គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមផ្ដល់មតិអំពីគំរោងច្បាប់ស្ដីពីការចាត់តាំងរដ្ឋអំណាចតំបន់

(VOVworld) - ក្នុងក្របខ័ណ្ឌរបៀបវារៈនៃសម័យប្រជុំលើកទី៣៤ នាព្រឹកថ្ងៃទី២០
មករា គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមបានផ្ដល់មតិអំពីបញ្ហាធំៗដែល
នៅមានមតិខុសគ្នានៃពង្រាងច្បាប់ស្ដីពីការចាត់តាំងរដ្ឋអំណាចតំបន់។ស្ដីពីការ
ជ្រើសរើសរូបសណ្ឋានចាត់តាំងរដ្ឋអំណាចតំបន់ មតិមួយចំនួនបានគាំទ្រវិធានការ ដែលបែងចែករវាងរូបសណ្ឋានចាត់តាំងរដ្ឋអំណាចតំបន់នៅថ្នាក់រដ្ឋបាលជនបទ
ជាមួយថ្នាក់រដ្ឋបាលនគរ តាមសំណូមពរដែលបានលើកឡើងក្នុងរដ្ឋធុម្មនុញឆ្នាំ
២០១៣។ប៉ុន្តែ មតិផ្សេងៗទៀតមិនគាំទ្រវិធានការនេះ ដោយចាត់ទុកថា នៅទី
ណាមានរដ្ឋអំណាច នៅទីនោះត្រូវមានក្រុមប្រឹក្សាប្រជាជន។

គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមផ្ដល់មតិអំពីគំរោងច្បាប់ស្ដីពីការចាត់តាំងរដ្ឋអំណាចតំបន់ - ảnh 1
សម័យប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម


ស្ដីពីការបែងចែកថ្នាក់និងសិទ្ធិអំណាចរវាងស្ថាប័នរដ្ឋនៅមជ្ឈឹមនិងតំបន់មតិ
ជាច្រើនបានគាំទ្រការត្រួតពិនិត្យការកំណត់ក្នុងច្បាប់ជំនាញនានា ដ៏ដូចជា
រដ្ឋធម្មនុញ្ញនិងឯកសាររបស់បក្ស ជាពិសេសគឺសេចក្ដីសំរេចចិត្ត របស់
ការិយាល័យនយោបាយស្ដីពីយន្តការពិសេសចំពោះទីក្រុងក្រោមឱវាទមជ្ឈឹម
និងតំបន់មួយចំនួនដើម្បីបង្ហាញឲ្យបានច្បាស់ថែមទៀតក្នុងពង្រាងច្បាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ