ចំនួនប្រជាជនលើពិភពលោកនឹងកើនបន្ថែម ១ ពាន់លាននាក់ទៀតនាឆ្នាំ ២០៣០

(VOVWORLD) - នាបច្ចុប្បន្ន ចំនួនប្រជាជនលើពិភពលោកទទួលបាន ៧ ពាន់ ៦០០ លាននាក់ ហើយគ្រោងនឹងកើនឡើងបន្ថែម ១ ពាន់លាននាក់ទៀតនាឆ្នាំ ២០៣០។ 
ចំនួនប្រជាជនលើពិភពលោកនឹងកើនបន្ថែម ១ ពាន់លាននាក់ទៀតនាឆ្នាំ ២០៣០   - ảnh 1 ចំនួនប្រជាជនលើពិភពលោកនឹងកើនបន្ថែម ១ ពាន់លាននាក់ទៀតនាឆ្នាំ ២០៣០  

(VOVworld) – នាបច្ចុប្បន្ន ចំនួនប្រជាជនលើពិភពលោកទទួលបាន ៧ ពាន់ ៦០០ លាននាក់ ហើយគ្រោងនឹងកើនឡើងបន្ថែម ១ ពាន់លាននាក់ទៀតនាឆ្នាំ ២០៣០។ នេះគឺជាតួរលេខដែលត្រូវបាននាំចេញក្នុងរបាយការណ៍ស្តីអំពី យថាទស្សន៍ចំនួនប្រជាជនពិភពលោកឆ្នាំ ២០១៧ របស់ស្ថាប័នទទួលបន្ទុក សេដ្ឋកិច្ចសង្គម (DESA) ចំណុះ អ.ស.ប. បានប្រកាស នាថ្ងៃទី ២១ មិថុនា។ តាម របាយការណ៍នេះ ចំនួនប្រជាជនពិភពលោកកំពុងកើនឡើងជាមធ្យម ៨៣ លាន នាក់ក្នុងមួយឆ្នាំ។ ចិននិងឥណ្ឌានៅជាប្រទេសចំនួន ២ ដែលមានចំនួនប្រជាជន ច្រើនបំផុតលើពិភពលោក។ តាមការព្យាករណ៍ ដល់ឆ្នាំ ២០២៤ ចំនួនប្រជាជន របស់ឥណ្ឌានឹងឆ្លងហួសកំរិតរបស់ចិន៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ