ្យត្រីមាន
សាច់ស្វិត គ្មានជាតិខ្លាញ់ ឈ្ងុយឆ្ងាញ់ និងមានរស់ជាត់ជូរ ផ្អែម។ លោក An Ghin
បានឲ្យដឹងថែមទៀតថា៖

        “ម្ហូបត្រីជូរពិសេសប្រភេទនេះ អ្នកភូមិយើងខ្ញុំតែងតែធ្វើទុកសម្រាប់ពិធី
បុណ្យធំៗនិងទទួលមិត្តភក្តិជិតឆ្ងាយផងដែរ។ សម្រាប់យើងខ្ញុំវិញ ម្ហូបត្រីជូរគឺមាន
អត្ថន័យថ្លៃថ្លារណាស់ ដោយសារនេះជាម្ហូបប្រពៃណីបន្សល់ទុកពីជីដូនជីតារហូតមក
ដល់បច្ចុប្បន្ន”។

        រូបមន្តសម្រាប់ធ្វើត្រីជូររបស់ជនជាតិ Gie Trieng គឺអាស្រ័យលើបទពិសោន៍
របស់ជំនាន់មុនបន្សល់ទុកនិងបានផ្ទេពីជំនាន់មួយទៅជំនាន់មួយ។ ក៏ដោយសារ
មានលក្ខណៈពិសេសដូច្នេះបានជា មុខម្ហូបត្រីជូររបស់ជនជាតិ Gie Trieng មិនអាច
ច្រឡំជាមួយជនជាតិ​ដទៃឡើយ។ ម្ហូបប្រជាប្រិយនេះបានផ្សាភ្ជាប់ជាមួយជីវភាពរស់
នៅប្រចាំថ្ងៃរបស់ជនជាតិ Gie Trieng ។ នៅពេលធ្វើស្រែចំការ ពួកគេក៏យកត្រីជូរ
តាមហូបជាមួយបាយផងដែរ។

        ដើម្បីធ្វើបានត្រីជូរមានរស់ជាតិឈ្ងុយឆ្ងាញ់ គឺត្រីត្រូវបានដាក់ក្នុងក្រឡដី
ដុត ដោយមានចំនួនត្រីពី១ទៅដល់១,៥គីឡូក្រាមក្នុងក្រឡមួយ។ តាមទស្សនៈ
ទាន របស់ជនជាតិ Gie Trieng ពេលធ្វើត្រីជូររួចរាល់ហើយ ប្រសិនបើគ្រួសារណា
មានតំនោះ នឹងមិនបានប្រើស្លឹកចេកបិទក្រឡទេ គឺត្រូវបិតដោយស្លឹក Mon ដែល
 ជាប្រភេទស្លឹកមួយមានតែនៅក្នុងតំបន់តែប៉ុណ្ណោះ។ ក្រឡត្រីជូរនឹងបានដាក់
 ជាប់ចង្ក្រានបាយ ដើម្បីមិនឲ្យសត្វល្អិតចូលបាន។ ពេលវេលាទទួលទានត្រីជូរជា
 ពេលវេលាជួបជុំពោរពេញអត្ថន័យស្មារតីរបស់ជនជាតិ Gie Trieng។ ព្រោះថា នោះ
មិនមែនជាការទទួលសមិទ្ធិផលពលកម្មប៉ុណ្ណោះទេ ថែមទាំងជាការទទួលយកប្រ
 ពៃណីវប្បធម៌ចំណីរអាហាររបស់ជីដូនជីតាបន្សល់ទុកមកទៀតផង។

        ត្រីជូររបស់ជនជាតិ Gie Trieng ត្រូវបានចាត់ទុកថា ជាមុខម្ហូបប្រពៃណីដែល
ផ្សាភ្ជាប់ជាមួយពេលបាយប្រចាំថ្ងៃ ពេលធ្វើស្រែចំការ ឬក្នុងពិធីបុណ្យធំៗរបស់ភូមិ
ផងដែរ។ អ្នកដែលទៅកាន់ដំបន់ដី Lao Du នោះ ពេលមកដល់ផ្ទះរបស់ជនជាតិ
Gie Trieng តែងតែឃើញថា គ្រួសារណាក៏បានរក្សាទុកត្រីជូរច្រើនក្រឡដែរ។ ហើយ
ភូមិ Lao Du ជាកន្លែងល្បីឈ្មោះធ្វើត្រីជូរឆ្ងាញ់បំផុត ប៉ុន្តែអ្នកភូមិនៅទីនេះមិនលក់
ផលិត ផលរបស់ខ្លួន​ឯងទេ។ ប្រសិនបើធ្វើច្រើន គេនឹងចែកឲ្យគ្នាក្នុងភូមិនិងទុក
សម្រាប់ទទួលភ្ញៀវផងនិងនៅក្នុងឱកាសមានពិធីបុណ្យសំខាន់ៗតែប៉ុណ្ណោះ៕

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

វៀតណាមយកចិត្តទុកដាក់លើបញ្ហាការពារបរិស្ថានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

(VOVworld)-នារសៀលថ្ងៃទី២៤មេសានៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានអញ្ជើញទទួលជួបជាមួយលោក Masagos Zulkifli

អានបន្ថែម