ការអភិវឌ្ឍន៍ប្រភពធនធានមនុស្សក្នុងសម័យឌីជីថល

(VOVWORLD) -កិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ APEC ២០១៧ ស្ដីពីការអភិវឌ្ឍន៍ប្រភពធនធានមនុស្សក្នុងសម័យឌីជីថលបានបិទបញ្ចប់កាលពីម្សិលមិញ នាថ្ងៃទី ១៥ ឧសភា ក្រោយរយៈពេល ៤ ថ្ងៃធ្វើការ។
ការអភិវឌ្ឍន៍ប្រភពធនធានមនុស្សក្នុងសម័យឌីជីថល - ảnh 1កិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ APEC  ២០១៧  (http://www.baomoi.com) 

តំណាងនៃខឿនសេដ្ឋកិច្ចទាំង ២១ បានអនុម័ទលើសេចក្ដីថ្លែងការរួមកសាងក្របខ័ណ្ឌ APEC ស្ដីពី ការអភិវឌ្ឍន៍ប្រភពធនធានមនុស្សក្នុងសម័យឌីជីថល។ ក្របខ័ណ្ឌនេះបានលើកសំណើបណ្ដាក្រុមតម្រង់ទិសដៅគោលនយោបាយនិងវិធានការសមស្របសំដៅជួយ ឧបត្ថម្ភសម្រាប់ខឿនសេដ្ឋកិច្ច។ លោក  Doan Mau Diep អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមបានឲ្យដឹងថា៖

 “យើងខ្ញុំសូមអះអាងបញ្ជាក់ថា ការរួមចំណែកធំបំផុតរបស់វៀតណាម ចំពោះ ជោគជ័យនៃកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់លើកនេះគឺវៀតណាមបានជ្រើសរើសយ៉ាងត្រឹមត្រូវនូវប្រធានបទ និងចំពេលវេលា នៅប្រទេសមួយដែលនឹងត្រូវរងផលប៉ះពាល់យ៉ាងខ្លាំងនៃសម័យឌីជីថល និងបដិវត្តន៍ ៤.0 ដើម្បីសេចក្ដីព្រៀង។ បណ្ដាខឿនសេដ្ឋកិច្ចជាសមាជិកទាំងនោះសុទ្ធតែបានឯកភាពគ្នាថាបើទោះបីជាផលប៉ះពាល់អាចខុសគ្នាក៏ដោយ ក៏ប៉ុន្តែខឿនសេដ្ឋកិច្ចទាំងអស់នៃ APEC សុទ្ធតែត្រួវបន្សាំនឹងបដិវត្តន៍ ៤.0 សម័យឌីជីថល ហើយទាមទារឲ្យមានការខិតខំប្រឹងប្រែងសហប្រតិបត្តិការនៃប្រទេសជាសមាជិកនីមួយៗ”៕          នៅក្នុងកិច្ចសន្ទនាលើកនេះ តំណាងនៃខឿនសេដ្ឋកិច្ចជាសមាជិកទាំង ២១ នៃ  APEC បានឯកភាពគ្នាស្ដីពីពេលវេលាគ្រោងនឹងអនុវត្តក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រភពធនធានមនុស្សនៅក្នុងសម័យឌីជីថលនេះ កឺចាប់ពីឆ្នាំ ២០១៧ដល់ឆ្នាំ ២០២៥៕

ប្រតិកម្មទៅវិញ

ផ្សេងៗ