ទំនរវិនិយោគព្យាករណ៍អនាគតដ៏ល្អប្រសើរសំរាប់សេដ្ឋកិច្ចវៀតណាម។

ទំនរវិនិយោគព្យាករណ៍អនាគតដ៏ល្អប្រសើរសំរាប់សេដ្ឋកិច្ចវៀតណាម។ - ảnh 1
ទំនរវិនិយោគព្យាករណ៍អនាគតដ៏ល្អប្រសើរសំរាប់សេដ្ឋកិច្ចវៀតណាម។ (dantri.com.vn)        VOV-បណ្ដាញព័ត៌មានចារកម្មសេដ្ឋកិច្ច “Stratfor” របស់អាមេរិកនាពេលថ្មីៗ​នេះបានមានអត្ថបទសរសេរអំពីស្ថានភាពវិនិយោគនៅវៀតណាម ក្នុងនោះចាត់​ទុកបណ្ដាទំនរវិនិយោគផ្ទាល់ពីបរទេស (FDI) នាពេលថ្មីៗនេះជាសញ្ញាល្អសំរាប់
​វៀតណាម ក្នុងពេលដែលរដ្ឋាភិបាលកំពុងខំប្រឹងប្រែងទាក់ទាញវិនិយោគិនក្នុង​កាលៈទេសៈសេដ្ឋកិច្ចសកលយឺតយ៉ាវតាំងពីឆ្នាំ២០០៩។ តាមអត្ថបទសរសេរថា
FDI ចូលមកវៀតណាមបានស្ដារគួរឲ្យកត់សម្គាល់និងបានហូរចូលតាមបណ្ដា
មណ្ឌល​ដែលមុននេះមិនទទួលបានការយកចិត្តទុកដាក់ជាច្រើនរបស់មជ្ឈដ្ឋាន
វិនិយោគិនឡើយ។ ភាពពហុបែបអំពី FDI អាចជួយឲ្យវៀតណាមរក្សាបានតួនាទី
ខឿនសេដ្ឋកិច្ច​ទើបនឹងលេចចេញគួរឲ្យទាក់ទាញក្នុងដំបន់មានចរិតលក្ខណៈ
ប្រគួតប្រជែងខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃនាបច្ចុប្បន្ននេះ។ បច្ចុប្បន្នវិនិយោគពី
បរទេសដើរតួនាទីសំខាន់​ក្នុង​ខឿនសេដ្ឋកិច្ចផ្ទេរប្តូររបស់វៀតណាម ស្រូបយក
ជិត៦០%នៃតំលៃប្រាក់នាំ​ចេញ​របស់ប្រទេសជាតិនិង៤០%ក្នុងផលិតផល
ឧស្សាហកម្មសរុប ទន្ទឹមនឹងនោះ​ក៏​ជួយបង្កើតការងារធ្វើសំរាប់មនុស្សចំនួន
២លាននាក់ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ