សិក្ខាសាលា “ការងារធ្វើចីរភាពនិងបង្កើនតួនាទីសំរាប់ជនពិការក្នុងសហគមន៍”។

សិក្ខាសាលា “ការងារធ្វើចីរភាពនិងបង្កើនតួនាទីសំរាប់ជនពិការក្នុងសហគមន៍”។ - ảnh 1
សិក្ខាសាលា “ការងារធ្វើចីរភាពនិងបង្កើនតួនាទីសំរាប់ជនពិការក្នុងសហគមន៍”។ (laodong.com.vn)        VOV-នាថ្ងៃទី១០សីហា នៅទីក្រុង Hai Duong អង្គការប្រជាជនដើម្បី​សុខាភិបាលអប់រំនិងអភិវឌ្ឍន៍ក្រៅប្រទេសរបស់អូស្ត្រាលី (Apheda)បាន​សហការ​ជាមួយមជ្ឈមណ្ឌលសេវាកម្មការងារធ្វើទី៨មិនា រៀបចំ សិក្ខាសាលា “ការងារធ្វើ​ចីរភាពនិងបង្កើនតួនាទីសំរាប់ជនពិការក្នុងសហគមន៍” និងវាយតំលៃ​លទ្ធផល​រយៈពេល១ឆ្នាំអនុវត្តគំរោងការ។ ក្រោយរយៈពេល១ឆ្នាំ ជនពិការដែលចូល​រួម​គំរោងការបានលើកកំពស់កំរិតជីវភាពរស់នៅ។ ជនពិការជាច្រើននាក់បាន​ហ្វឹក​ហាត់លើកកំពស់បច្ចេកទេសរស់នៅ។ គំរោងការ “ការងារធ្វើចីរភាព​និង​បង្កើន​តួនាទីសំរាប់ជនពិការក្នុងសហគមន៍” ដោយស្ថាប័នជំនួយអៀកឡង់និងអង្គការ
Apheda ជួយឧបត្ថម្ភ។ គំរោងការនឹងបានអនុវត្តចាប់ពីឆ្នាំ២០១២ដល់ឆ្នាំ២០១៥ សំដៅបង្កើននិងបើកទូលាយបណ្ដាញអង្គការផ្អែកទៅលើសហគមន៍ជួយឧបត្ថម្ភ​ជនពិការលើទូទាំងប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ