ការអភិវឌ្ឍប្រកបដោយនិរន្តរភាពចំពោះតំបន់ព្រៃភ្នំ និងតំបន់ជនជាតិភាគតិច

(VOVWORLD) -នាព្រឹកថ្ងៃទី ១៦ ឧសភា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅវេទិកាអភិវឌ្ឍន៍ជនជាតិភាគតិចឆ្នាំ ២០១៧ដោយប្រធានបទ៖ "កិច្ចសហប្រតិបត្តិការ តភ្ជាប់ជួយឧបត្ថម្ភជនរួមជាតិជនជាតិភាគតិច ចាប់ផ្តើមអាជីព។
ការអភិវឌ្ឍប្រកបដោយនិរន្តរភាពចំពោះតំបន់ព្រៃភ្នំ និងតំបន់ជនជាតិភាគតិច - ảnh 1

ការអភិវឌ្ឍប្រកបដោយនិរន្តរភាពចំពោះតំបន់ព្រៃភ្នំ
និងតំបន់ជនជាតិភាគតិច (http://www.bienphong.com.vn)

 នៅទីនេះ  រដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជនជាតិ លោក Do Van Chien បានឲ្យដឹងថា យល់ដឹងយ៉ាងច្បាស់លាស់លើការលំបាកនិងបញ្ហាប្រឈមនៃតបន់ព្រៃភ្នំ និងតំបន់ជនជាតិភាគតិចក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនោះគណៈកម្មាធិការជនជាតិបានលើកសំណើស្ដីពីវិធានការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅតំបន់ព្រៃភ្នំ និងតំបន់ជនជាតិភាគតិចគឺជាការជួយឧបត្ថម្ភដើម្បីជនរួមជាតិចាប់ផ្ដើមអាជីព អភិវឌ្ឍន៍ ផលិតកម្មធ្វើអាជីវកម្ម ជាដើម។ លោក Do Van Chien បានឲ្យដឹងថា៖

          “យើងខ្ញុំបានកំណត់ថាកិច្ចការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពសម្រាប់តំបន់ជនជាតិភាគតិចគឺត្រូវផ្អែកលើកំលាំងពលំ
ផ្ទាល់របស់គេ។ទីកន្លែងសំបូរទៅដោយធនធានធម្មជាតិ និងមានជនជាតិភាគតិចវៀតណាមរស់នៅច្រើននោះគឺទីនេះត្រូវបានវាយតម្លៃជាតំបន់មានឱកាសអភិវឌ្ឍន៍ ជាពិសេសលើវិស័យកសិកម្ម ធ្វើអាជីវកម្មផលិតកម្ម រុក្ខជាតិឱសថជាដើម”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ