វៀតណាមអំពាវនាវ អ.ស.ប. ផ្តល់អាទិភាពកសាងយុទ្ធសាស្ត្រទប់ស្កាត់ជំលោះក្នុងរយៈពេលយូរអង្វែង

11 មករា 2017 - 17:31:00


វៀតណាមអពាវនាវ អ.ស.ប. ផតលអាទភាពកសាងយទធសាសតរទបសកាតជលោះកនងរយៈពេលយរអងវែង hinh 0
វៀតណាមអំពាវនាវ អ.ស.ប. ផ្តល់អាទិភាពកសាងយុទ្ធសាស្ត្រទប់ស្កាត់ជំលោះក្នុងរយៈពេលយូរអង្វែង (VNA)

(VOVworld) – នាថ្ងៃទី ១០ មករា ក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. បានរៀបចំសម័យប្រជុំ
ពិភាក្សាបើកទូលាយដំបូងក្នុងឆ្នាំ ២០១៧ ដោយប្រធានបទ «ទប់ស្កាត់ជំលោះនិងរក្សា
សន្តិភាព»។ ថ្លែងមតិនៅសម័យពិភាក្សាលើកនេះ ឯកអគ្គរដ្ឋទូតវៀតណាម អនុប្រធាន
គណៈប្រតិភូវៀតណាមប្រចាំនៅ អ.ស.ប. លោកស្រី Pham Thi Kim Anh បានចាត់ទុក
ថា៖ ជំលោះដែលអូសបន្លាយក្នុងរយៈពេលយូរអង្វែងមិនត្រឹមតែរារាំងការ ខំប្រឹងប្រែង
អភិវឌ្ឍន៍ប៉ុណ្ណោះទេថែមទាំងជាមូលហេតុបណ្តាលឲ្យកើតមានជំលោះទៀតផង។ ដោយ
ហេតុនេះ ដល់ពេលដែល អ.ស.ប. គប្បីបង្កើនការពង្រឹងរចនាសម្ព័ន្ធ សន្តិសុខសមូហ
ភាពដោយឈរលើមូលដ្ឋានជំរុញពហុភាគីនិយមគោរពនិងប្រតិបត្តិ តាមច្បាប់អន្តរ
ជាតិមិនប្រើប្រាសឬគំរាមកំហែងប្រើប្រាស់អំពើហឹង្សា។ ឯកអគ្គរដ្ឋទូត Pham Thi Kim
 Anh បានអះអាងថា៖ អ.ស.ប. គប្បីផ្តល់អទិភាពកសាងយុទ្ធនាការទប់ ស្កាត់ជំលោះ
ក្នុងរយៈពេលយូអង្វែងដោយឈរលើមាត្រទី ៣៣ នៃធម្មនុញ្ញ អ.ស.ប. ព្រមទាំងគោរ
ពឯកភាពអធិបតេយ្យភាពនិងបូរណភាពរបស់ប្រទេសនិមួយៗ លើកកំពស់តួនាទី
របស់អាស៊ានក្នុងរចនាសម្ព័ន្ធសន្តិសុខតំបន់ហើយអះអាងថា៖អាស៊ានជានិច្ចកាលខំ
ប្រឹងប្រែងស្វែងរកវិធានការនយោបាយដើម្បីទប់ស្កាត់ជំលោះនិងដោះស្រាយជំលោះ
ក្នុងតំបន់ ក្នុងនោះមានបញ្ហានៅសមុទ្រខាងកើត៕ 

ពិធីបុណ្យវត្ត Huong

ពិធីបុណ្យវត្ត Huong

មកដល់តំបន់នេះ លោកអ្នកនឹងបានឃើញផ្ទាល់ភ្នែក ភាព​ដ៏អស្ចារ្សនៃ​ស្ថាប័ត្យកម្មរបស់មនុស្សនិងធម្មជាតិ ។ មកដល់វត្ត Huong ភ្ញៀវអាចទៅតាមផ្លូវទឹកនិងផ្លូវ គោក ​ហើយ​កំពង់ដ Yen ជាទីចាប់ផ្តើមដំណើរ។ ចាប់ ពីកំពង់​ Yen ភ្ញៀវដើរឆ្លងកាត់​ព្រៃ​ Mo និងសម្របខ្លួនចូលក្នុងព្រៃភ្នំ រូងភ្នំ និងវត្តអារាមនានា។

អានបន្ថែម