លក្ខណៈធម្មជាតិក្នុងជីវភាពរស់នៅនិងតន្ត្រីរបស់ជនជាតិ Kho Mu

26 ធ្នូ 2016 - 13:46:29

(VOVworld)-ដោយមានទំនៀមទម្លាប់ធ្វើស្រែចំការនិងមានជីវភាពរស់នៅជិតស្នីទ្ធ
ជាមួយធម្មជាតិ ដូច្នេះ ជីវភាពរស់នៅរបស់ជនជាតិ Kho Mu មានលក្ខណៈផ្សាភ្ជាប់
 ជាមួយព្រៃភ្នំ។ ទោះបីជាជីវភាពបច្ចុប្បន្នមានការផ្លាស់ប្តូរជាច្រើនក៏ដោយ ប៉ុន្តែស្លាក់
 ស្នាមនៃទំនៀមទំលាប់យ៉ាងល្អប្រសើរពីសម័យមុននេះនៅដិតដាមជានិច្ចក្នុងជីវ
ភាព​រស់នៅប្រចាំថ្ងៃរបស់ជនជាតិ Kho Mu តាមរយៈសកម្មភាពពិធីបុណ្យនានានិង
ក្នុងតន្ត្រីប្រពៃណីផងដែរ។

លកខណៈធមមជាតកនងជវភាពរសនៅនងតនតររបសជនជាត kho mu hinh 0
ឧបករណ៍ភ្លេង “Dao” ត្រូវបានធ្វើពីបំពង់ពក


        ប្រសិនបើនរណាម្នាក់មានឱកាសទស្សនាភូមិរបស់ជនជាតិ Kho Mu ម្តងៗ
ពិតណាស់ថានឹងបានសម្របខ្លួនទៅក្នុងជីវភាពសុខសាន្តត្រាននៅកណ្តាលធម្មជាតិ
 ដ៏ស្រស់ស្អាតអស្ចារ្យរបស់ព្រៃភ្នំ។ ផ្ទះឈើនីមួយៗបានសាងឡើងដោយឬស្ស៊ី ពក
ឬឈុតសម្លៀកបំពាក់ត្រូវបានជ្រលក់ព័ណ៍ខៀវស្រងាត់របស់ស្លឹកឈើ ជា ពិសេស
គឺចង្វាក់ចម្រៀងប្រជាប្រិយហាក់ដូចជាសម្លេងទឹកហូរពោរពេញទៅដោយលក្ខណៈ
ធម្មជាតិ។ រូបភាពដែលគូរឲ្យចាប់អារម្មណ៍បំផុតគឺស្ថាបត្យកម្មផ្ទះស្នាក់នៅ ។ នោះ
ជាផ្ទះឈើមានរូបរាងដែលបានសាងឡើងពីឬស្ស៊ី ពកទាំងស្រុង ដំ បូលផ្ទះប្រក់ស្បូវ
 មានរូបរាងកោងៗដូចសំបកអណ្តើក ហើយប្រែមុខទៅរកជ្រលងភ្នំ។ លក្ខណៈព្រៃភ្នំ
ក៏បានសម្តែងតាមរយៈប្រដាប់ប្រដាក្នុងគ្រួសា នោះគឺការត្បាញ សិប្បកម្មពីឬស្ស៊ី ពក
 បានរួមចំណែកបង្កើតឡើងភាពស្អាតអសច្ចារ្យផងដែរ។ លោក Dinh Sau អ្នកស្រាវ
ជ្រាវតូរតន្ត្រីនិងឧបករណ៍ភ្លេងជនជាតិភាគតិចបានឲ្យ ដឹងថា៖

        “ឧបករណ៍តន្ត្រីមានលក្ខណៈធម្មជាតិនោះ រហូតមកដល់ពេលនេះនៅមាន
 វត្តមានក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ Kho Mu នៅភាគខាងលិចរបស់
ខេត្ត Nghe An។ ឧបករណ៍តន្ត្រីដូចជា “Om ding” “Đao” “Tot” “Pi tom” ជាដើម
បានប្រើសម្រាប់កំដរចង្វាក់ “Tom” ឬច្រៀង “Kun cho” ជាប្រភេទចម្រៀងប្រជា
ប្រិយពិសេសរបស់ជនជាតិ Kho Mu។”

        រនាត “Dao” គឺជាឧបករណ៍តន្ត្រីដែលមានប្រជាប្រិយភាពក្នុងសហគមន៍ជន
 ជាតិ Kho Mu ។ “Dao” ត្រូវបានធ្វើពីបំពង់ពកហើយ “Tot” ជាប្រភេទខ្លុយក៏ត្រូវបាន ធ្វើពីឬស្ស៊ីឬពកផងដែរ។ “Pi Tom” ក៏ជាស្រឡៃមួយប្រភេទត្រូវបានធ្វើពីឬស្ស៊ីខ្លី
មានរន្ធចំនួនពី៤ដល់៦ តែងតែកំដរឲ្យចង្វាក់ប្រជាប្រិយ Tom។ ប៉ុន្តែ ឧបករណ៍តន្ត្រី
ពិសេសរបស់ជនជាតិ Kho Mu គឺ “Om ding” ជាប្រភេទឧបករណ៍ដែលបានច្នៃប្រ
ឌិតពីបំពង់ឬស្ស៊ី។ លោក Cong Dan ជនជាតិ Kho Mu បានឲ្យដឹងថា៖

        “ពីមុននេះ ជនជាតិ Kho Mu ចង់រាំសប្បាយប៉ុន្តែគ្មានគងឃ្មោះ ដូច្នេះ ទើបគេ
 មានគំនិតយកបំពង់ពកធ្វើជាឧបករណ៍ជំនួសឲ្យគងឃ្មោះ។ ពេលដែលគេដេញ
ឧបករណ៍នេះនឹងចេញសម្លេង ហើយខ្សែកណ្តាលមានសម្លេងតូច ហើយខ្សែនៅ
សងខាងគឺចេញសម្លេងធំជាង។ ហើយធ្វើបានអញ្ចឹងក៏ពិបាកដែរ ”។

        ចង្វាក់ចម្រៀងប្រជាប្រិយនិងឧបករណ៍តន្ត្រីពោរពេញទៅដោយលក្ខណៈ
 ធម្មជាតិគឺជាតម្លៃវប្បធម៌អរូបីមិនអាចកាត់ថ្លៃបានមិនត្រឹមតែសម្រាប់ជនជាតិ
Kho Mu ប៉ុណ្ណោះទេ ថែមទាំងជាទ្រព្យសម្បត្តិរួមរបស់សហគមន៍ជនជាតិវៀត
ណាមទាំងមូលទៀតផង។​ដូច្នេះ ការរក្សានិងពង្រីកនូវតម្លៃរបស់ពិធីបុណ្យនានា
នៅទីនេះកំពុងបានសហ គមន៍ផ្តោតការយកចិត្តទុកដាក់ពិសេស។ បណ្ឌិត Vi
Van An អ្នកស្រាវជ្រាវជនជាតិ ភាគតិចនៅសារៈមន្ទីរជនជាតិវិទ្យាវៀតណាម
បានឲ្យដឹងថា៖

        “មុនបង្អស់គប្បីពិនិត្យមើលឡើងវិញនូវចង្វាក់ចម្រៀងប្រជាប្រិយគ្រប់ប្រភេទ
 ជាពិសេសគឺឧបករណ៍តន្ត្រីរបស់ជនជាតិ Kho Mu ដើម្បីធ្វើការអភិរក្សសម្រាប់កូន
 ចៅជំនាន់ក្រោយៗ ក៏ដូចជាអភិរក្សនូវតម្លៃរបស់តន្ត្រីវៀតណាម។​ក្រៅពីនោះ គប្បី
 ផ្សព្វផ្សាយនិងលើកស្ទុយឲ្យជនរួមជាតិក្នុងសហគមន៍មានមនសិការផ្ទេរប្រគល់
 របរធ្វើឧបករណ៍ភ្លេងសម្រាប់ជំនាន់កូនចៅក្រោយៗផងដែរ”។

        នាបច្ចុប្បន្ន ទោះបីជាជីវភាពមានការផ្លាស់ប្តូរយ៉ាងច្រើនក៏ដោយ ប៉ុន្តែជន
ជាតិ Kho Mu នៅតែលងខ្លួនជាមួយធម្មជាតិ និងជានិច្ចកាលធ្វើឲ្យជីវភាពរស់នៅ
មាន ភាពស្អាតត្រកាលដែលធម្មជាតិព្រៃភ្នំប្រទានអំណោយផលជនមនុស្សគ្រប់
រូប៕

សកម្មភាពរបស់មជ្ឈដ្ឋានវ័យក្មេងវៀតណាមក្នុងទិវាបុណ្យនៃក្តីស្រឡាញ់

សកម្មភាពរបស់មជ្ឈដ្ឋានវ័យក្មេងវៀតណាមក្នុងទិវាបុណ្យនៃក្តីស្រឡាញ់

(VOVworld)-លោកអ្នកនាងជាទីមេត្រី! យើងខ្ញុំមានក្តីសោមនស្សរីករាយដែលបាន ជួបមិត្តអ្នកស្តាប់ក្នុងនាទីប្រអប់សំបុត្រពេលនេះ។ ប្រការពិសេសគឺថ្ងៃនេះជាថ្ងៃ១៤ កុម្ភៈ ជាទិវានៃក្តីស្រឡាញ់និងត្រូវបានគេចាត់ទុកថាជាទិវាសម្រាប់មនុស្សដែល កំពុងស្រឡាញ់គ្នា។នៅវៀតណាម ក្នុងទិវានេះ គូរស្រករនានាក៏បានរៀបចំពិធីបុណ្យ នៃក្តីស្រឡាញ់ថ្ងៃទី១៤កុម្ភៈនេះតាមរបៀបខុសដោយឡែកពីគ្នាដែរ។ សូមអញ្ជើញ​លោកអ្នកបនាងស្វែងយល់លក្ខណៈដោយឡែកនេះតាមរយៈបទយកការណ៍របស់ អ្នកស្រី Bich Ngoc។

អានបន្ថែម