ទំនៀមទម្លាប់ “cui hua hon” ក្នុងពិធីអាពាហ៍ពិពាហ៍របស់ជនជាតិ Gie Trieng

13 មិនា 2017 - 18:44:11

(VOVworld)-ជនជាតិ Gie Trieng ជាជនជាតិភាគតិចមួយរស់នៅភាគឦសាន
 ជួរភ្នំ Truong Son ។ ជនជាតិនេះមានចំនួនប្រជាជនជាង៥ម៉ឺននាក់ដែល​ភាគ
ច្រើនតាំងទីលំនៅ នៅខេត្ត Kon Tum។ ក្រៅពីឃ្លាំងវប្បធម៌ប្រជាប្រិយដ៏សម្បូរ
 បែបមក ជនជាតិ Gie Trieng នៅរក្សាបានទំនៀមទម្លាប់អាពាហ៍ពិពាហ៍ពោរ
ពេញទៅដោយអត្តសញ្ញាវប្បធម៌ដោយឡែករបស់ខ្លួន។ ខាងក្រោមនេះ យើង
ខ្ញុំសូមធ្វើការឧទ្ទេសនាមអំពីទំនៀមទម្លាប់ “cui hua hon” ក្នុង អាពាហ៍ពិពាហ៍
របស់ជនជាតិ Gie Trieng។

        មកទស្សនានៅភូមិនីមួយៗរបស់ជនជាតិ Gie Trieng នៅ Tay Nguyen យើង
អាចប្រទះឃើញនៅមុខផ្ទះរបស់ពួកគេមានអុសជាច្រើនដុំដោយកាត់ស្មើៗគ្នា
ហើយ​រៀបតាមជួរនិងបាន​បិទបាំងយ៉ាងប្រយ័ត្នប្រយែង។នោះគឺជា “cui hua hon”
 (ឬអុស សម្រាប់រៀបមង្គលការ)របស់នារីជនជាតិ Gie Trieng។យោងតាមទស្សនៈ
ទាន ពេលដែលចូលវ័យអាយុ១៥ឆ្នាំ នារីជនជាតិ Gie Trieng ចាប់ផ្តើមចូលទៅក្នុង
ព្រៃដើម្បី កាប់ឈើធ្វើអុសសម្រាប់ការ​ “ចាប់យកប្តី” របស់ខ្លួន។ ពេលឡើងចំការ
ម្តងៗ ម្តាយ របស់ពួកនាងតែងតែណែនាំកូនស្រីឲ្យចេះចំណាំថា ឈើមួយណាជា
“អុស សម្រាប់អាពាហ៍ពិពាហ៍”។​ពោលគឺ កាប់បានអុសច្រើន ហើយអុសស្អាត មាន
ន័យថា សេចក្តីស្នេហារបស់គូរស្រករនឹងកាន់តែស្រឡាញ់គ្នាយ៉ាងខ្លាំង។ ជនជាតិ
Gie Trieng មានទស្សនទានថា គ្រាន់តែមើលទៅគំនរដុំអុសសម្រាប់អាពាហ៍ពិពាហ៍
 អាចឃើញនូវចរិយាសម្បត្តិនិងការប៉ិនប្រសបរបស់នារីរូបនោះ។ អុសស្នេហានេះ
ក៏ជាទ្រព្យសម្បត្តិមរតក ពិសេសរបស់កូនក្រមុំសម្រាប់ដុតកំដៅឪពុកម្តាយក្មេកនៅ
ពេលរដូវត្រជាក់។​នេះក៏ត្រូវ បានចាត់ទុកជាទំនៀមទម្លាប់ល្អមួយពោរពេញទៅ
ដោយលក្ខណៈមនុស្សសាស្ត្រ និងបង្ហាញនូវលក្ខណៈសម្បត្ដិស្លូតបូតនិងឧស្សាហ៍
 ព្យាយាមរបស់នារីជនជាតិ Gie Trieng ហើយនេះក៏ជាលក្ខណៈវប្បធម៌ល្អស្អាតជានិ
មិត្ត រូបឲ្យក្តីស្រឡាញ់របស់គូរស្រករផងដែរ។ អ្នកស្រី Y Hong នាយិការគណៈកម្មា
ធិការឃុំ Dac Duc ស្រុក Ngoc Hoi ខេត្ត Kon Tum បានចែករំលែកថា៖

        “យើងឃើញថា ទំនៀមទម្លាប់រៀបចំ “អុសសម្រាប់អាពាហ៍ពិពាហ៍” របស់ជន
 ជាតិ Gie Trieng ជាទំនៀមទម្លាប់ល្អប្រសើរមួយដែរ។ ហើយអនុវត្តនូវទំនៀម
ទម្លាប់នេះ មានន័យថា នារីគឺត្រូវកាប់និងពុះអុសឲ្យបានច្រើន។ ពោលគឺត្រូវកាប់
ឲ្យបានអុស១០០បាច់ទើបយកបានប្តី”។

ទនៀមទមលាប "cui hua hon" កនងពធអាពាហពពាហរបសជនជាត gie trieng hinh 0
នារីជនជាតិ Gie Trieng កាប់ឈើធ្វើអុសសម្រាប់អាពាហ៍ពិពាហ៍របស់ខ្លួន


        តាមទំនៀមទម្លាប់របស់ជនជាតិ Gie Trieng គឺនារីម្ចាស់ការក្នុងអាពាហ៍ពិពាហ៍
 របស់ខ្លួន ហើយឪពុកម្តាយតែងតែគោរពតាមជម្រើសរបស់នាង។ ចង់យកប្តី នារីជន
 ជាតិ Gie Trieng មិនត្រឹមតែត្រៀមរៀបចំអុសច្រើនបាច់ប៉ុណ្ណោះទេ ថែមទាំងត្រូវប៉ិន
ប្រសបក្នុងការត្បាញ់កន្ទេលនិងក្រណាត់ទៀតផង។ ខណៈដែលក្មេងស្រីពេញក្រមុំ
 បានជួបបុរសដែលខ្លួនពេញចិត្ត នាងនឹងជ្រើសរើសអំពៅ ត្រសក់ឬពោតដែលដាំ
លើចំការទុកជូនបុរសនោះ។ កូនក្រមុំនឹងយកវត្ថុទាំងអស់នេះមកផ្ទះ Rong ខណៈ
ដែល មានវត្តមានបរុស ៗក្នុងភូមិទាំងអស់ ហើយយកអញ្ជើញកូនកំលោះភ្លក់។ ប្រ
សិនជា កំលោះរូបនោះ ឯកភាពហូបរបស់នាងមានន័យថា ពួកគាត់ក្លាយទៅជាគូរ
ស្រករ នឹងគ្នាហើយ។ ក្នុងពេលដែលគូរស្រករនេះស្វែងយល់ចិត្តគ្នានោះ ព្រឹទ្ធាចារ្យ
មួយរូប ក្នុងភូមិដែលពុំជាប់សាច់ញត្តិជាមួយអ្នកទាំងពីរនឹងត្រៀមបណ្ណាការសម្រាប់
ធ្វើជា មេអណ្តើត។ ពិធីមង្គលការរបស់ជនជាតិ Gie Trieng បានចែកជាពីរផ្នែក ពោល
គឺ ពិធីភ្ជាប់ពាក្យនិងពិធីរៀបមង្គលការ។ ពិធីភ្ជាប់ពាក្យត្រូវបានរៀបចំឡើងនាពេល
យប់ ហើយពិធីមង្គលការបានរៀបចំពេលថ្ងៃ។ ដល់ពេលនោះ ការងារសំខាន់មួយ
 គឺដឹកអុសពីផ្ទះកូនក្រមុំទៅ ផ្ទះរបស់កូនកំលោះ។ ធ្វើការឆ្លើយតបវិញ ខាងកូនកំ
លោះ នឹងផ្ញើជូនខាងកូនក្រមុំ ភ្លៅជ្រូក អង្ករ អំបិល ម្ទេសនិងស្រាមួយពាងតូច។
 លោក Doan Hoai Thuat ភ្ញៀវទេសចរមួយរូបដែលបានទស្សនាក្នុងពិធីមង្គលការ
មួយរបស់ជនជាតិ Gie Trieng បានរៀបរាប់ថា៖

        “ខ្ញុំបានចូលរួមរាំសប្បាយក្នុងពិធីមង្គលការរបស់ជនជាតិ Gie Trieng ។ ខ្ញុំមាន
 ការភ្ញាក់ផ្អើលណាស់នៅពេលឃើញចង្វាក់ចម្រៀងនិងក្បាច់រាំរបស់ពួកគេ។ ពិតជា
 គួរឲ្យចាប់អារម្មណ៍ណាស់”។

        បច្ចុប្បន្ន ទំនៀមទម្លាប់កាប់អុសសម្រាប់អាហាហ៍ពិពាហ៍ក្នុងសហគមន៍ជន
ជាតិ Gie Trieng ហាក់ដូចជាមានចរិតលក្ខណៈនិមិត្តរូបតែប៉ុណ្ណោះ ។ អ្នកស្រី Y Hong
នាយិការគណៈកម្មាធិការប្រជា ជនឃំDac Duc ស្រុក Ngoc Hoi ខេត្ត Kon Tum
បានឲ្យដឹងថា៖

        “បច្ចុប្បន្ន ទំនៀមទម្លាប់កាប់អុសសម្រាប់អាពាហ៍ពិពាហ៍ត្រូវបានកំណត់ក្នុង
 សេចក្តីសម្រេចចិត្តរបស់គណៈកម្មាធិការហើយ។ នៅក្នុងអាពា ហ៍ពិពាហ៍របស់ខ្លួន
 នោះ នារីជនជាតិ Gie Trieng គ្រាន់តែត្រូវរៀបចំដុំអុសពី១០ ទៅ ដល់១៥បាច់
សម្រាប់យកទៅផ្ទះប្តីតែប៉ុណ្ណោះ សំដៅការពារបរិស្ថានផងនិងអភិវឌ្ឍន៍ដើមឈើ
ទៀតផង”

        ទំនៀមទម្លាប់កាប់អុសសម្រាប់អាពាហ៍ពិពាហ៍ជាលក្ខណៈវប្បធម៌ អប់រំដ៏
 វិសេសវិសាលរបស់ជនជាតិ Gie Trieng។ ទោះបីជាជីវភាពរស់នៅប្រចាំថ្ងៃមានការ
ផ្លាស់ប្តូរយ៉ាងណាក៏ដោយ ប៉ុន្តែជនជាតិ Gie Trieng នៅរក្សាដដែលនូវទំនៀម
ទម្លាប់នេះដូចជាសារសេ្នហារក្នុងពិធីមង្គលការដោយគ្មានបណ្ណាការណាអាចជំនួស
បានឡើយ៕

ខេត្ត Quang Binh - ទីកន្លែងថតខ្សែភាពយន្ត Kong: Skull Island

ខេត្ត Quang Binh - ទីកន្លែងថតខ្សែភាពយន្ត Kong: Skull Island

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាតិជាភាសាបរទេសនៃវិទ្យុសម្លេងវៀត ណាមទទួលបានសំបុត្រនិង email ចំនួន ២១៣ របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន ៤០ លើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រ មិត្តអ្នកស្តាប់ពេលនេះ កាណាល់ផ្សាយ ជាភាសាខ្មែរនឹងឆ្លើយសំណួររបស់លោក Khambeng Inthavong មិត្តអ្នកស្តាប់ មកពីឡាវដែលមានគោលបំណងស្វែងយល់បន្ថែមអំពីបណ្ដាទីកន្លែងថូតខ្សែភាពយន្ត Kong: Skull Island នៅវៀតណាម។

អានបន្ថែម