ការបោះជំហានថ្មីក្នុងទំនាក់ទំនងវៀតណាម-ហុងហ្គារី

12 មករា 2017 - 15:32:13

ការបោះជហានថមកនងទនាកទនងវៀតណាម-ហងហគារ hinh 0
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការ បរទេសវៀតណាម លោក Pham Binh Minh ទទួលជួបជាមួយរដ្ឋលេខាធិការក្រសួងការបរទេសនិងសេដ្ឋកិច្ចកិច្ចការបរទេសហ៊ុងហ្គារី លោក Balogh Csaba

(VOVworld)-នារសៀលថ្ងៃទី១១ខែមករា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួង
ការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបជាមួយរដ្ឋលេខាធិ
ការក្រសួងការបរទេសនិងសេដ្ឋកិច្ចកិច្ចការបរទេសហ៊ុងហ្គារី លោក Balogh Csaba
ក្នុងឱកាសលោកមកវៀតណាមចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ច
 សហប្រតិបត្តិការឥណទានមានតម្លៃ៤៤០លានអឺរូ រវាងរដ្ឋាភិបាលនៃប្រទេសទាំង
 ពីរ។ នៅក្នុងពិធីចុះហត្ថលេខានេះ លោក Pham Binh Minh បានវាយតម្លៃខ្ពស់
ចំពោះការដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានជម្រុញក្រសួងស្ថាប័ននានា
បំពេញល្អបែបបទសម្រាប់ចុះហត្ថលេខាប្រកបដោយជោគជ័យនៃកិច្ចព្រមព្រៀង
នេះ។ នេះត្រូវបានចាត់ទុកជាសញ្ញាសំខាន់ក្នុងសកម្មភាពកិច្ចការបរទេសរវាងវៀត
ណាមជាមួយហ៊ុងហ្គារីដើមឆ្នាំ២០១៧ និងត្រៀមរៀបចំឲ្យដំណើរទស្សនកិច្ចវៀត
ណាមផ្លូវការនាពេលខាងមុខរបស់នាយករដ្ឋមន្ត្រីហ៊ុងហ្គារី លោក Orban Viktor
(ដែលគ្រោងនឹងប្រព្រឹត្តទៅនាខែមេសាឆ្នាំ២០១៧)។ ដោយមានកិច្ចព្រមពៀងក្រប
 ខ័ណ្ឌនេះ ភាគីទាំងពីរនឹងអនុវត្តគម្រោងការសហប្រតិបត្តិការជាច្រើនលើបណ្តា
វិស័យដែលជាប្រៀបខ្លាំងរបស់ហ៊ុងហ្គារីនិងវៀតណាមមានតម្រូវការ៕

ពិធីបុណ្យវត្ត Huong

ពិធីបុណ្យវត្ត Huong

មកដល់តំបន់នេះ លោកអ្នកនឹងបានឃើញផ្ទាល់ភ្នែក ភាព​ដ៏អស្ចារ្សនៃ​ស្ថាប័ត្យកម្មរបស់មនុស្សនិងធម្មជាតិ ។ មកដល់វត្ត Huong ភ្ញៀវអាចទៅតាមផ្លូវទឹកនិងផ្លូវ គោក ​ហើយ​កំពង់ដ Yen ជាទីចាប់ផ្តើមដំណើរ។ ចាប់ ពីកំពង់​ Yen ភ្ញៀវដើរឆ្លងកាត់​ព្រៃ​ Mo និងសម្របខ្លួនចូលក្នុងព្រៃភ្នំ រូងភ្នំ និងវត្តអារាមនានា។

អានបន្ថែម