របរសិប្បកម្មរបស់ជនជាតិ Kho Mu

19 ធ្នូ 2016 - 17:49:16

(VOVworld)-ជនជាតិ Kho Mu មានទំនៀមទម្លាប់ធ្វើចំការស្រែនិងមានជីវភាពរស់
នៅជិតស្និទ្ធជាមួយធម្មជាតិ។ ក្នុងដំណើរការធ្វើពលកម្ម ជនជាតិ Kho Mu មានការ
 ច្នៃប្រឌិត​បង្កើតឡើងឧបករណ៍ប្រើប្រាស់ដោយឫស្សីនិងពកដែលពោរពេញទៅ
​ដោយអត្តសញ្ញាវប្បធម៌វិសេសវិសាលរបស់ជនជាតិខ្លួន។

របរសបបកមមរបសជនជាត kho mu hinh 0
ជនជាតិ Kho Mu ជាមួយរបរត្បាញរបស់ខ្លួន


        តាមទំនៀមទម្លាប់ប្រពៃណីតាំងពីរាប់រយឆ្នាំមកហើយនេះ ជនជាតិ Kho Mu
មានជីវរភាពរស់នៅតាមរបៀបអស្ថេរវប្បកម្មអស្ថេរនិវេសន៍ ធ្វើចំការស្រែដោយបាន
 ប្រើឧបករណ៍ផលិតកម្មសាមាញ្ញដូចជា កំបិត ឈើចោះហើយការប្រមាញ់សត្វដើរ
 តួនាទីសំខាន់ក្នុងជីវភាពរស់នៅរបស់ពូកគេ។ ក្រៅពីវិស័យកសិកម្ម ប្រមាញ់សត្វ
នោះ ជនជាតិ Ko Mu បានប្រកបមុខរបរសិប្បកម្មត្បាញទៀតផង។ របរនេះរបស់ពួក
គេមានការវិវឌ្ឍន៍ខ្ពស់។ ប្រដាប់ប្រដាធ្វើពីឫស្សី ពក ឬ ផ្តៅ តាមរយៈបាតដៃប៉ិនប្រ
សពរបស់សិប្បករបានក្លាយទៅជាប្រដាប់ប្រើប្រាស់ស្អាត ដែលប្រកបទៅដោយ
 លក្ខណៈព្រៃភ្នំ។ នាបច្ចុប្បន្ន របរត្បាញបាននិងកំពុងក្លាយទៅជាមុខរបរចិញ្ចឹម
 ជីវភាពប្រចាំថ្ងៃរបស់ជនរួមជាតិ​Kho Mu។ លោក Xeo Van Hoe ជនជាតិ Kho Mu
បានឲ្យដឹងថា ៖

        “ជនជាតិ Kho Mu ពេញនិយមប្រកបរបរត្បាញ អ្នកណាក៏ចេះត្បាញហើយ
បង្រៀនឲ្យកូនចៅឲ្យចេះរបរនេះ។ បច្ចុប្បន្ន គេធ្វើរបស់របរយកទៅលក់ លក់មិន
អស់យកមកផ្ទះទុកប្រើ”។

របរសបបកមមរបសជនជាត kho mu hinh 1
លក់ដួតាមផ្សារ


        ជនជាតិ Kho Mu ផលិតចេញផលិតផលជាច្រើន ពីប្រដាប់ប្រដាប្រើប្រាស់
ទៅ ដល់ប្រដាប់សម្រាប់សែនព្រេន។​ប្រដាប់ទាំងអស់គឺសុទ្ធតែបានធ្វើយ៉ាងល្អិត
ល្អន់ ណាស់។ ប្រដាប់ប្រដាសិប្បកម្មរបស់ជនជាតិ Kho Mu មិនត្រឹមតែស្អាតរូបរាង
 ប៉ុណ្ណោះទេ ថែមទាំងអាចប្រើបានរយៈពេលវែងទៀតផង។ តាមលក្ខណៈដោយ
ឡែករបស់ប្រដាប់នីមួយៗនោះបានជាគេប្រើប្រាស់វិធីត្បាញខុសគ្នា ប៉ុន្តែត្បាញ
ជាល ត្បាញកៅអ៊ីគឺទាមទារឲ្យចេះបច្ចេកទេសខ្ពស់ជាង។ លោក Nguyen Trung
 Thanh អ្នកស្រាវជ្រាវអំពីប្រដាប់ប្រើប្រាស់របស់ជនរួមជាតិភាគតិចបានឲ្យដឹងថា៖

        “ក្នុងចំណោមប្រដាប់ប្រដាត្បាញរបស់ជនជាតិ Kho Mu គឺជាល Eng ជា
ប្រដាប់ប្រដាងាយស្រួលប្រើប្រាស់ប៉ុន្តែត្បាញពិបាកណាស់។ Eng មានរូបរាងដូច
ជាជាលរបស់ជនជាតិ Mong ប៉ុន្តែមាត់ជាលមានដៃធំ នៅដៃមានក្រណាត់ដែល
បង្កើតឡើងបង្អែក​ ធ្វើឱ្យមានតុល្យភាពវាងរាងកាយនិងទំងន់ទំនិញលើជាង Eng”។

        ឬស្ស៊ី ពក មិនត្រឹមតែសម្រាប់ត្បាញប្រដាប់ប្រដាបម្រើជីវភាពរស់នៅប៉ុណ្ណោះ
 ទេ​ ថែមទាំងបង្កើតឡើងឧបករណ៍តន្ត្រីសម្រាប់ពិធីបុណ្យសប្បាយៗរបស់ជនជាតិ
Kho Mu ទៀតផង។ ដើម្បីផលិតបានឧបករណ៍ដោយឬស្ស៊ីឬពកគឺទាមទាសិប្បករ
ត្រូវមានបាតដៃប៉ិនប្រសបក៏ដូចជាបទពិសោធន៍ជាពិសេសគឺត្រូវមានចំណង​
ចំណូលចិត្តចំពោះរបរសិប្បកម្មនេះផងដែរ។ លោក​Cong Dan ជនជាតិ Kho Mu បាន
ឲ្យដឹងថា៖

        “ធ្វើឧបករណ៍តន្ត្រីពីឬស្ស៊ី ពកដូចជា ធ្វើបានខ្លុយមួយត្រូវជ្រើសរើសប្រភេទ
 ពកខ្ចីហើយមានថ្វីដៃប៉ិនប្រសបទើបធ្វើបាន។ ខ្ញុំខ្លាចថា ក្រែងលោកូនចៅជំនាន់
ក្រោយមិនចេះធ្វើប្រដាប់ប្រដាប្រពៃណីរបស់ជនជាតិខ្លួននោះ ដូច្នេះ គប្បីបង្រៀន
ឲ្យកូនចៅរក្សារបររបស់ជនជាតិខ្លួន”។

        ទោះបីជាគ្រាន់តែជាមុខរបរបន្ទាប់បន្សំក៏ដោយ ​ប៉ុន្តែរបរត្បាញប្រដាប់ប្រដា
ប្រើប្រាស់ធ្វើពីឬស្ស៊ី ពកតែងតែនាំមកចំណូលខ្ពស់សម្រាប់ជនជាតិ​Kho Mu ។ ជា
 ពិសេស ខណៈដែលសករណ៍ត្បាញផ្តៅ ឬស្ស៊ីរបស់ជនជាតិ Kho Mu ត្រូវបាន
បង្កើតនោះ នឹងរួមចំណែកលើកទឹកចិត្តរបរសិប្បកម្មប្រពៃណីអភិវឌ្ឍន៍ នាំមកទំនិញ
 មានតម្លៃច្រើនសម្រាប់ជនជាតិ Kho Mu គ្រប់រូប៕

ខេត្ត Quang Binh - ទីកន្លែងថតខ្សែភាពយន្ត Kong: Skull Island

ខេត្ត Quang Binh - ទីកន្លែងថតខ្សែភាពយន្ត Kong: Skull Island

(VOVworld) – ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាតិជាភាសាបរទេសនៃវិទ្យុសម្លេងវៀត ណាមទទួលបានសំបុត្រនិង email ចំនួន ២១៣ របស់មិត្តអ្នកស្តាប់មកពីប្រទេសចំនួន ៤០ លើពិភពលោក។ ក្នុងនាទីប្រអប់សំបុត្រ មិត្តអ្នកស្តាប់ពេលនេះ កាណាល់ផ្សាយ ជាភាសាខ្មែរនឹងឆ្លើយសំណួររបស់លោក Khambeng Inthavong មិត្តអ្នកស្តាប់ មកពីឡាវដែលមានគោលបំណងស្វែងយល់បន្ថែមអំពីបណ្ដាទីកន្លែងថូតខ្សែភាពយន្ត Kong: Skull Island នៅវៀតណាម។

អានបន្ថែម