គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សាគម្រោងច្បាប់ ស្ដីអំពីការគ្រប់គ្រងបំណូលសាធារណៈ

20 មិនា 2017 - 18:07:07

គណៈកមមាធការអចនតរៃយរដឋសភាពភាកសាគមរោងចបាប សដអពការគរបគរងបណលសាធារណៈ hinh 0
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung

(VOV)_នាព្រឹកថ្ងៃទី ២០ មិនា នៅទីក្រុងហាណូយ គណៈកម្មាធិការ​អចិន្ត្រៃយ៍​​រដ្ឋ
សភាវៀតណាម​បានផ្ដល់មតិចំពោះគម្រោងច្បាប់គ្រប់គ្រងបំណូលសាធារណ(វិសោធន
កម្ម) ។ បណ្ដាមតិពិភាក្សាបានឯកភាពថាខ្លឹមសារនៃគម្រោងច្បាប់បានបញ្ជាក់​យ៉ាង
​ច្រើន​អំពីបណ្ដា​បញ្ហាដែលពាក់ព័ន្ធនឹងការគ្រប់គ្រងបំណូលសាធារណៈនិងបញ្ញត្តិ ​គឺ
សមស្របនឹងច្បាប់អន្តរជាតិ ។គម្រោងច្បាប់ស្ដីអំពីការគ្រប់គ្រងបំណូលសាធារណៈ 
ក៏បានកំណត់បំណូលសាធារណរួមមាន៖ បំណូលរដ្ឋាភិបាល បំណូលដែល​រដ្ឋាភិបាល
បាន​ធានា និងបំណូលអជ្ញាធរមូលដ្ឋាន​។ មតិភាគ​ច្រើនបាន​ឯកភាព​ចំពោះ​ការកំ
ណត់នេះ​។

          បកស្រាយបំភ្លឺចំពោះអង្គប្រជុំ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung
បានឲ្យដឹងថា មូលហេតុបំណូលសាធារណៈ​បានកើនឡើង​យ៉ាងឆាប់​រហ័ស​ក្នុងរយៈ
ពេលកន្លងទៅដោយសារការដឹកនាំនិងឥទ្ធិពល នៃសេដ្ឋកិច្ចពិភព​លោក​។ ទោះបីជា
ល្បឿននៃកំណើនសេដ្ឋកិច្ចថយចុះក៏ដោយ ប៉ន្តែចំណាយ​សម្រាប់​សុខមាលភាពសង្គម
 និងវិនិយោគលើប្រព័ន្ធចរាចរនៅតែកើនឡើង​។ រីឯបំណូលរបស់អង្គភាពអាជីកម្ម
រដ្ឋវិញ  រដ្ឋមន្ត្រីលោក Dinh Tien Dung បានបញ្ជាក់​ថា មិនផ្ទេរបំណូលពីអង្គភាពអាជី
កម្មទៅបំណូលរដ្ឋនោះទេ​។ ជាក់ស្ដែង ប្រទេសជាច្រើនមិនយកបំណូលរបស់អង្គភាព
អាជីកម្មរដ្ឋដាក់បញ្ជូលបំណូលសាធារណៈទេ គឺរួមមានបណ្ដាប្រទេសកំពុងអភិវឌ្ឈន៍
បណ្ដាប្រទេសជាសមាជិក​សហភាព​អឺរ៉ុប និងប្រទេសភាគច្រើននៃសមាជិក អាស៊ាន​។

 

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

” Ba Na Hills”មណ្ឌលទេសចរណ៍លំហែកាយនិងលេងកំសាន្តនៅទីក្រុងដាណាំង

(VOV)_ក្នុងសប្តាហ៍កន្លងទៅកាណាល់ ផ្សាយជាភាសាខ្មែរនៃវិទ្យុ សម្លេងវៀត ​​ណាម​ទទួលបានសំបុត្រជាង២០០​មក ពីប្រទេសចំនួន៤២​លើទូទាំង ពិភព លោក។ ​​សូមអគុណមិត្តអ្នកស្តាប់ដែល បាន ផ្ញើសំបុត្រមកកម្មវិធីរបស់យើង ខ្ញុំ។ក្នុងនាទីប្រ​អប់​សំបុត្រមិត្តអ្នក ស្តាប់ពេលនេះ យើងខ្ញុំសូមធ្វើការ ឧទ្ទេសនាមអំពី​” Ba Na Hills”នៅទី ក្រុងដាណាំង (ភូមិភាគកណ្ដាលវៀតណាម)

អានបន្ថែម