ទំនៀមទម្លាប់ជំនឿសាសនារបស់ជនជាតិ H’re

13 កុម្ភៈ 2017 - 18:51:23

(VOVworld)-ជនជាតិ H’re មានទំនៀមទម្លាប់ធ្វើចំការនិងស្រែទឹក ដូច្នេះ ជីវភាពរស់
 នៅខាងជំនឿសាសនាបានផ្សាភ្ជាប់ជាមួយនឹងដំណើការវិវឌ្ឍន៍របស់ដើមស្រូវ។ តាំង
ពីយូរ យាមក ជនជាតិ H’re បានជឿជាក់ថា វត្ថុទាំងអស់លើលោកគឺសុទ្ធតែមានទេវតា
 តាមនោះជនជាតិនេះតែងតែរៀបចំពិធីសែនព្រែនបួងសួងសូមឲ្យទេវតាប្រទានពរ
 បញ្តេញគ្រោះចង្រៃនិងជំងឺរាតត្បាត ជាពិសេសគឺសូមឲ្យរដូវអំណោយផល មនុស្ស
គ្រប់រូបបានរស់នៅក្នុងភាពសុខសាន្តត្រាន។

ទនៀមទមលាបជនឿសាសនារបសជនជាត h’re hinh 0
ទិដ្ឋភាពនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ H're


        ក្នុងជីវភាពរស់នៅខាងព្រលឹង ពីយូរណាស់មកហើយ ជនជាតិ H’re មានជំនឿ
ថាទង្វើទាំងអស់របស់មនុស្សគឺសុទ្ធតែគ្រប់គ្រងដោយកម្លាំងអាទិទេព  តាមនោះក្នុង
ជីវភាពរស់នៅប្រចាំថ្ងៃក៏ដូចជាកម្មសកម្មភាពធ្វើស្រែចំការគឺតែងមានពិធី សែនព្រេន
ជាច្រើនដែរ។ ជាពិសេស នៅក្នុងពិធីសែននីមួយៗតែងមានសត្វសម្រាប់ ថ្វាយបូជា
ហើយសត្វសម្រាប់ ថ្វាយបូជាច្រើនបំផុតនោះគឺសត្វក្របី។ ពិធីសែន ក្របីជាពិធីមានលក្ខណៈសហគមន៍ដែលទាក់ទាញការចូលរួមរបស់អ្នកភូមិច្រើន កុះករ។ លោកស្រី
Phung Thi Lan កម្មាភិបាលស្រាវជ្រាវនៅសារៈមន្ទីរជនជាតិ វិទ្យាបានឲ្យដឹងថា៖

        “ពិធីសែនក្របីជាពិធីបុណ្យធំបំផុតក្នុងជីវភាពខាងព្រលឹងរបស់ជនជាតិ H’re។
ពួកគេជ្រើសរើសក្របីដោយសារនោះជាសត្វមានតម្លៃមួយនិងសត្វនេះត្រូវបានចាត់
ទុកជាមិត្តជិតស្និទ្ធិជាមួយមនុស្សក្នុងការធ្វើពលកម្ម។ ហើយពិធីថ្វាយបូជាក្របីតែង
 បានរៀបចំក្នុងឱកាសពិសេសដូចជា ពិធីឡើងផ្ទះសហគមន៍ (ផ្ទះ Rong) ថ្មី ឬនៅ
ក្នុងឆ្នាំដែលអ្នកភូមិទទួលបានរដូវអំណោយផល។ ពិធីសែននេះគឺសម្តែងនូវការ
គោ​រពចំពោះទេវតាដែលប្រទានពរឲ្យអ្នកភូមិជួបតែសេចក្តីសុខចំរើននិងរដូវអំ
ណោយ ផល”។

        រីឯក្នុងបណ្តាពិធីបុណ្យសែនទេវតាស្រូវ គឺពិធីបុណ្យ “សែនបាយថ្មី” ត្រូវបាន
 ជនជាតិ H’re ផ្តោតការយកចិត្តទុកដាក់ពិសេស។ តាមប្រពៃណីរបស់ជនជាតិ
H’re នោះ គឺស្ត្រីជាម្ចាស់ស្រូវ តាមនោះក្នុងគ្រួសារ ប្រពន្ធរបស់ម្ចាស់ផ្ទះជាអ្នកគ្រប់
គ្រង​ខាងចំណីអាហារ។ ដល់ថ្ងៃសែនបាយថ្មី ម្ចាស់ផ្ទះនេះយកស្រូវពីស្រែមកលីង
 បុក ដាំបាយ ហើយពិសារបាយដាំក្នុង “ឆ្នាំងពិសិដ្ឋ” តែម្នាក់ឯង។

        ចំពោះជនជាតិ H’re ពិធីសែនព្រេនឡើងផ្ទះថ្មី ជាព្រឹត្តិការណ៍សំខាន់ មិន
 ត្រឹមតែសម្រាប់ម្ចាស់ផ្ទះប៉ុណ្ណោះទេ ថែមទាំងជាពិធីសប្បាយរីករាយរបស់អ្នកភូមិ
ទៀតផង។ ហើយពិធីនេះក៏បានចែកជាពី គឺផ្នែកពីធីសែនព្រេននិងផ្នែកពិធីបុណ្យ។
ក្នុងពិធីសែនព្រេនទេវតា គឺមិនអាចខ្វះបានឡើយសាច់ជ្រូក មាន់ បាយ ស្រា
ហើយ គ្រឿងសំណែនទាំងអស់នេះត្រូវបានដាក់ក្នុងបន្ទេះប្ញស្សីដែលជានិមិត្តរូប
សម្រាប់ វប្បធម៌ព្រលឹងរបស់ជនជាតិ H’re។ ផ្នែកពិធីបុណ្យគឺបានប្រព្រឹត្តទៅចុង
ក្រោយ ដើម្បីអ្នកភូមិអាចជួបជំគ្នាផឹកស្រាពាង វាយគងឃ្មោះជូនពរម្ចាស់ផ្ទះ។
 ចំពោះគ្រួ​សារមានជីវភាពគ្រាន់បើធូរធា ពិធីបុណ្យតែងបានប្រព្រឹត្តទៅពេញមួយ
សប្តាហ៍ ហើយជាធម្មតា តែងប្រព្រឹត្តទៅពេញមួយថ្ងៃមួយយប់។ ក្នុងថ្ងៃនេះ
សមាជិកក្នុងគ្រួសារ មិនបានចេញទៅក្រៅនិងមិនទៅធ្វើស្រែចំការនោះទេ។

        យ៉ាងណាមិញ សម្រាប់ជនជាតិ H’re ពិធីបោសសំអាតផ្ទះសម្បែងទទួល
បុណ្យតេត ដើមឆ្នាំជាពិធីបុណ្យមិនអាចខ្វះបានឡើយ។ ពិធីនេះទោះបីជាដំណើរ
ការយ៉ាង សាមញ្ញក៏ដោយប៉ុន្តែបានអនុវត្តតាមទំនៀមទម្លាប់ប្រពៃណី។ លោក
Pham Van Dat អ្នកស្រាវជ្រាវជនជាតិវិទ្យាបានឲ្យដឹងថា៖      

“នាដើមឆ្នាំ មុននឹងវេចនំទទួលបុណ្យចូលឆ្នាំថ្មីនោះ គឺជនជាតិ H’re តែងមានពិធី
សែន បោសសំអាតផ្ទះ។ ក្នុងពិធី នេះ​គេយកពងមានពួជមួយសម្រាប់សែន។ អត្ត
ន័យ របស់វាគឺបណ្តេញចេញគ្រោះអាក្រក់ចង្រៃរបស់ឆ្នាំចាស់និងទទួលប្រការល្អ
បំផុតសម្រាប់ ឆ្នាំថ្មី”។

        ក្នុងឱកាសបុណ្យតេតមកដល់ ជនជាតិ H’re នៅមានពិធីសែននិងពិធីបុណ្យ
 ដទៃជាច្រើនទៀត។ បុណ្យតេតប្រពៃណីរបស់ជនជាតិ H’re បានរៀបចំឡើងនា
ដើម ខែបុស្សតាំងពិគ្រឿងដង្វាយ ចំណីអាហារ រហូតដល់ការបោសសំអាតផ្ទះជា
ដើម។ ក្នុង ប៉ុន្មានថ្ងៃនេះ បរិយាកាសសប្បាយរីករាយរីកសាយភាយជំវិញភូមិ។
ពិធីសែនព្រេន​របស់ជនជាតិ H’re នាដើមនិទាឃៈរដូវគឺដើម្បីសម្តែងនូវការដឹង
គុណចំពោះជីដូនជី តាដែលបានប្រទានពរឲ្យជីវភាពសុខសាន្តត្រាននិងបួងសួង
សូមរដូវអំណោយផល និងជួបតែសេចក្តីសុខចម្រុងចម្រើន៕

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

រនាត T’rung របស់ជនរួមជាតិភាគតិចនៅវៀតណាម

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុ សម្លេងវៀតណាមទទួលបានសំបុត្រ និងទូរស័ព្ទចំនួន ២២៤ របស់មិត្តអ្នក ស្តាប់មកពីប្រទេសចំនួន​ ៤១ លើពិភព លោក។ ក្នុងនាទីប្រអបសំបុត្រមិត្តអ្នក ស្តាប់ពេលនេះ កម្មវិធីផ្សាយជាភាសា ខ្មែរសូមឧទ្ទេសនាមដល់អស់លោក អ្នកនាង រនាត​ T’rung តាមសំណើរ របស់មិត្តអ្នកស្តាប់ជប៉ុន លោក Ichikawa Momonosuke ដែលមានគោលបំណង ស្វែងយល់បន្ថែមអំពីឧបករណ៍ភ្លេងរបស់ ជនរួមជាតិភាគតិចនៅវៀតណាម​។

អានបន្ថែម