បង្កលក្ខណៈសំរាប់ជនបរទេសឆ្លងដែនស្នាក់នៅវៀតណាម។

បង្កលក្ខណៈសំរាប់ជនបរទេសឆ្លងដែនស្នាក់នៅវៀតណាម។ - ảnh 1
បង្កលក្ខណៈសំរាប់ជនបរទេសឆ្លងដែនស្នាក់នៅវៀតណាម។ (vntimes.com.vn)        VOV-នាព្រឹកថ្ងៃទី២៧សីហា អចិន្ត្រៃយ៍គណៈកម្មាធិការការពារជាតិ-
សន្តិសុខរបស់រដ្ឋសភាបានប្រជុំដើម្បីពិនិត្យចំពោះគំរោងច្បាប់ឆ្លងដែនស្នាក់
នៅ​របស់ជនបរទេសនៅវៀតណាម។ អនុប្រធានរដ្ឋសភាវៀតណាមលោក
Huynh Ngoc Son បានធ្វើអធិបតីកិច្ចប្រជុំ។ ក្រោយរយៈពេលជាង១០ឆ្នាំអនុវត្ត
​អនុក្រិដ្ឋ​ឆ្លងដែនស្នាក់នៅរបស់ជនបរទេសនៅវៀតណាមបានរួមចំណែកសកម្ម
សំរាប់គោលមាគ៌ាកិច្ចការបរទេសមុនក៏ដូចជាក្រោយរបស់បក្សនិងរដ្ឋវៀតណាម។

        ស្ដីពីបញ្ហាស្នាក់នៅរបស់ជនបរទេសនៅវៀតណាម បណ្ដាដំណាងបានចាត់​
ទុកថា ត្រូវកំណត់យ៉ាងហ្មត់ចត់ជាក់ស្ដែងជាងអំពីមុខសញ្ញាលក្ខណៈរបៀបរៀប​រយសំណុំបែបបទសម័ត្ថកិច្ចពិនិត្យដោះស្រាយឲ្យជនបរទេសបានស្នាក់នៅវៀត
ណាម។ ឧត្តមសេនីយ៍ត្រី Ngo Van Hung សមាជិកគណៈកម្មាធិការការពារ​ជាតិ​និង​សន្តិសុខរបស់រដ្ឋសភាបានស្នើរថា៖

        “ក្នុងច្បាប់នេះ យើងខ្ញុំចង់ឲ្យនៅផ្នែកស្នាក់នៅរបស់ជនបរទេសត្រូវធ្វើជាក់
​ស្ដែង​ជាងមានការទទួលខុសត្រូវជាងដើម្បីបណ្ដាផ្នែកពីមជ្ឈឹមដល់ដំបន់ដើម្បី
គ្រប់​គ្រងបានជនបរទេស។ នៅផ្នែកស្នាក់នៅរបស់ពង្រាងច្បាប់ ខ្ញុំសូមស្នើរគណៈ​កម្មាការតាក់តែងត្រូវស្រាវជ្រាវបំពេញបន្ថែមការកំណត់លំអិតជាង ដើម្បីពេល​យើងមានច្បាប់ហើយនឹងមានប្រសិទ្ធភាពក្នុងការងារគ្រប់គ្រងជនបរទេសក្រោយ
នេះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ