ពលការិនីរួនចំណែកជិត ៩០ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំសម្រាប់ APEC

(VOVWORLD) -នាថ្ងៃទី ២៧ កញ្ញា ក្នុងក្របខ័ណ្ឌវេទិកានារី និងសេដ្ឋកិច្ច APEC ឆ្នាំ ២០១៧ ខ្លឹមសារសំខាន់ៗជាច្រើននៃសន្និសីទដៃគូគោលនយោបាយនារី និងសេដ្ឋកិច្ច APEC លើកទី ២ បន្តបានពិភាក្សា សំដៅឯកភាពលើខ្លឹមសារ កិច្ចការប្រចាំឆ្នាំ សម្រេចរួចរាល់នូវឯកសារជាផ្លូវការ និងពង្រាងសេចក្ដីថ្លែងការថ្នាក់រដ្ឋមន្ត្រីឆ្នាំ២០១៧ ដើម្បីដាក់ជូនបណ្ដារដ្ឋមន្ត្រីនៅក្នុងកិច្ចសន្ទនាជាន់ខ្ពស់។
ពលការិនីរួនចំណែកជិត ៩០ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំសម្រាប់ APEC - ảnh 1ពលការិនីរួនចំណែកជិត ៩០ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំសម្រាប់ APEC 

នាថ្ងៃទី ២៧ កញ្ញា ក្នុងក្របខ័ណ្ឌវេទិកានារី និងសេដ្ឋកិច្ច APEC ឆ្នាំ ២០១៧ ខ្លឹមសារសំខាន់ៗជាច្រើននៃសន្និសីទដៃគូគោលនយោបាយនារី និងសេដ្ឋកិច្ច APEC លើកទី ២ បន្តបានពិភាក្សា សំដៅឯកភាពលើខ្លឹមសារ កិច្ចការប្រចាំឆ្នាំ សម្រេចរួចរាល់នូវឯកសារជាផ្លូវការ និងពង្រាងសេចក្ដីថ្លែងការថ្នាក់រដ្ឋមន្ត្រីឆ្នាំ២០១៧ ដើម្បីដាក់ជូនបណ្ដារដ្ឋមន្ត្រីនៅក្នុងកិច្ចសន្ទនាជាន់ខ្ពស់។ ក្នុងនោះ ការពង្រីកសក្ដានុពល និងជំរុញការចូលរួមលើវិស័យសេដ្ឋកិច្ចថែមទៀតរបស់នារីបានយកចិត្តទុកដាក់។ នៅសន្និសីទនេះ អង្គប្រជុំបានឲ្យដឹងថា នារីនៅមិនទាន់ បានពង្រីកសក្ដានុពលនៅឡើយ ដើម្បីរួមចំណែកឲ្យបានច្រើនថែមទៀត។ ទន្ទឹមនឹងនោះ សេដ្ឋកិច្ចពិភពលោកកំពុងមានយថាទស្សន៍កើនឡើងនិងបដិវត្តន៍បច្ចេកវិទ្យា ព័ត៌មាននាបច្ចុប្បន្នបាននាំមកនូវឱកាសធ្វើអាជីវកម្ម ហើយបង្កលក្ខណៈងាយស្រួលសម្រាប់ខឿនសេដ្ឋកិច្ចតំបន់។អញ្ជើញថ្លែងមតិនៅទីនេះ លោកស្រី Dao Hong Lan អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាមបានឲ្យដឹងថា៖

“ក្នុងលក្ខណៈនាបច្ចុប្បន្ន គឺសេដ្ឋកិច្ចកំពុងប្រែប្រួល ហើយនាំមកនូវឱកាសជាច្រើន ទន្ទឹមនឹងនោះក៏មានការសាកល្បងជាច្រើនសម្រាប់នារី គឺធ្វើយ៉ាងម៉េចដើម្បីនារីអាចចូលរួម និងពង្រីកសមត្ថភាពរបស់ខ្លួនឲ្យបានច្រើនថែមទៀត។ ដោយមានគោលដៅដូច្នេះ ប្រធានបទនៃសន្និសីទថ្ងៃនេះ នឹងដាក់ចេញនូវសំណើ ដំណោះស្រាយ និងគំនិតថ្មីៗដើម្បីសម្រេចឲ្យបានគោលដៅនេះ”។

តាមស្ថិតិ កម្លាំងពលការិនីនៃខឿនសេដ្ឋកិច្ច  APEC ទាំង ២១ មានប្រមាណ ៦០០ លាននាក់ ដែលមានការងារធ្វើជាង ៦០% នៅវិស័យផ្លូវការ ហើយបានរួមចំណែកជិត ៩០ ពាន់លានដុល្លារអាមេរិកជារៀងរាល់ឆ្នាំសម្រាប់ APEC ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ