កែទម្រង់សំណុំបែបបទរដ្ឋបាលក្នុងការអនុវត្តគំរោងការវិនិយោគ។

កែទម្រង់សំណុំបែបបទរដ្ឋបាលក្នុងការអនុវត្តគំរោងការវិនិយោគ។ - ảnh 1
កែទម្រង់សំណុំបែបបទរដ្ឋបាលក្នុងការអនុវត្តគំរោងការវិនិយោគ។ (Internet)        VOV-នាព្រឹកថ្ងៃទី២៣សីហានៅទីក្រុងហូជីមិញសភា​ពាណិជ្ជកម្ម​ឧស្សាហ​កម្ម​​​
វៀត​ណាម (VCCI) បានសហការជាមួយនាយកដ្ឋានត្រួតពិនិត្យសំណុំបែបបទ​
រដ្ឋបាល ក្រសួងយុត្តិធម៍ រៀបចំសិក្ខាសាលាដំណោះស្រាយកំណែទម្រង់សំណុំ​បែបបទរដ្ឋបាលក្នុងការអនុវត្តគំរោងការវិនិយោគ។ ថ្លែងមតិនៅទីនេះ លោក Pham
Gia Tuc អនុប្រធាន VCCI និងជាអនុប្រធានក្រុមប្រឹក្សាពិគ្រោះ​កំណែ​ទម្រង់​សំណុំបែបបទរដ្ឋបាលបានឲ្យដឹងថា៖

        “តាមរយៈមតិយោបល់របស់អ្នកជំនាញការ អាជីវករ​យើងខ្ញុំនឹងមាន​របាយការណ៍បូកសរុបរួមរបស់ក្រុមប្រឹក្សាដើម្បីរាយការណ៍ជូននាយករដ្ឋមន្ត្រី​រដ្ឋាភិបាលចេញសេចក្តីសំរេចចិត្តអំពីការកំណែទម្រង់សំណុំបែបបទរដ្ឋបាលក្នុង
ការវិនិយោគឆ្ពោះទៅអាចធ្វើវិសោធនកម្មច្បាប់ដើម្បីយើងមានក្រមសំណុំបែបបទ
មានបទដ្ឋានច្បាស់លាស់ងាយអនុវត្តរួមចំណែកលើកកំពស់ប្រសិទ្ធភាពគំរោងការ
វិនិយោគក៏ដូចជារបស់អង្គភាពអាជីវកម្ម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ