បណ្ដាក្រុមជនរួមជាតិជាជនជាតិចាមនៅវៀតណាម។

បណ្ដាក្រុមជនរួមជាតិជាជនជាតិចាមនៅវៀតណាម។ - ảnh 1
បណ្ដាក្រុមជនរួមជាតិជាជនជាតិចាមនៅវៀតណាម។ (vovworld.vn)        VOV-ជនរួមជាតិជាជនជាតិចាមនៅវៀតណាមមានមនុស្សចំនួនជាង១៦០​ពាន់នាក់រស់នៅប្រមូលផ្ដុំនៅបណ្ដាខេត្ត Ninh Thuan, Binh Thuan និងផ្នែកមួយ​នៅ
ខេត្ត Phu Yen, Binh Dinh, An Giang, Tay Ninh និងទីក្រុងហូជីមិញ។ ជនជាតិចាម​រួមមានក្រុមដំបន់ជាច្រើន។ ក្រុមដំបន់នីមួយៗមានភាពវិសេសវិសាលខាង
សាសនា​ជំនឿ​វប្បធម៍ដោយឡែក។ តាមលោក Le Duy Dai ប្រធានការិយាល័យ
ស្រាវជ្រាវនិងប្រមូលវប្បធម៍វៀតណាម សារមន្ទីរ​ជនជាតិវិទ្យាវៀតណាមថា​ជនជាតិចាមនៅវៀតណាមមានក្រុមចំនួន៤គឺ៖

        “ទី១គឺ​ចាម Ba la mon ឥឡូវនេះអ្នកវិទ្យាសាស្ត្រមួយចំនួនស្នើរហៅថា​ ចាម​រងឥទ្ធិពលរបស់សាសនា Ba La Mon (សាសនាឥណ្ឌា)។​ក្រុមចាមនេះបាន​ស្រូប​យកភាគច្រើនបំផុត។ ក្រុមចាមទី២គឺក្រុមចាម Ba Ni ពោលគឺចាមឥស្លាមចាស់។ និងក្រុមទី៣គឺចាមឥស្លាមថ្មី (ចាមឥស្លាម)។ និងក្រុម​ចាមមិនកាន់សាសនា
ពិភពលោកណាគឺក្រុមចាម H’roi។”

        ក្រុមចាម Ba La Mon និង Ba Ni បានប្រមូលផ្ដុំភាគច្រើននៅខេត្តចំនួន២ Ninh
Thuan និង Binh Thuan។ មនុស្សចាម Ba La Mon បានហៅខ្លួនឯងជាចាម​ប្រភពដើមរឺ
Ba ចាមដើម្បីបែកចែកជាមួយមនុស្សចាម Ba Ni។

        ក្រុមចាមឥស្លាមភាគច្រើនរស់នៅ An Giang, Tay Ninh និងទីក្រុងហូជីមិញ។ គេ
ជាជនវៀតណាមដែលទៅរស់នៅកម្ពុជានិងដោយសារមូលហេតុបរានុម័តគេបាន
ត្រឡប់មកវៀតណាមវិញនិងរស់នៅដំបន់ភាគខាងត្បូង។ លោក Nao Du មនុស្សចាម
ឥស្លាមមួយនាក់នៅភូមិ Van Lam ៤ ឃុំ Phuoc Nam ស្រុក Ninh Phuoc ខេត្ត Ninh Thuan បានប្រៀបធៀប​ទំនៀមទំលាប់របស់ជនជាតិចាម Ba Ni និងចាមឥស្លាមថា៖

        “ចំពោះមនុស្សចាមឥស្លាម ក្នុងមួយឆ្នាំមានទិវាបុណ្យចំនួន៧។​ មុននឹងខែ
Ramadan-ជាខែចូលវិហារទទួលទានបួសនិងក្នុងរយៈពេល១ខែនោះមានពាក់
កណ្ដាល​ខែ​នៅវិហារបួងសួងជាមួយគ្នាទៅគោរពវិញ្ញាណក្ខ័ន្ធនៅផ្នូរ។​ រីឯមនុស្ស
ចាម Ba Ni គេបានត្រៀមឲ្យបុណ្យតេតក្នុងរយៈពេល៣ថ្ងៃ មុនពេលចូលបុណ្យ
តេតគេ​ទៅ​គោរពវិញ្ញាណក្ខន្ធនៅផ្នូរ។ ចំពោះការទទួលទានបួសមនុស្សចាម Ba
Ni កេបានស៊ីបួស​ក្នុង​រយៈពេល៣ថ្ងៃ។​ រីឯមនុស្សចាមឥស្លាមគេបានទទួលទាន
បួសក្នុងរយៈពេល៣០ថ្ងៃ។”

        រីឯ ក្រុមចាម ​H’roi បានរស់នៅភាគច្រើននៅខេត្ត Binh Dinh, Phu Yen ដោយ
មិន​ទទួលរងឥទ្ធិពលពីសាសនាណាមួយឡើយ។ គេបានកាន់ជំនឿតាមប្រភព
ដើមនិងមាន​ចំណុចប្រហាក់ប្រហែលជាច្រើនជាមួយជនជាតិ Ba Na, E De ដែល
រស់​នៅ​ជុំវិញ។

         ការខុសប្លែកអំពីសាសនាបាននាំមកដល់ការខុសប្លែកអំពីវប្បធម៍ទំនៀម
ទំលាប់ជីវភាពរស់នៅសង្គមរបស់បណ្ដាក្រុមជនជាតិចាម។ លោក Le Duy Dai
បាន​យកឧទាហរណ៍គំរូអំពីការខុសប្លែកនេះថា៖

        “ជាសារវន្ត វប្បធម៍ប្រពៃណីគឺដូចគ្នា រីឯវប្បធម៍នាបច្ចុប្បន្នមាន​ការ​ខុសប្លែក
ដ៏ច្បាស់លាស់។ ឧទាហរណ៍ ក្រុមចាម Ba La Mon និងក្រុមចាម Ba Ni តាមត្រកូល
ខាងម្ដាយ រីឯក្រុមចាមឥស្លាមតាមត្រកូលខាងឪពុក។ ទី២គឺអំពី​វប្បធម៍ សម្លាក
បំពាក់ដូចគ្នា ប៉ុន្តែអំពីផ្ទះគឺក្រុមចាម Ba La Mon និងចាម​ Ba Ni នៅផ្ទះផុតពីដីទាប
ផ្ទះប្រពៃណីនោះ នាបច្ចុប្បន្នផ្ទះផុតពីដីទាបនៅ Ninh Thuan និង Binh Thuan គ្មាន
ទៀតឡើយ។ ចាមឥស្លាមនៅ Chau Doc រស់នៅក្នុងផ្ទះ​ផុត​ពីដីខ្ពស់។ ចាម H’roi ក៏ស្នាក់នៅផ្ទះផុតពីដីខ្ពស់ដែរ។”

        បណ្ដាការខុសប្លែកនេះបានធ្វើឡើងភាពសម្បូរបែប ពហុបែបក្នុងវប្បធម៍ ទំនៀមទំលាប់របស់ជនជាតិចាមនៅវៀតណាម។ ​ក្នុងនាទីនេះក្នុងសប្ដាហ៍ខាង​មុខ​សូមអញ្ចើញលោកអ្នកនាងស្វែងយល់អំពីក្រិតក្រមយកត្រកូលតាមខាងម្ដាយរបស់
ជនជាតិចាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ