ឆ្នាំ ២០១៩ វៀតណាមនឹងជំរុញការផ្សព្វផ្សាយទេសចរណ៍ដើម្បីសម្រេចបាននូវគោលដៅទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ១៨ លាននាក់

(VOVWORLD) -  អគ្គនាយកដ្ឋានទេសចរណ៍ (នៃក្រសួងវប្បធម៌កីឡានិងទេសចរណ៍) បានឱ្យដឹងថា ក្នុងឆ្នាំ ២០១៩ វិស័យទេសចរណ៍របស់វៀតណាមនឹងខិតខំប្រឹងប្រែងទទួលបានភ្ញៀវទេសចរអន្ដរជាតិប្រហែល ១៨ លាននាក់ និងបម្រើភ្ញៀវទេសចរក្នុងស្រុកចំនួន ៨៥លាននាក់ដោយចំណូលសរុបទទួលបានពីវិស័យទេសចរណ៍នេះគឺ ៧០០.០០០ ពាន់លានដុង។

ដើម្បីទាក់ទាញភ្ញៀវទេសចរអន្ដរជាតិ ចាប់ពីដើមឆ្នាំ ២០១៩ អគ្គនាយកដ្ឋានទេសចរ ណ៍ជាតិវៀតណាមបានបង្កើនការអនុវត្ដរាល់សកម្មភាពពន្លឿននិងផ្សព្វផ្សាយទេសចរ ណ៍ ពោលគឺបង្កើនការផ្តល់ព័ត៌មាននិងការប្រាស្រ័យទាក់ទងសម្រាប់ភ្ញៀវទេសចរបរ ទេស។

ក្នុងឆ្នាំ ២០១៩ វិស័យទេសចរណ៍វៀតណាម បន្តរៀបចំកម្មវិធីជាច្រើនដើម្បីណែនាំអំពីទេសចរណ៍វៀតណាមនៅតាមបណ្តាទីផ្សារដូចជា៖ ទីផ្សារចិន ទីផ្សារកូរ៉េខាងត្បូង ទីផ្សារអូស្រ្តាលី ទីផ្សារជប៉ុននិងទីផ្សារអាស៊ាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ