ឧបនាយករដ្ឋមន្ត្រីធ្វើអធិបតីកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះលើកលែងទោសឆ្នាំ២០១៣

ឧបនាយករដ្ឋមន្ត្រីធ្វើអធិបតីកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះលើកលែងទោសឆ្នាំ២០១៣ - ảnh 1
ក្នុងឱកាសទិវាបុណ្យជាតិឆ្នាំនេះនឹងមានអ្នកទោសប្រមាណ១៥ពាន់នាក់ត្រូវបានលើកលែងទោស
មុនកាលកំណត់ (vov.vn)        VOV-នាព្រឹកថ្ងៃទី១៩សីហា នៅទីក្រុងហាណូយ ក្រុមប្រឹក្សាលើកលែង​
ទោស​វៀតណាមឆ្នាំ២០១៣បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យសំណុំឯកសារ បញ្ជី​ឈ្មោះអ្នកដែលបានស្នើរលើកលែងទោសឆ្នាំ២០១៣។ ថ្លែងមតិនៅទីនេះ
ឧបនាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រធានក្រុមប្រឹក្សាលើកលែង​ទោស​ឆ្នាំ២០១៣បានអះអាងថា សណ្ដោះប្រណីនិងមនុស្សធម៍ជាគោលនយោបាយដ៏​
ធំធេង​របស់បក្សនិងរដ្ឋវៀតណាម ចំពោះការងារតស៊ូបង្ការប្រឆាំងបទល្មើស​
និយាយ​រួមនិងលើកលែងទោសនិយាយដោយឡែក។ តាំងពីឆ្នាំ២០០៩មក វៀត​ណាមបានអនុវត្តវគ្គលើកលែងទោសចំនួន៤ចំពោះអ្នកទោសជាង៤៨ពាន់នាក់។
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើរថា ៖

        “រួមជាមួយការពិនិត្យសំណុំឯកសារស្នើរលើកលែងទោសតាមការកំណត់​របស់ច្បាប់ត្រូវយកចិត្តទុកដាក់ដល់ការងារក្រោយលើកលែងទោសសម្របខ្លួន
ក្នុងសហគមន៍ឡើងវិញ។​ក្នុងនោះរដ្ឋាភិបាលបានផ្សព្វផ្សាយសេចក្តីសំរេចលេខ
៨០​ក្នុងនោះមានការជំរុញឃោសនា លើកកំពស់ការយល់ដឹងនិងការទទួលខុស
ត្រូវ​របស់ថ្នាក់ផ្នែកអង្គការសង្គមនានានិងមហាជនដើម្បីលប់បំបាត់ការប្រកាន់
ចំពោះ​អ្នកដែលបានលើកលែងទោស។ ​ទន្ទឹមនឹងនោះ ធ្វើល្អការងារតាមដាន
អប់រំជួយ​ឧបត្ថម្ភ​បណ្ដុះបណ្ដាលវិជ្ជាជិវៈសំរាប់អ្នកដែលបានលើកលែងទោស
ត្រឡប់មក​សហគមន៍។”

        តាមគំរោងក្នុងឱកាសទិវាបុណ្យជាតិឆ្នាំនេះនឹងមានអ្នកទោសប្រមាណ១៥​ពាន់នាក់ត្រូវបានលើកលែងទោសមុនកាលកំណត់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ