ការត្រៀមរៀបចំសំរាប់ការបោះឆ្នោតសហព័ន្ធនៅអ៊ូស្ត្រាលី

ការត្រៀមរៀបចំសំរាប់ការបោះឆ្នោតសហព័ន្ធនៅអ៊ូស្ត្រាលី - ảnh 1
បណ្ដាគណៈបក្សនយោបាយធំៗនៅអ៊ូស្រ្តាលីបានបំផុស យុទ្ធនាការចលនាសម្លេងគាំទ្រនៃអ្នកបោះឆ្នោតនៅឯបរទេស ក្នុងការបោះឆ្នោត សហព័ន្ធ
(Image: Vietnamplus)

(VOVworld) – បណ្ដាគណៈបក្សនយោបាយធំៗនៅអ៊ូស្រ្តាលីបានបំផុសយុទ្ធនាការចលនា
សម្លេងគាំទ្រនៃអ្នកបោះឆ្នោតនៅឯបរទេស ក្នុងការបោះឆ្នោត សហព័ន្ធដែលនឹងប្រព្រឹត្តទៅ
នាពេលខាងមុខ។ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតអ៊ូស្រ្តាលី (AEC) បានឲ្យដឹង
ថា៖ តាមគំរោង នឹងមានអ្នកបោះឆ្នោត ចំនួន ៧៤ ពាន់ នាក់ ចូលរួមការបោះឆ្នោតលើកនេះ
។ ស្ថាប័នឃ្លាំមមើលនៅឯបរទេសរបស់គណៈបក្សសេរីអ៊ូស្ត្រាលីកំពុងយកចិត្តទុកដល់ការ
បំផុសយុទ្ធនាការចលនាសម្លេងគាំទ្រនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាពិសេសគឺតំបន់ ហុងកុង
(ចិន) និង ទីក្រុង Jakarta (ឥណ្ឌូណេស៊ី)។ គណៈបក្សពោលខាងលើជឿជាក់ថា៖ ការគាំទ្រ
របស់បណ្ដាអាជីវករអ៊ូស្ត្រាលីនៅឯបរទេសនឹងនាំមកផលប្រយោជដ៏ធំធេងសំរាប់គណៈ
បក្សនេះក្នុងការបោះឆ្នោតខាងមុខ។ AEC ក៏បានលើកទឹកចិត្តអ្នកបោះឆ្នោតអ៊ូស្ត្រាលីនៅ
ឯបរទេសទៅបោះឆ្នោតនៅបណ្ដាស្ថានទូត ឬ ស្ថាន កុងស៊ុលរបស់ប្រទេសនេះប្រចាំនៅ
បរទេសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ