ទណ្ឌិតជាង១៥ពាន់នាក់ត្រូវបានលើកលែងទោស។

ទណ្ឌិតជាង១៥ពាន់នាក់ត្រូវបានលើកលែងទោស។ - ảnh 1
ការលើកលែងទោសជាបញ្ហាសំខាន់មួយត្រូវបានបក្សនិងរដ្ឋយកចិត្តទុកដាក់។ (vov.vn)        VOV-នាព្រឹកថ្ងៃទី២៩សីហានៅទីក្រុងហាណូយ ខុទ្ទកាល័យប្រធានរដ្ឋ​
វៀតណាម​បានរៀបចំសន្និសីទកាសែតក្នុងប្រទេសនិងអន្តរជាតិប្រកាសសេចក្តី​សំរេចចិត្តលើកលែងទោសឆ្នាំ២០១៣របស់ប្រធានរដ្ឋសំរាប់ទណ្ឌិតជាង១៥ពាន់
នាក់នៅបណ្ដាពន្ធនាគារលើទូទាំងប្រទេស ក្នុងនោះមានទណ្ឌិតបរទេសចំនួន​
១៦​នាក់។ ដំណាងខុទ្ទកាល័យប្រធានរដ្ឋបានឲ្យដឹងថា  ដំណើរការពិនិត្យលើក
លែង​ទោសត្រូវបានរៀបចំយ៉ាងម៉ត់ចត់មិនរើងអើងរឺដាក់កំហិតចំពោះទណ្ឌិត
ណាមួយ ទោះបីជាគេជាជនវៀតណាមរឺបរទេសឡើយ។ ស្ដីពីវិធានការសំដៅ​ធានា​សម្របសម្រួលសហគមន៍សំរាប់អ្នកដែលបានលើកលែងទោស ឧត្តមសេនីយ៍ឯក
Le Quy Vuong អនុរដ្ឋមន្ត្រីក្រសួងនគរបាលបានឲ្យដឹងថា៖

        “ការលើកលែងទោសជាបញ្ហាសំខាន់មួយត្រូវបានបក្សនិងរដ្ឋយកចិត្តទុក
​ដាក់។ តាមច្បាប់ព្រហ្មទណ្ឌ ដើម្បីអនុវត្តល្អការងារលើកលែងទោស​រដ្ឋាភិបាល​បានមានសេចក្តីសំរេចលេខ៨០កំណត់វិធានការធានាសម្របសម្រួលសហគមន៍
ឡើងវិញសំរាប់អ្នកដែលបានលើកលែងទោស។ ដើម្បីត្រៀមសំរាប់វគ្គលើកលែង​
ទោសឆ្នាំនេះ ក្រៅពីការជួយគេឲ្យមានវិជ្ជាជីវៈ យើងខ្ញុំបានជួយគេចំណេះដឹង
ដើម្បីសម្រប​សម្រួលសហគមន៍ឡើងវិញ បញ្ជាណែនាំដំបន់យកចិត្តទុកដាក់ដល់
បណ្ដាមុខ​សញ្ញា​នេះ រៀបចំការងារធ្វើបង្កលក្ខណៈឲ្យគេស្ថិរភាពជីវភាពរស់នៅ។
ក្នុងប៉ុន្មាន​ឆ្នាំកន្លងមកបញ្ហានេះត្រូវបានអនុវត្តយ៉ាងល្អ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ