កម្ពុជាប្រកាសបញ្ចីឈ្មោះបណ្ដាគណបក្សនយោបាយចូលរួមការបោះឆ្នោតសកល

(VOVWORLD) - នាថ្ងៃទី ១៤ ឧសភា គណៈកម្មាធិការរៀបចំការបោះឆ្នោតកម្ពុជា (NEC) បានប្រកាសបញ្ជីឈ្មោះគណបក្សនយោបាយចំនួន ២០ ដែលបានចុះបញ្ជីក្នុង ការបោះឆ្នោតរដ្ឋសភានីតិកាលទី ៦ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៩ កក្កដា។ 
កម្ពុជាប្រកាសបញ្ចីឈ្មោះបណ្ដាគណបក្សនយោបាយចូលរួមការបោះឆ្នោតសកល  - ảnh 1 កម្ពុជាប្រកាសបញ្ចីឈ្មោះបណ្ដាគណបក្សនយោបាយចូលរួមការបោះឆ្នោតសកល 

នាថ្ងៃទី ១៤ ឧសភា គណៈកម្មាធិការរៀបចំការបោះឆ្នោតកម្ពុជា (NEC) បានប្រកាសបញ្ជីឈ្មោះគណបក្សនយោបាយចំនួន ២០ ដែលបានចុះបញ្ជីក្នុង ការបោះឆ្នោតរដ្ឋសភានីតិកាលទី ៦ ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៩ កក្កដា។ អ្នកនាំពាក្យ NEC លោក ឌឹម សុវណ្ណារុំ បានឲ្យដឹងថា៖ គិតដល់ម៉ោង ១៧ និង ៣៥ នាទី ថ្ងៃទី ១៤ ឧសភា បានមានគណបក្សនយោបាយចំនួន ២០ បានចុះឈ្មោះចូលរួមការបោះឆ្នោតរដ្ឋសភាខាងមុខ។ ក្នុងនោះ មានគណបក្ស នយោបាយចំនួន ៤ ដែលត្រូវបាន NEC ទទួលស្គាល់ជាផ្លូវការដោយការចុះបញ្ជី ស្របច្បាប់និងពេញលេញបែបបទ រួមមាន៖ គណបក្សយុវជនកម្ពុជា (CYP) គណបក្សប្រជាជនកម្ពុជា (CPP)  កាន់អំណាច គណបក្សសញ្ជាតិកម្ពុជានិង គណបក្សខ្មែររួបរួមជាតិ។ NEC នឹងបន្តបើកទ្វារ ៥ ថ្ងៃបន្ថែមទៀតដើម្បី បណ្ដាគណបក្សដែលបានចុះឈ្មោះសម្រេចសំណុំឯកសារចាំបាច់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ