ជប៉ុនជួយឧបត្ថម្ភខេត្ត Lam Dong (វៀតណាម) ក្លាយទៅជាមជ្ឈមណ្ឌល កសិកម្មមានតំលៃខ្ពស់នៅតំបន់អាស៊ី-អាគ្នេយ៍


ជប៉ុនជួយឧបត្ថម្ភខេត្ត Lam Dong (វៀតណាម) ក្លាយទៅជាមជ្ឈមណ្ឌល កសិកម្មមានតំលៃខ្ពស់នៅតំបន់អាស៊ី-អាគ្នេយ៍ - ảnh 1
ជប៉ុនជួយឧបត្ថម្ភខេត្ត Lam Dong (វៀតណាម) ក្លាយទៅជាមជ្ឈមណ្ឌល កសិកម្មមានតំលៃខ្ពស់នៅតំបន់អាស៊ី-អាគ្នេយ៍ (VNA)

(VOVworld) –​ ក្នុងក្របខ័ណ្ឌកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍កសិកម្មរវាង
 វៀតណាមនិងជប៉ុន ស្ថាប័នសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)  កំពុង
ជួយ ឧបត្ថម្ភយ៉ាងសកម្មខេត្ត Lam Dong (ភាគកណ្ដាលវៀតណាម) អនុវត្ត
គំរោងការ ណ៍កសាងរូបសណ្ឋានអភិវឌ្ឍន៍កសិកម្មតាមទិសពហុផ្នែកនិងកែ
លំអបរិស្ថាន វិនិយោគក្នុងកសិកម្ម។ ទោះបីជាទើបនឹងចាប់ផ្តើមក្តី ប៉ុន្តែ
គំរោងការណ៍នេះបាន បើកចេញយថាទស្សន៍ថ្មីក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គមរួមក្នុងតំបន់។ នាពេល កន្លងមក ខេត្ត Lam Dong បានសហការ
ជាមួយ JICA រៀបចំសិក្ខាសាលាដើម្បី ប្រមូលមតិហើយឯកភាពអនុវត្ត
គំរោងការណ៍ពោលខាងលើតាមរូបសណ្ឋានសហប្រតិបត្តិការសាធារណៈ-
ឯកជន។ ភាគីជប៉ុនបានបញ្ជូនអ្នកជំនាញការពិគ្រោះ យោបល់និងជួយ
ឧបត្ថម្ភខេត្តទាក់ទងដល់បច្ចេកវិទ្យាផលិតផលខ្ពស់ទំនើបដែល បង្កើត
សង្វាក់ផលិតកម្ម​ប្រើប្រាស់និងនាំចេញដើម្បីនាំទីក្រុង Da Lat និងខេត្ត
Lam Dong ក្លាយទៅជាមជ្ឈមណ្ឌលកសិកម្មមានតំលៃខ្ពស់នៅអាស៊ី-អាគ្នេយ៍៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ