មិទ្ទីងរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-កម្ពុជា។

មិទ្ទីងរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-កម្ពុជា។ - ảnh 1
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc ថ្លែងមតិនៅពិធីមិទ្ទីង។


VOVworld- នាព្រឹកថ្ងៃទី២៤មិថុនានៅក្រុងហាណូយបានប្រព្រឹត្តទៅពិធី
មិទ្ទីងរំលឹក​ខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-កម្ពុជា
(ថ្ងៃទី២៤​មិថុនា​ឆ្នាំ១៩៦៧-ថ្ងៃទី២៤មិថុនាឆ្នាំ២០១២)។ អញ្ចើញចូលរួមពិធី មិទ្ទីងមានឧបនាយករដ្ឋមន្ត្រីវៀត​ណាម Nguyen Xuan Phuc ប្រធានគណៈ កម្មាធិការបញ្ជាឆ្នាំមិត្តភាពវៀតណាម-កម្ពុជា លោកស៊ីមវណ្ណា រដ្ឋលេខាធិការ ខុទ្ទកាល័យគណៈរដ្ឋមន្ត្រីរាជរដ្ឋាភិបាល​កម្ពុជា រួមជាមួយថ្នាក់ដឹកនាំទីក្រុង
ហាណូយ ដំណាងស្ថាប័នផ្នែក អង្គការនានា ស្ថានទូតកម្ពុជាប្រចាំនៅហាណូយ និងប្រជាជនសិស្សានុស្សិសនិស្សិតនៃប្រទេសទាំងពីរជាច្រើនកុករ។ នៅទីនេះ
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បាន​អះអាង​ថា​ ថ្ងៃទី២៤មិថុនាឆ្នាំ១៩៦៧ វៀតណាមនិងកម្ពុជាបានបង្កើតទំនាក់ទំនង​ការទូតជាផ្លូវការ។ នេះជាព្រឹត្តិការណ៍ ដ៏មហោឡារឹកកត់សម្គាល់នូវទំព័រប្រវត្តិសាស្ត្រ​ថ្មីក្នុងទំនាក់ទំនងរវាងប្រទេស ជិតខាងភូមិផងគ្នាជាបងប្អូនទាំងពីរ។

        “ចាប់ផ្ដើមពីផែនគ្រឹះទំនាក់ទំនងប្រវត្តិសាស្ត្រយូអង្វែងនិងពីការតស៊ូ​ប្រឆាំង
អណានិគមនិយម ក្នុងរយៈពេល៤៥ឆ្នាំកន្លងទៅប្រជាជននៃប្រទេសទាំងពីរ​វៀត
ណាម-កម្ពុជាបានប្រកៀកស្មាសាមគ្គីសហប្រតិបត្តិការនិងជួយគ្នាទៅវិញ​ទៅ​មក រាប់ទាំងដោយសាច់ស្រស់ឈាមស្រស់របស់ខ្លួនក្នុងសង្គ្រាមប្រឆាំងឆក្រព័ត្ត​ដើម្បី
ឯករាជ្យជាតិ តស៊ូផ្ដួលរលំរបបប្រល័យពុជសាសន៍ដ៏ឃោឃៅ។ និង​នាបច្ចុប្បន្ន ប្រកៀកស្មាជួយគ្នាក្នុងបុព្វហេតុកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិ។”

        រីឯភាគីកម្ពុជា លោក ស៊ីមវណ្ណា រដ្ឋលេខាធិការខុទ្ទកាល័យគណៈរដ្ឋមន្ត្រីរាជ​រដ្ឋាភិបាលកម្ពុជាបានអះអាងថា ប្រជាជនកម្ពុជាចងចាំជានិច្ចនិងដឹង​គុណ​យ៉ាង ជ្រាលជ្រៅចំពោះការគាំទ្រនិងការជួយឧបត្ថម្ភដ៏ធំធេងរបស់បក្សរដ្ឋនិងប្រជាជន
វៀតណាមក្នុងបុព្វហេតុរំដោះប្រទេសកម្ពុជានាឆ្នាំ១៩៧៩។ ប្រការនេះបានកត់ត្រា​ក្នុងប្រវត្តិសាស្ត្រនៃប្រទេសទាំងពីរ។ លោក​ស៊ីមវណ្ណាក៏វាយតំលៃខ្ពស់សកម្មភាព​វិនិយោគរបស់វៀតណាមចូលមកកម្ពុជាបានមានការរួមចំណែកផ្ទាល់ទៅលើការ​អភិវឌ្ឍន៍របស់កម្ពុជា។

        មុននោះឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានទទួល​ជួប​សន្ទនាជាមួយរដ្ឋលេខាធិការខុទ្ទកាល័យគណៈរដ្ឋមន្ត្រីរាជរដ្ឋាភិបាលកម្ពុជា
លោក​ស៊ីមវណ្ណានៅខុទ្ទកាល័យរដ្ឋាភិបាល៕

ប្រតិកម្មទៅវិញ

ព័ត៌មានទាក់ទិន
ផ្សេងៗ